ព័ត៌មាន

មហាសន្និបាតជាតិនៃសមាគមសហគ្រិនវ័យក្មេងវៀតណាមប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែមីនា

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៧ នៃសមាគមសហគ្រិនវ័យក្មេងវៀតណាម អាណត្តិ ២០២២ - ២០២៥ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ៣០ និង ៣១ ខែមីនា។ ព័ត៌មាននេះត្រូវបាននាំចេញក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយគណៈកម្មាធិការមជ្ឈិមនៃសមាគមសហគ្រិនវ័យក្មេងវៀតណាម នាព្រឹកថ្ងៃទី២៣ ខែមីនា នៅទីក្រុងហាណូយ។
  ទិដ្ឋភាពទូទៅនៃសន្និសីទសារព័ត៌មាន (រូបថត៖ qdnd.vn)  

មហាសន្និបាទនេះត្រូវបានរំពឹងថា នឹងមានការចូលរួមពីតំណាងសហគ្រិនវ័យក្មេងគំរូចំនួន ៨០០នាក់មកពីខេត្ត-ក្រុងនៅទូទាំងប្រទេស។ នេះជាព្រឹត្តិការណ៍សំខាន់មួយ ដោយបានគូសសញ្ញាពីជំហានលូតលាស់និងការអភិវឌ្ឍថ្មីនៃចលនាសហគ្រិនវ័យក្មេងវៀតណាម។  លោក Tran Anh Vuong អនុប្រធានសមាគមសហគ្រិនវ័យក្មេងវៀតណាមបានមានប្រសាសន៍ថា៖ “នៅនីតិកាលខាងមុខនេះ យើងខ្ញុំចង់សង្កត់ធ្ងន់បន្ថែមទៀតលើការធ្វើសមាហរណកម្មអន្តរជាតិ និងត្រូវមានគម្រោងដាច់ដោយឡែកមួយសម្រាប់សមាគម សហគ្រិនវ័យក្មេង មានក្លឹបបន្ថែមទៀតដើម្បីកៀងគរអ្នកមានទេពកោសល្យវៀតណាមនៅឯបរទេស ឱ្យចូលរួមសមាគមផងដែរ។ នេះគឺជាកម្មវិធីថ្មីមួយ ដែលខុសពីលក្ខខណ្ឌមុនៗ។”

បន្ទាប់ពីរយៈពេល ២៩ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ រហូតមកដល់ពេលនេះ សមាគមសហគ្រិនវ័យក្មេងវៀតណាមបានមានវត្តមាននៅតាមខេត្ត-ក្រុងចំនួន៦៣ ដោយមានសមាជិកចំនួនជាង១១.០០០នាក់។ អាជីវកម្មរបស់សមាជិកកំពុងបង្កើតការងារធ្វើសម្រាប់មនុស្សប្រហែល ៣ លាននាក់ និងមានប្រាក់ចំណូលប្រចាំឆ្នាំសរុបចំនួនជាង ៣០ ពាន់លានដុល្លារអាមេរិក៕

 


top