ព័ត៌មាន

មនុស្ស២នាក់បន្ថែមទៀតនៅភូមិ Ha Loi ទីក្រុងហាណូយឆ្លងកូវីដ-១៩

ដូច្នេះហើយ ភូមិ Ha Loi បានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន១០ករណីហើយ។
 
តាម​ព័ត៌មាន​ពីក្រសួងសុខាភិបាលឲ្យដឹងថា គិតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ មេសា វៀតណាមបានកត់​ត្រា​ករណីថ្មី​ឆ្លង​កូវីដ-១៩ចំនួន២ករណី បន្ថែមទៀត ដែលសុទ្ធតែជាពលរដ្ឋនៅភូមិ Ha Loi ស្រុក Me Linh ទីក្រុង ហាណូយ។ ដូច្នេះ​ហើយ ភូមិ Ha Loi បានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន១០ករណីហើយ។
 
រហូតដល់ពេល​នេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុប ចំនួន២៦២ករណី ក្នុងនោះមាន១៤៤ករណីត្រូវ​បាន​ប្រកាសជាសះ ស្បើយនិងចេញពីមន្ទីរពេទ្យ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top