ព័ត៌មាន

មជ្ឈដ្ឋានមន្រ្តីអាមេរិកវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិ


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc ។ (រូបថត៖ baoquocte.vn)
 

នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០  ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានរៀបចំពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា  ២០២០) ។ ដោយមានការចូលរួមរបស់ភ្ញៀវជិត ២០០ នាក់។
 
អញ្ជើញថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកបានអះអាងថា ទោះបីវៀត ណាមនិងអាមេរិកមានទីតាំងភូមិសាស្ត្រនៅឆ្ងាយពីគ្នាក៏ដោយ ប៉ុន្តែប្រទេសទាំងពីរបានចែករំលែកតម្លៃរួមរបស់មនុស្សជាតិ ពោលគឺឯករាជ្យនិងសេរីភាព។ នៅក្នុងពិធីនេះអនុប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិលោក Ivan Kanapathy បានអបអរសាទរចំពោះទិវាឯករាជ្យរបស់វៀតណាមដោយបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏លេចធ្លោរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកក៏បានអបអរសាទរចំពោះរាល់ការចូលរួមចំណែករបស់វៀតណាមក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងបញ្ជាក់ថាវៀតណាមបន្តដើរតួនាទីដ៏សំខាន់ក្នុងចក្ខុវិស័យរបស់សហរដ្ឋអាមេរិក ឆ្ពោះទៅតំបន់មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកចំហ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​



top