ព័ត៌មាន

មន្ទីរពេទ្យ Bach Mai នៃទីក្រុងហាណូយ បញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែក

​នៅ​វេលាម៉ោង ០០:០០ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ គឺជាថ្ងៃដែលមន្ទីរពេទ្យ Bach Mai (ហាណូយ) បញ្ចប់​រយៈ​ពេល​ត្រូវ​នៅដា​ច់ដោយឡែក។ 
 
ការដាក់​នៅដាច់ដោយឡែកគឺជាគោលការណ៍សំខាន់មួយដើម្បីការពារកុំឲ្យជំងឺ Covid 19 ឆ្លង រាលដាល ហើយក្នុង​រយៈពេល ១៤ ថ្ងៃអនុវត្តន៍ការនៅដាច់ដោយឡែក មន្ទីរពេទ្យ Bach Mai បាន​បំពេញ​តាម​បទ​បញ្ជារបស់​ក្រសួង​សុខាភិបាល។
 
យ៉ាងណា​មិញ ក្នុងអំឡុងពេលត្រូវដាក់នៅដាច់ដោយឡែក មន្ទីរពេទ្យ Bach Mai នៅតែ​អនុវត្តន៍​ការព្យាបាល​ចំពោះ​អ្នក​ជំងឺធ្ងន់ធ្ងរចំនួន ៨០០ នាក់ ដែលនៅមូលដ្ឋានហួសសមត្ថភាពព្យាបាល។ ទន្ទឹមនឹងនោះ មន្ទីរពេទ្យ​នៅតែរក្សា​ការច្រោះឈាមសម្រាប់អ្នកជំងឺជាង ៥០០ នាក់។ បច្ចុប្បន្ន ទោះបីមន្ទីរពេទ្យមិន​ទទួល​យក​អ្នក​ជំងឺមក​ព្យាបាលជំងឺតាមតម្រូវការក៏ដោយ ក៏មន្ទីរពេទ្យនៅ តែទទួលយកករណីធ្ងន់​ធ្ងរនៅ​មូលដ្ឋាន​ដែល​ហួស​សមត្ថ​ភាព​ព្យាបាល។  សកម្មភាពរបស់មន្ទីរពេទ្យ Bach Mai នឹងវិលមករកសភាពធម្មតាវិញនៅខែឧសភាឆ្នាំ ២០២០៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 


top