ព័ត៌មាន

មហាពិធីបុណ្យ Vu Lan នៅតំបន់ទាំង ៣ ឆ្នាំ ២០២១ ផ្ដល់​មនោសច្ចេតនាទាំងស្រុងដល់អ្នកម្ដាយនៅខ្សែប្រយុទ្ធជួមុខ

មហាពិធីសែនថ្នូរ បុណ្យ Vu Lan ឆ្នាំនេះ នឹងផ្ដោតសំខាន់លើការកោតសរសើរ និងរឿងរ៉ាវអំពីអ្នកម្ដាយ។

(រូបថត៖ TTXVN)

បន្តភាពជោគជ័យនៃ មហាពិធីបុណ្យ Vu Lan តំបន់ទាំង ៣ ឆ្នាំ ២០២០ នោះ នៅឆ្នាំនេះ មហាពិធី បុណ្យ Vu Lan នៅតំបន់ទាំង ៣ ឆ្នាំ ២០២១ ជាមួយសារបង្ហាញពីទឹកចិត្តកត្តញូតាធម៌ដល់លោកឱពុក និងអ្នកម្ដាយ ព្រមទាំងផ្ដល់មនោសញ្ចេតនាទាំងស្រុងជូនអ្នកម្ដាយ ដែលកំពុងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅខ្សែប្រយុទ្ធជួរមុខ។ នៅឆ្នាំ នេះ ក្រុមប្រឹក្សារអភិបាលកិច្ចសមាគមពុទ្ធសាសនាវៀតណាមនឹងរៀបចំពិធីសែនថ្នូរនៅតាមទីកន្លែងចំនួន ៣គឺ វត្ត Ba Vang (Quang Ninh ) វត្ត Thien An (Binh Dinh ) និងមន្ទីរពេទ្យបណ្ដោះអាសន្នទីក្រុងហូជីមិញ នាវេលាម៉ោង ២០ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១។ មហាពិធីសែនថ្នូរ បុណ្យ Vu Lan ឆ្នាំនេះ នឹងផ្ដោតសំខាន់លើការកោតសរសើរ និងរឿងរ៉ាវអំពីអ្នកម្ដាយ និងការលះបង់ដ៏ធំធេងរបស់អ្នកម្តាយក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅខ្សែប្រយុទ្ធជួរមុខ នៅតាមមន្ទីរពេទ្យបណ្ដោះអាសន្ន ក៏ដូចជាមនោសញ្ចេតនារបស់បុត្រចំពោះលោកឱពុក និងអ្នកម្ដាយផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top