នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង Da Nang សម្ព័ន្ធអង្គការមិត្តភាពវៀតណាម បេសកកម្មការទូតអាមេរិកប្រចាំនៅវៀតណាម និងទីក្រុង Da Nang បានសម្រប សម្រួលរៀបចំកម្មវិធីផ្លាស់ប្តូរមិត្តភាពវៀតណាម-អាមេរិក។
កម្មវិធីសិល្បៈក្នុងពិធីបើក។ (រូបថត៖ VOV)
នេះជាសកម្មភាពក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដើម្បីរំលឹកខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត រវាងវៀតណាម និងសហរដ្ឋអាមេរិក (១៩៩៥-២០២៥)។
ព្រឹត្តិការណ៍នេះបានទាក់ទាញមនុស្សចូលរួមប្រហែល ៣០០០ នាក់ជាមួយនឹង សកម្មភាពជាច្រើនដូចជា ការផ្លាស់ប្តូរវប្បធម៌ កីឡា ល្បែងប្រជាប្រិយរបស់ប្រទេស ទាំងពីរ ការតាំងពិព័រណ៍វប្បធម៌ និងម្ហូបវៀតណាម-អាមេរិក ព្រមទាំងសមិទ្ធិផលក្នុង ទំនាក់ទំនងការបរទេសវៀតណាម - អាមេរិក ផងដែរ។ កម្មវិធីនេះមានគោលបំណង លើកតម្កើងវប្បធម៌ដ៏ចម្រុះ និងចំណងមិត្តភាពរវាងប្រជាជនវៀតណាម និងសហរដ្ឋ អាមេរិក អប់រំយុវជនជំនាន់ក្រោយអំពីទំនាក់ទំនងមិត្តភាពរវាងប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក រួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការយល់ដឹងគ្នាទៅវិញ ទៅមក និងជំរុញសកម្មភាពផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរនាពេលខាងមុខ។ លោក Phan Anh Son ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានសង្កត់ធ្ងន់ថា៖
“ក្នុងដំណាក់កាលថ្មី ការផ្លាស់ប្តូរប្រជាជនវៀតណាម - អាមេរិកនឹងបន្តរួម ចំណែកយ៉ាងធំធេង បង្កើតមូលដ្ឋានគ្រឹះសង្គមជាវិជ្ជមាន អំណោយផល ដើម្បីជំរុញ ទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព” ហើយសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ពិតជាមានសេចក្ដីសោមនស្សរីករាយដែលជាផ្នែកមួយនៃដំណើរការអភិវឌ្ឍន៍នៃទំនាក់ទំនងនោះ”។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper បានអះអាង ថា៖ ព្រឹត្តិការណ៍ផ្លាស់ប្តូរមិត្តភាពនេះ បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការផ្លាស់ប្តូររវាង ប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងវៀតណាម - អាមេរិក៕