មុខរបររបស់ប្រជាជនវៀតណាម

មរតកនៃពន្លឺថ្ងៃ និងសមុទ្រ

ពីខាងក្រោយគ្រាប់អំបិលពណ៌ស គឺជាញើសរបស់ប្រជាកសិករផលិតអំបិលច្រើនជំនាន់ និងជារបរសិប្បកម្មប្រពៃណីមួយ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសមុទ្រ អាកាសធាតុ ព្រមទាំងវប្បធម៌ម្ហូបអាហារវៀតណាម។

ពីខាងក្រោយគ្រាប់អំបិលពណ៌ស គឺជាញើសរបស់ប្រជាកសិករផលិតអំបិលច្រើនជំនាន់ និងជារបរសិប្បកម្មប្រពៃណីមួយ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសមុទ្រ អាកាសធាតុ ព្រមទាំងវប្បធម៌ម្ហូបអាហារវៀតណាម។

នៅលើស្រែអំបិល ទ្រីហាយ (Tri Hai) ក្នុងខេត្ត និញធួន (ឥឡូវជាខេត្ត ខាញហ្វា)។ រូបថត៖ ត្រឹន កុងដាត/ កាសែតរូបភាពវៀតណាម
 

អំបិលគឺជាមុខរបរប្រពៃណីមួយនឿយហត់បំផុតរបស់ប្រជាជនវៀតណាម។ ភាពពិសេសនៃមុខរបរនេះ គឺសេចក្តីសប្បាយរីករាយ ប៉ុន្តែ​តភ្ជាប់យ៉ាង​ជិតស្និទ្ធជាមួយនឹងអាកាសធាតុ​តឹងតែង។ ខណៈពេលដែលមនុស្សជាច្រើនរកវិធីជៀសវាងពន្លឺព្រះអាទិត្យ កសិករធ្វើអំបិលចង់បានថ្ងៃក្តៅខ្លាំង ដើម្បីឱ្យអំបិលឆាប់ស្ងួត និងទទួលបានគុណភាពល្អបំផុត។

ជាធម្មតាការងារធ្លាប់បានចាប់ផ្តើមមុនពេលថ្ងៃរះ ហើយអូសបន្លាយរហូតដល់ថ្ងៃត្រង់ នៅពេលដែលសីតុណ្ហភាពនៅលើវាលស្រែអំបិលអាចឡើងដល់ ៤០ - ៤៥°C។ ចំហាយក្ដៅពេលរសៀលចាំងចុះ ហើយពន្លឺចែងចាំងចុះវាលស្រែអំបិលពណ៌សហើយចាំងបញ្ច្រាស់ទៅលើមុខ ធ្វើឱ្យស្បែករបស់អ្នកធ្វើអំបិលពេលណាក៏ខ្មៅដែរ។ ប៉ុន្តែពេលមានភ្លៀងធ្លាក់ចុះត្រឹមតែមួយ​មេ អាចបង្ហូរបាត់អស់នូវកម្លាំងពលកម្មពេញមួយថ្ងៃ។

 

កម្មករកំពុងកាស់អំបិលនៅលើស្រែអំបិលដែលមានក្រាលកម្រាលប្លាស្ទិក (តង់)។ រូបថត៖ តឹតសឺន/ កាសែតរូបភាពវៀតណាម
អរុណោទ័យពណ៌លឿងទុំនៅលើស្រែអំបិលក្នុងវាលស្រែអំបិល ហនខយ (Hon Khoi) ខេត្ត ខាញហ្វា (Khanh Hoa)។ រូបថត៖ តឹតសឺន/ កាសែតរូបភាពវៀតណាម
ផលិតផលអំបិល ហនខយ (Hon Khoi) ខេត្ត ខាញហ្វា (Khanh Hoa) សម្រេចបានបទដ្ឋាននាំចេញទៅកាន់ប្រទេសជប៉ុន។ រូបថត៖ តឹតសឺន/ កាសែតរូបភាពវៀតណាម

