ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

មនុស្សយន្តបម្រើក្នុងហាងកាហ្វេ

ហាង​កាហ្វេ​នា​ពេល​អនាគត​របស់​ Twitter Bean Coffee មាន​ទី​តាំង​នៅ​ផ្លូវ វូផាមហាម (Vu Pham Ham) ខណ្ឌ កូវយ៉ៃ (Cau Giay)...ហាង​កាហ្វេ​នា​ពេល​អនាគត​របស់​ Twitter Bean Coffee មាន​ទី​តាំង​នៅ​ផ្លូវ វូផាមហាម (Vu Pham Ham) ខណ្ឌ កូវយ៉ៃ (Cau Giay) ដែល​បម្រើ​ដោយ​មនុស្សយន្ត​ជា​លើកដំបូង​នៅ​រដ្ឋធានីហាណូយ។

លោកស្រី ឡឹម គៀវអ័ញ​ (Lam Kieu Oanh) ស្ថាបនិក Twitter Bean Coffee មាន​ប្រសាសន៍​ថា​ “គំនិត​នេះ​កើត​ចេញ​ពីបំណងនាំ​យក​បច្ចេកវិទ្យា​កាន់​តែ​ខិតជិត​នឹងជីវិត ឆ្ពោះទៅរក​យុវវ័យ​។ យើង​ចង់​បង្កើត​កន្លែង​សម្រាប់​អតិថិជន​ ដើម្បី​ទទួល​យក​បទពិសោធន៍​បច្ចេកវិទ្យា​ប្រកបដោយភាពរាក់ទាក់ និងភាពធម្មតា ភ្ញៀវគ្រប់គ្នានឹង​ឃើញថា​ បច្ចេកវិទ្យា​ និង​ AI មិន​មានគម្លាតឆ្ងាយ​ តែងតែ​ភ្ជាប់​ជាមួយ​ជីវិត​ប្រចាំ​ថ្ងៃ​”។

Twitter Beans Coffee គឺជាហាងកាហ្វេដំបូងគេនៅរដ្ឋធានី ហាណូយ (Ha Noi) ដែលនាំបច្ចេកវិទ្យាឌីជីថលមកបម្រើ។
ជាលើកដំបូង​ ដែល​ហាងកាហ្វេ​មួយប្រើ​មនុស្សយ​ន្ត​ដើម្បីលាយ​ភេសជ្ជៈជូនអតិថិជន។

ការ​ដាក់​មនុស្សយន្ត​ឱ្យ​ដំណើរ​ការ​ក៏​ពិបាក​ដែរ​ ក្រុម​ប្រតិបត្តិការ​ត្រូវ​រៀបចំ​​កាយវិការលម្អិត​នីមួយ​ៗ​ នៃ​ដៃ​របស់​មនុស្សយន្ត​ ដូចជា​ ការ​កាន់​ស្លាប​ព្រា​ យក​ទឹក​ក្តៅ ​ឬ​ចាក់​ទឹក​កក​ឱ្យ​បាន​ត្រឹម​ត្រូវ​។ ការ​រចនា​ផ្លូវ​ ល្បឿន​នៃ​ការធ្វើ​ដំណើរ និងអន្តរកម្មក៏ត្រូវបានគិតគូរយ៉ាង​ប្រុងប្រយ័ត្ន​ផងដែរ​ ដើម្បី​ធានា​សុវត្ថិភាព​។

