ព័ត៌មាន

មតិសាធារណៈអន្តរជាតិថ្កោលទោសការធ្វើឃាតប្រធានាធិបតីហៃទី

ប្រធានាធិបតីហៃទីលោក Jovenal Moise ( រូបថត៖ The Guardian)
 

ក្រោយពេលទទួលបានព័ត៌មានអំពីការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenal Moise នៅព្រឹកព្រលឹមថ្ងៃទី ៧ ខែកក្កដា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសការធ្វើឃាតនេះ ហើយទាមទារឱ្យមានការដាក់ទណ្ឌកម្មចំពោះជនស្មើល។

លោកអគ្គលេខាធិការបានអំពាវនាវដល់ប្រជាជនហៃទីការពារ ថែរក្សាផែនឯកភាព ហើយអះអាងថាអង្គការសហប្រជាជាតិនឹងបន្តប្រកៀកស្មាជាមួយរដ្ឋាភិបាល និងប្រជាជនហៃទី។ នាថ្ងៃដដែល តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស របស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បានព្រមានថាករណីនេះអាចបង្កអស្ថិរភាពថែមទៀតដល់ប្រទេស Caribe នេះ ហើយចាំបាច់ត្រូវរកឃើញជនស្មើសឲ្យបានឆាប់ៗ។

កាលពីថ្ងៃទី ៧ ខែកក្កដា ប្រធានាធិបតីអាមេរិកលោក Joe Biden បានចាត់ទុកថា នាបច្ចុប្បន្ននេះស្ថានភាពនៅប្រទេសនេះគឺគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ហើយសហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេចជួយប្រជាជនហៃទី។ ក្នុងពេលនោះ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានថ្កោលទោសចំពោះការធ្វើឃាត ហើយអំពាវនាវដល់ប្រទេស Caribe ត្រូវស្ងប់ចិត្ត។

មេដឹកនាំជាច្រើននៃបណ្តាប្រទេសអាមេរិកឡាទីនក៏បានសម្តែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ប្រជាជនហៃទី ព្រមទាំងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើនេះ។ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador ប្រធានាធិបតីប្រទេសកូឡុំប៊ីលោក Ivan Duque និង ប្រធានាធិបតីឈីលីលោក Sebastian Piñera ក៏បានថ្កោលទោសចំពោះការធ្វើឃាតនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top