ព័ត៌មាន

មហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨


 មហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨

នាថ្ងៃទី ៧ ខែមិនា ឆ្នាំ២០១៨ គណកម្មធិការប្រជាជនទីក្រុង Da Nang បានរៀបចំសន្និសីទកាសែតឧទ្ទេសនាម​អំ​ពីមហោស្រពកាំជ្រួចផ្កាអន្តរជាតិ Da Nang ២០១៨ (Da Nang International Fireworks Festival - DIFF 2018)។ DIFF 2018 មានប្រធានបទថា "រឿងព្រេងអំពីស្ពាន" នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ មេសា ដល់ ដំណាច់ថ្ងៃទី ៣០ មិថុនា។

កម្មវិធី DIFF 2018 នឹង ពិពណ៌នាជូនទស្សនិកជននូវរឿងវប្បធម៌របស់ប្រទេស និងតំបន់ចំនួន ៨ ដែលបានចូល​រួមមហោស្រពនេះ រួមមាន វៀតណាម ប៉ូឡូញ បារាំង អាមេរិក អ៊ីតាលី ហុងកុង (ចិន) ស៊ុយអែត និង​ព័រទុយហ្គាល់​។ កម្មវិធីនេះមាន ការប្រឡង់ក្នុងរយៈពេល ៥ រាត្រី ដោយមានប្រធានបទចំនួន ៥ គឺ៖ សេចក្ដីស្នេហា ពេលវេលា សុភមង្គល បំណងប្រាថ្នា និងមិត្តភាព។ លោក Do Thanh Hai ប្រធានគណចាត់តាំងកម្មវិធីមហោស្រពបាច់កាំជ្រួចផ្កា Da Nang ២០១៨ បានឲ្យដឹងថា៖

"មានសកម្មភាពជាច្រើនផ្សេងទៀតដែលយើងខ្ញុំបានរៀបចំឡើងដូចជា៖មហោស្រពដងវិថី ដង្ហែក្បួនរថយន្តដឹគំរូ​ស្ពានរបស់ប្រទេសនីមួយ ក៏ដូចជារបស់វៀតណាមផងដែរ"៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top