ព័ត៌មាន

មនុស្សយ៉ាងហោចណាស់ ១៥១ នាក់បានស្លាប់ក្នុងការរត់ជាន់គ្នានៅទីក្រុងសេអ៊ូល (ប្រទេសកូរ៉េខាងត្បូង)

នៅព្រឹកថ្ងៃទី ៣០ ខែតុលា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានចុះកន្លែងកើតហេតុនៃសោកនាដកម្មនេះ។ លោក Yoon Suk-yeol បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងជូនពរអ្នករបួសទាំងអស់ឆាប់ជាសះស្បើយ។
  ទិដ្ឋភាពនៃការរត់ជាន់គ្នានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ រូបថត៖ Yonhap/VNA  

មនុស្សយ៉ាងហោចណាស់ ១៥១ នាក់បានស្លាប់ (ក្នុងនោះមានជនបរទេស ១៩ នាក់ ជាជនជាតិអ៊ីរ៉ង់ អ៊ូសបេគីស្ថាន ចិន ន័រវេស និងវៀតណាម) និង ៨២ នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍រត់ជាន់គ្នានៅសង្កាត់ Itaewon នៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃទី ២៩ ខែតុលា។ សោកនាដកម្ម រាត្រី Halloween នៅ Itaewon ទីក្រុងសេអ៊ូលបានកើតឡើងនៅពេលដែលមនុស្សមួយចំនួនធំបាននាំគ្នាទៅកន្លែងបារនៅ Itaewon បន្ទាប់ពីបានលឺព័ត៌មានអំពីតារាល្បីមកដល់កន្លែងនោះ។ អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ហើយជនរងគ្រោះភាគច្រើនមានអាយុ ២០ឆ្នាំ។

នៅព្រឹកថ្ងៃទី ៣០ ខែតុលា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានចុះកន្លែងកើតហេតុនៃសោកនាដកម្មនេះ។ លោក Yoon Suk-yeol បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងជូនពរអ្នករបួសទាំងអស់ឆាប់ជាសះស្បើយ។

ក្នុងថ្ងៃដដែល មេដឹកនាំប្រទេសជាច្រើនជុំវិញពិភពលោកក៏បានផ្ញើសាររំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងលោកជំទាវទីមួយ Jill Biden បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារ សពនៅទីក្រុងសេអ៊ូល។ លោក Joe Biden បាននិយាយថា "យើងសោកស្ដាយជាមួយប្រជាជនកូរ៉េខាងត្បូង និងផ្ញើពាក្យជូនពរ ទៅកាន់អ្នករបួសទាំងអស់ ហើយសូមជូនពរឱ្យពួកគេឆាប់ជាសះស្បើយ"។ នៅលើ Twitter ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្តេជ្ញាប្រកៀកស្មាជាមួយប្រជាជនកូរ៉េខាងត្បូង និងប្រជាជនទីក្រុងសេអ៊ូល បន្ទាប់ពីសោកនាដកម្មនេះ។ នៅលើ Twitter នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានសរសេរថា "តាងនាមប្រជាជនកាណាដា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះប្រជាជនកូរ៉េខាងត្បូង ក្រោយការរត់ជាន់គ្នានៅទីក្រុងសេអ៊ូល"។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានហៅព្រឹត្តិការណ៍នៅទីក្រុងសេអ៊ូលថា "គួរឱ្យរន្ធត់"៕

  
 

top