ព័ត៌មាន

មហោស្រពកាហ្វេ Buon Me Thuot លើកទី៦បានបិទបញ្ចប់ប្រកបដោយជោគជ័យ


មហោស្រពកាហ្វេ Buon Me Thuot លើកទី៦បានបិទបញ្ចប់ប្រកបដោយជោគជ័យ
(រូបភាពោះ VOV)

នាយប់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ នៅខេត្ត Dak Lak បានប្រព្រឹត្តទៅពិធីបិទមហោស្រពកាហ្វេ Buon Ma Thuot លើកទី៦និងមហោស្រពគងឃ្មោះ Tay Nguyen ឆ្នាំ២០១៧។ ដោយមានចំណុចថ្មីច្រើននោះ មហោស្រពទាំងពីរនេះបានក្លាយទៅជាពិធីបុណ្យធំៗរបស់ជនរួមជាតិនៃបណ្តាជនជាតិនៅខេត្ត Dak Lak និយាយដោយឡែកនិងខេត្ត Tay Nguyen និយាយរួម។ មហោស្រពឆ្នាំនេះបានទាក់ទាញការចូលរួមរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង​ ២​ម៉ឺន​នាក់។​ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ រហូដល់ថ្ងៃទី១៣មិនានៅទីក្រុង Buon Ma Thuot និងស្រុកមួយចំនួននៃខេត្ត Dak Lak មហោស្រពបានរួមចំណែកផ្សព្វផ្សាយនិងលើកកំពស់តម្លៃរបស់ពាណិជ្ជសញ្ញាកាហ្វេ Buon Ma Thuot។

ទន្ទឹមនឹងរូបភាពកាហ្វេនោះ ខេត្ត Dak Lak ក៏បានប្តេជ្ញាអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខ្លួនឲ្យផ្សាភ្ជាប់ជាមួយអត្តសញ្ញាណ​វិសេស វិសាលនៃបរិយាកាសវប្បធម៌គងឃ្មោះ Tay Nguyen ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top