ព័ត៌មាន

មហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥ គឺជាឱកាសដើម្បីឧទ្ទេសនាមអំពីរូបភាពនៃទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភពលោក

តាមនោះ មហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥ មានការចូលរួមពីប្រតិភូក្នុងស្រុកប្រមាណ ១៥០០ នាក់ និងប្រតិភូអន្តរជាតិប្រមាណ ១៣០០ នាក់មកពីប្រទេស និងដែនដីចំនួន ៨៥ រួមទាំងប្រមុខរដ្ឋ និងមេដឹកនាំប្រទេសជាច្រើនជុំវិញពិភពលោកផងដែរ។
ពិធីកាត់ខ្សែបូ សម្ពោធមជ្ឈមណ្ឌលសារព័ត៌មានបម្រើដល់ការប្រារព្ធមហាពិធីវិសាខបូជា នៃអង្គការសហប្រជាជាតិ ឆ្នាំ២០២៥។ (រូបថត៖ Xuan Khu/VNA)

នារសៀលថ្ងៃទី ២ ឧសភា នៅវិទ្យាស្ថានពុទ្ធសាសនាវៀតណាមនៅទីក្រុងហូជីមិញ សមាគមន៍ពុទ្ធសាសនាវៀតណាម និងគណៈកម្មការរៀបចំមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិ (ICDV) បានរៀបចំពិធីសម្ពោធមជ្ឈមណ្ឌលព័ត៌មានសម្រាប់បម្រើមហាពិធីវិសាខបូជា និងសន្និសីទសារព័ត៌មានដើម្បីផ្តល់ព័ត៌មានអំពីមហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ឧសភា នៅទីក្រុងហូជីមិញ។

តាមនោះ មហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥ មានការចូលរួមពីប្រតិភូក្នុងស្រុកប្រមាណ ១៥០០ នាក់ និងប្រតិភូអន្តរជាតិប្រមាណ ១៣០០ នាក់មកពីប្រទេស និងដែនដីចំនួន ៨៥ រួមទាំងប្រមុខរដ្ឋ និងមេដឹកនាំប្រទេសជាច្រើនជុំវិញពិភពលោកផងដែរ។

មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ នឹងដាក់តាំងបង្ហាញជាលើកដំបូងនូវរតនសម្បត្តិវប្បធម៌ពុទ្ធសាសនាចំនួន៨៧។ ជាពិសេសនៅវត្ត Thanh Tam ទីក្រុងហូជីមិញ ជាលើកទីមួយនឹងរៀបចំពិធីភូមិភាគទាំង ៣ ខាងត្បូង-កណ្តាល-ខាង
ជើង។ ព្រះតេជគុណ Thich Tam Hai  អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងនៃមជ្ឈិមសមាគមន៍ពុទ្ធសាសនាវៀតណាម មានពុទ្ធដីការថា៖

“ពិធីនេះត្រូវបានសមាគមន៍ពុទ្ធសាសនាធ្វើឡើងក្នុងស្មារតីអំណរបុណ្យវិសាខបូជា ប៉ុន្តែក៏ដើម្បីបង្ហាញពីការដឹងគុណចំពោះអ្នកដែលបានពលីជីវិតដើម្បីមាតុភូមិ។ ពិធីនេះរួមមានសកម្មភាពសិល្បៈប្រពៃណីខាងវិញ្ញាណនៃព្រះពុទ្ធសាសនា នៅភូមិភាគទាំងបី ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៦ និងទី ៧ ឧសភា នៅវត្ត Thanh Tam និងសកម្មភាពសហគមន៍ជាច្រើនទៀត”។

គណៈកម្មការរៀបចំមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០២៥ បានអះអាងថា មហាពិធីវិសាខបូជា អង្គការសហប្រជាជាតិ ឆ្នាំ២០២៥ គឺជាឱកាសដើម្បីឧទ្ទេសនាមអំពីរូបភាពនៃទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភពលោក៕


top