របរធ្វើអំបិលរបស់ប្រជាជនវៀតណាម បង្ហាញពីការសម្របខ្លួនយ៉ាងប៉ិនប្រសប់ទៅនឹងលក្ខខណ្ឌធម្មជាតិតាមបន់នីមួយៗ។ នៅភាគខាងជើង និងតំបន់ខាងជើងនៃភាគកណ្តាល ជាកន្លែងដែលព្រះអាទិត្យមិនក្ដៅខ្លាំងពេកពេញមួយឆ្នាំ ប្រជាជននៅខេត្តនិញប៊ិញ (Ninh Binh) ថាញ់ហ័្វរ (Thanh Hoa) និងង៉េអាន (Nghe An) ប្រើបច្ចេកទេសហាលខ្សាច់។ ទឹកសមុទ្រត្រូវបានបញ្ជូនចូលទៅក្នុងវាលខ្សាច់ ដើម្បីឱ្យអំបិលចាប់ជាប់នឹងគ្រាប់ខ្សាច់តូចៗ បន្ទាប់មកគេ​ច្រោះ យកទឹកប្រៃខាប់បំផុត ហើយហាលបន្ថែមទៀតនៅលើវាលស្រែដី។ គ្រាប់អំបិលរលោង   និងរសជាតិប្រៃស្រាល សមស្របនឹងការផលិតទឹកត្រីបែបប្រពៃណី។

រីឯងតំបន់ខាងត្បូងនៃភាគកណ្តាល និងភាគខាងត្បូងដែលមានអាកាសធាតុក្តៅខ្លាំង និងខ្យល់សមុទ្រពេញមួយឆ្នាំ គេពង្រីក​វិធីហាល់ទឹកវិញ។ នៅតំបន់ល្បីៗដូចជា កាណា (Ca Na) ហនខយ (Hon Khoi) (ខេត្ត ខាញ់ហ្វ័រ (Khanh Hoa)), សាហ្វិញ (Sa Huynh) (ខេត្ត Quang Ngai) និង បាវលៀវ (Bac Lieu) (ខេត្ត កាម៉ៅ (Ca Mau)) ទឹកសមុទ្រត្រូវបានបញ្ចូលឆ្លងកាត់ក្រឡាស្រែជាច្រើនដើម្បីសម្ងួតបន្តិចម្តងៗ មុនពេលក្លាយជាគ្រាប់អំបិលធំៗ ពណ៌ស និងស្ងួត។

 

អ្នកស្រែអំបិលតំបន់អំបិល ហាយលី (Hai Ly) (ខេត្ត និញប៊ិញ) ប្រញាប់ប្រញាល់ប្រមូលអំបិលនៅពេលល្ងាច។ រូបថត៖ ត្រឹន ថាញ់យ៉ាង/ កាសែតរូបភាពវៀតណាម
 

អំបិលមិនត្រឹមតែជាគ្រឿងទេសចាំបាច់ប៉ុណ្ណោះ ប៉ុន្តែថែមទាំងក្លាយជាផលិតផលពិសេសនៃតំបន់ជាច្រើនទៀតផង។ អំបិល សាហ្វិញ (Sa Huynh) និងអំបិល បាវលៀវ (Bac Lieu) ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ព្រមទាំងរួមចំណែកបង្កើតរសជាតិនៃម៉ាកទឹកត្រីល្បីៗដូចជា ណាម​អ៊ូ (Nam O) ភូគ្វឹក (Phu Quoc) និង ផានធៀត (Phan Thiet)។

 

រូបភាពដ៏សាមញ្ញរបស់អ្នកធ្វើការបានចាំងផ្លាតនៅលើផ្ទៃទឹកស្រែអំបិល។ រូបថត៖ ត្រឹន ថាញ់យ៉ាង/ កាសែតរូបភាពវៀតណាម
ទិដ្ឋភាពនៃការប្រមូលផលអំបិលនៅលើវាលស្រែអំបិល ហាយលី (Hai Ly) (ខេត្ត និញប៊ិញ)។ រូបថត៖ ត្រឹន ថាញ់យ៉ាង/ កាសែតរូបភាពវៀតណាម
 

បច្ចុប្បន្ននេះ ភូមិសិប្បកម្មជាច្រើនបានអនុវត្តបច្ចេកវិទ្យាហាលលើតង់កៅស៊ូ អភិវឌ្ឍផ្កាអំបិល អំបិលឱសថ និងរួមផ្សំនឹងទេសចរណ៍បទពិសោធន៍​។ វាលស្រែអំបិលនៅ សាហ្វិញ (Sa Huynh) ឬ ហនខយ (Hon Khoi)  មិនត្រឹមតែជាកន្លែងផលិតប៉ុណ្ណោះ នៅទាំងក្លាយជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេស្សចរ និងអ្នកថតរូបដែលចង់ស្វែងយល់ពីសម្រស់ពលកម្មដ៏សាមញ្ញ នៃតំបន់ឆ្នេរសមុទ្រវៀតណាមទៀតផង៕

 

អត្ថបទ៖ ត្រឹន​ ថាញ់យ៉ាង​- រូបថត៖ តឹតសឺន ថាញ់យ៉ាង​ និង​កុងដាត​

ប្រែសម្រួល៖ រីកើង​


top