យោងតាម​លោកស្រី អ័ញ (Oanh) មាន​បញ្ហា​ប្រឈម​ដ៏​ធំ​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​ភ្ញៀវពិសារកាហ្វេ​មាន​អារម្មណ៍​ថា​មនុស្យយន្ត​​មាន​​ភាព​​រាក់ទាក់​​ ជិតស្និទ្ធ និងជំនួស​ឱ្យ​​ការក្រែងរអែង។ មនុស្សយន្តមិនជំនួសមនុស្ស គ្រាន់តែនាំមកនូវបទពិសោធន៍ ដែលគួរឱ្យចាប់អារម្មណ៍ និងងាយស្រួលជាង។  ស្ថាបនិក​បាន​ចែករំលែក​ថា​ "ជារៀងរាល់ថ្ងៃ​ យើងកាន់តែ​សប្បាយរីករាយ​​ នៅ​ពេល​ដែល​បាន​ឃើញ​ការងារ​របស់​មនុស្សយន្ត​ ពី​សកម្មភាព​ដាច់​ដោយឡែក រហូតដល់​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ហាង​។ នោះ​មិនត្រឹមតែ​ជា​អារម្មណ៍​ភ្ញាក់ផ្អើល​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ក្តីសុភមង្គល​ពី​លទ្ធផល​នៃ​ការ​ច្នៃប្រតិដ្ឋ​ផងដែរ​" ។

ប្រព័ន្ធ​សរសេរ​កម្មវិធី​របស់​មនុស្សយន្ត​ត្រូវបានបង្កើតឡើងហាក់ដូចជាត្រឹម​ត្រូវតាំងពីគម្លាត និង​ពេលវេលា​​ក្នុង​ដំណើរការ​លាយ​ភេសជ្ជៈ ។

បច្ចុប្បន្ន​នេះ​ ហាង​នេះ​មាន​មនុស្ស​យន្ត​ចំនួន៤​ ដែល​មាន​ឈ្មោះ​ដែល​ធ្លាប់​ស្គាល់​គឺ​ "បាវ (Bao)", "ធឺ (Thu)", "ជី (Chi)" និង "ទូ (Tu)" មនុស្សយន្ត​នីមួយ​ៗ​មាន​​តួនាទី​ដាច់ដោយឡែក​ពី​គ្នា​ ដូចជា លាយភេសជ្ជៈ សរសេរ​អក្សរ​ក្បាច់​ ថតរូ​ប​ និង​បម្រើ​។ មនុស្សយន្ត "បាវ( Bao)" - ប្រៀបបានដូចជា​ឆ្មា​បច្ចេកវិជ្ជា ​អាច​បម្រើចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១១ យប់។ ជាមួយ​នឹង​សមត្ថភាព​អាច​ស្គាល់ និងអន្តរកម្ម តាម​រយៈ​ក្បាល ​និង​ត្រចៀក​ "បាវ( Bao)" " នាំមកនូវអារម្មណ៍រីករាយដល់អតិថិជន​ ជាពិសេស​កុមារ​។

មនុស្សយន្តលើក​ភេសជ្ជៈ​នឹង​ត្រូវ​បាន​​បង្កើតកម្មវិធី​រួម​មាន ទីតាំងតុ​ បុគ្គលិក​ គ្រាន់តែ​ដាក់​ភេសជ្ជៈឡើង ​មនុស្សយន្ត​នឹងធ្វើ​ដំណើរទៅកាន់កន្លែង​អង្គុយរបស់អតិថិជន ដោយស្វ័យប្រវត្តិ ។


ទន្ទឹមនឹងនេះដែរ "ទូ (Tu)" ដែលជា barista robotមានតួនាទីជាអ្នកលាយភេសជ្ជៈ ជាមួយ​នឹង​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​។ កាហ្វេ​មួយ​ពែង​ ដែលបានឆុងដោយ "ទូ (Tu)" ចំណាយ​ពេល​ប្រហែល​ ២,៥ ទៅ ៣,៥នាទី ស្មើ​​ ឬ​លឿន​ជាង​មនុស្ស​។ ការ​បង្កើត​កម្មវិធី​សម្រាប់​ "ទូ (Tu) " តម្រូវ​ឱ្យ​មាន​ភាពហ្មត់​ចត់ សម្រាប់ព័ត៌មាន​លម្អិត​៖ ចាប់​ពី​ទទឹងបាត​ដៃ​របស់​មនុស្ស​យន្ត​ រហូតដល់​ភាព​ត្រឹម​ត្រូវក្នុង​ការ​ចាប់យក​ និង​ចាក់​គ្រឿង​​ផ្សំ​។

