ព័ត៌មាន

មនុស្សវ័យចំណាស់នៅទីក្រុងហូជីមិញហាត់ប្រាណ និងយូហ្គា បង្កើតកំណត់ត្រានៅវៀតណាម

នៅក្នុងកម្មវិធីនោះ សមាជិកចំនួន ៣៣៣៣ នាក់មកពី ក្លឹបមនុស្សវ័យចំណាស់ទីក្រុងហូជីមិញបានចូលរួមក្នុងការសម្តែងយូហ្គា។
    មនុស្សវ័យចំណាស់នៅទីក្រុងហូជីមិញហាត់ប្រាណ និងយូហ្គា បង្កើតកំណត់ត្រានៅវៀតណាម

នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ មនុស្សវ័យចំណាស់នៅទីក្រុងហូជីមិញជាង៣ពាន់នាក់បានហាត់ប្រាណ និងយូហ្គានៅវិថី Le Loi ខណ្ឌទី ១ បង្កើតកំណត់ត្រាវៀតណាមសម្រាប់កម្មវិធីហាត់រួមគ្នាដែលមានមនុស្សវ័យចំណាស់ចូលរួមច្រើនបំផុត។ នេះជាសកម្មភាពជួយជ្រោមជ្រែងខែធ្វើសកម្មភាពសម្រាប់មនុស្សវ័យចំណាស់ រៀបចំដោយមន្ទីរវប្បធម៌ និងកីឡា សមាគមមនុស្សវ័យចំណាស់ សហការជាមួយសហព័ន្ធលំហាត់ប្រាណយូហ្គាទីក្រុងហូជីមិញ។

នៅក្នុងកម្មវិធីនោះ សមាជិកចំនួន ៣៣៣៣ នាក់មកពី ក្លឹបមនុស្សវ័យចំណាស់ទីក្រុងហូជីមិញបានចូលរួមក្នុងការសម្តែងយូហ្គា។        លោក Huynh Thanh Lap អនុប្រធានសមាគមមនុស្សវ័យចំណាស់វៀតណាម ប្រធានគណៈតំណាងសមាគមមនុស្សវ័យចំណាស់ទីក្រុងហូជីមិញ បានឲ្យដឹងថា កម្មវិធីហាត់ប្រាណយូហ្គា មានគោលបំណងបង្កើតទីលានលេងកំសាន្ត និងលើកកំពស់ស្មារតីចូលរួមហាត់ប្រាណ រុញថយជំងឺសម្រាប់មនុស្សវ័យចំណាស់៖ យើងទើបតែឆ្លងកាត់ជំងឺរាតត្បាតកូវីដ ១៩  មនុស្សវ័យចំណាស់នៅទីក្រុងហូជីមិញបានវិលប្រឡប់មកជីវភាពរស់នៅប្រក្រីតីភាពហើយ។ សមាជិកគ្រប់រូបហាត់កីឡា ដើម្បីមានសុខភាពល្អ ហើយធ្វើជាគំរូ សម្រាប់កូនៗ និងចៅៗ


top