មហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ អាណត្តិ២០២៦-២០៣១ ត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និសីទជាតិ ទីក្រុងហាណូយ។ មហាសន្និបាត ក្រោមប្រធានបទ “ឯកភាព - ប្រជាធិបតេយ្យ - នវានុវត្តន៍ - ច្នៃប្រឌិត - អភិវឌ្ឍន៍” ដោយមានការចូលរួមពីតំណាងជាង ១៣០០ នាក់។ មហាសន្និបាតគឺជាព្រឹត្តិការណ៍នយោបាយ-សង្គមដ៏សំខាន់មួយ ដែលបង្ហាញពីកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល នៅក្នុងយុគសម័យថ្មី ដែលប្រព្រឹត្តទៅបន្ទាប់ពីជោគជ័យនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២៦-២០៣១។
មហាសន្និបាតគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលសម្គាល់នូវការចាប់ផ្តើមអាណត្តិប្រតិបត្តិការថ្មី ជាមួយនឹងឋានៈនិងផ្លូវអភិវឌ្ឍន៍ថ្មី នៅពេលដែលអង្គការនយោបាយ-សង្គម និងសមាគមមហាជននានាដែលប្រគល់ភារកិច្ចដោយបក្សនិងរដ្ឋនោះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់រណសិរ្សមាតុភូមិវៀតណាម៕