ព័ត៌មាន

មតិ ៩៩,៧% យល់ស្របនឹងសេចក្តីព្រាងសេចក្តីសម្រេចធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣

បន្ទាប់ពីរយៈពេល ១៥ ថ្ងៃនៃការរៀបចំទម្រង់ផ្សេងៗនៃការប្រមូលមតិមក រហូតមកដល់ពេលនេះ មានមតិជាង ៧១៧ ពាន់បានចូលរួមចំណែកក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដែលក្នុងនោះមានជាង ៧១៥ ពាន់មតិយល់ស្រប (ស្មើនឹង ៩៩,៧%)។
ទិដ្ឋភាពសន្និសីទ (រូបថត៖ Ha Nam/VOV)

ធ្វើការសន្និដ្ឋាននៅសន្និសីទវាយតម្លៃលទ្ធផលបឋម ក្នុងការប្រមូលមតិ លើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ក្នុងប្រព័ន្ធរណសិរ្សមាតុភូមិ វៀតណាមដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២០ ឧសភា នៅទីក្រុងហាណូយ លោក ដូ វ៉ាន់ ចៀន សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអះអាងថា៖ “គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាមបានចេញផែនការណែនាំ និងរៀបចំការប្រមូលមតិក្នុងប្រព័ន្ធ ដើម្បីធានាតម្លាភាព ប្រជាធិបតេយ្យ គុណភាព វឌ្ឍនភាព និងសិទ្ធិទទួលបាន។ សន្និសិទជាង ៦,៥០០ ត្រូវបានរៀបចំឡើងដើម្បីប្រមូលមតិ ប្រកប ដោយទំនួលខុសត្រូវ ភាពរីករាយ និងភាពវៃឆ្លាត ដើម្បីរួមចំណែកដល់សេចក្តីព្រាងច្បាប់នេះ។ គណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀត ណាមនឹងសំយោគយ៉ាងពេញលេញ ស្មោះត្រង់ និងប្រកបដោយបរានុម័ត ហើយផ្ញើជូនរដ្ឋាភិបាល និងគណៈកម្មាធិការវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីសិក្សានិងពិចារណា។

បានដាក់ពង្រាយតាំងពីថ្ងៃទី ៦ ឧសភា ការប្រមូលមតិលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បានបង្កើតនូវសកម្មភាពនយោបាយយ៉ាងទូលំទូលាយនៅក្នុងខេត្ត-ក្រុងចំនួន ៦៣ ទូទាំងប្រទេស៕


top