ព័ត៌មាន

មជ្ឈឹមសមាគមន៍យុវជនវៀតណាមបំផុសការប្រឡង “យុវជនជាមួយវប្បធម៌ចរាចរណ៍”

នាព្រឹកថ្ងៃទី២៦ ខែតុលា នៅទីក្រុង Kon Tum យុវជនប្រមាណ ១៧០០ នាក់ ក្នុងខេត្តបានចូលរួមពិធីបំផុសការប្រឡង “យុវជនជាមួយវប្បធម៌ចរាចរណ៍” ឆ្នាំ ២០១៩។

ការប្រឡងនេះជាទីធ្លាលេងដែលមានអត្ថប្រយោជន៍សម្រាប់យុវជន ដើម្បីបង្កើនចំណេះដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងលើកកំពស់មនសិការអំពីសុវត្ថិភាពចរាចរណ៍ ឆ្ពោះទៅរកការកសាងវប្បធម៌ចរាចរណ៍។ លោក Nguyen Hong Hai ប្រធានគណៈកម្មការយុវជនស្ម័គ្រចិត្តមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានអោយដឹង ថា៖

“ចំពោះវៀតណាមយើងការផ្លាស់ប្ដូរមនសិការចរាចរណ៍គឺសំខាន់ណាស់ ហើយមនុស្សដែលអាចផ្លាស់ប្ដូរប្រការនេះគឺជាជំនាន់អនាគតជាជំនាន់យុវជន។ ការប្រឡងនេះត្រូវបានរៀបចំឡើងទូទាំងប្រទេស។ យុវជនចូលរួមប្រឡង នឹងត្រូវឆ្លើយសំណួរ។ ទន្ទឹមនឹងនោះ យើងក៏បានរៀបចំការប្រឡងអនឡាញផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top