ទន្ទឹមនឹងនោះ ​មនុស្សយន្ត “ធឺ (Thu)” មានសមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​សរសេរ​អក្សរក្បាច់​ជាមួយ​នឹង​ប្រយោគ​ដូចជា​៖ ​ប្រឡងទីណា ​ជាប់ទីនោះ​” “ជីវិតផ្ការីក​” “សម័យ​ស្ទុះឈាន​ទៅ​មុខ” ។ រីឯ មនុស្សយន្ត “ជី (Chi)” មាន​ជំ​នាញ​ក្នុង​ការ​ថតរូប​អនុស្សាវរីយ៍​ជាមួយ​នឹង​បែប slow-motion បង្កើតរូបថតដ៏រស់រវើក​សម្រាប់​អតិថិជន​ ដើម្បី​រក្សា​ទុក​បទពិសោធន៍​របស់​ពួកគេ​។

កន្លែងទទួលបទពិសោធន៍ថត Videoនិងថតរូបជាមួយ​មនុស្សយន្ត​នៅហាង។


យុវនារី ហ័ងធូ (Hoang Thu) ដែលជាអតិថិជនជំនាន់​ Gen Z ​បាន​បង្ហាញ​ក្តី​រំភើប​របស់​គាត់ថា "ដំបូងឡើយ​ ខ្ញុំ​ពិតជា​ឆ្ងល់​ខ្លាំង​ណាស់​ ព្រោះ​មិន​ដឹង​ថា​ មនុស្សយន្ត​បម្រើ​កាហ្វេ​នឹង​បានជាយ៉ាងណា។ ប៉ុន្តែ ​នៅ​ពេល​ដែល​ខ្ញុំ​តាម​ដាន​មនុស្សយន្ត​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ តាំង​ពី​ការ​បញ្ជា​ទិញរហូត​ដល់​សកម្មភាពនីមួយៗ ដូចជា​ ចាក់ទឹកកក ​ចាក់កាហ្វេ សុទ្ធតែងាយ​ស្រួល បង្កើត​អារម្មណ៍​ឯកជន​សម្រាប់​អ្នក​តម្រង់ចិត្តខ្លួនឯង។

វត្តមានរបស់​មនុស្សយន្ត​បាន​បង្កើត​ទីតាំងថ្មី​ ដើម្បី​ទទួល​កាហ្វេ។

លោកស្រី អ័ញ (Oanh) ជឿជាក់ថា ការច្នៃប្រតិដ្ឋមិន​ត្រឹមតែ​សម្រាប់​ក្រុមហ៊ុនបច្ចេកវិជ្ជា​ប៉ុណ្ណោះ​ទេ​ សូម្បីតែ​ឧស្សាហកម្ម​ F&B (Food and Beverageប្រភេទសេវាពាណិជ្ជកម្មម្ហូបអាហារ ភោជនីយដ្ឋាន និងហូប​ចុក) ក៏​អាច​មាន​ភាព​ច្នៃប្រតិដ្ឋដែរ ដរាបណា​យើង​ដាក់​មនុស្ស​ជាស្នូល។ សហគ្រាស​វៀតណាម​នីមួយ​ៗអា​ច​រួម​ចំណែក​ដល់​យុគសម័យ​ស្ទុះឈាន​ទៅ​មុខរបស់​ប្រទេស​ជាតិតាមរយៈជំហាន​ច្នៃប្រតិដ្ឋក្នុង​ឧស្សាហកម្ម​របស់​ខ្លួន​។ Twitter Bean Coffee មិនត្រឹម​តែ​ជា​ហាង​កាហ្វេប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​ការ​បញ្ជាក់​យ៉ាង​មុតមាំ​ថា​ បច្ចេកវិទ្យា​អា​ច​មា​​ន​ភាព​ជិតស្និទ្ធ ការច្នៃប្រតិដ្ឋអាច​ចាប់ផ្តើម​ពី​រឿង​សាមញ្ញ​ៗ ហើយ​អនាគត​អាច​ចាប់ផ្តើម​ពី​កាហ្វេ​មួយ​ពែង”​៕

អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញឡុង / VNP

ប្រែសម្រួលដោយង្វៀន​យ៉ាង