ព័ត៌មាន

មជ្ឈដ្ឋានជំនាញការឥណ្ឌនេស៊ីចាត់ទុកថា អាស៊ានគប្បីពិភាក្សាលើបញ្ហាសមុទ្រខាងកើតនៅគ្រប់វេទិកា

 លោក Beni Sukadis បានវិភាគថា អាស៊ានមានក្រមគោលការណ៍អាស៊ាន ដែលក្នុងនោះមានគោលការ ណ៍ស្ដីពី​ពីការ​គោរ​​ពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់បណ្ដាប្រទេស។
 
នាពេលថ្មី​ៗនេះ ចិនបានបញ្ជូននាវាស្រាវជ្រាវប្រេង Haiyang - ៨ ចូលមកតំបន់ថ្មប៉ប្រះទឹក  Tu Chinh ដែលស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់វៀតណាម ដែលបង្កើនភាពតានតឹងនៅសមុទ្រខាងកើត។ លោក Beni Sukadis អ្នកជំនាញខាងសម្របសម្រួលនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវកិច្ចការពារជាតិ និងយុទ្ធសាស្ត្រឥណ្ឌូនេស៊ី (Lesperssi​) បានចាត់ទុកថា មិនថាប្រទេសណាមួយឡើយ ដែលបាន​អនុម័ត​លើអនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ គឺគោរពច្បាប់ជាចម្បង។
 
លោក Beni Sukadis បានចាត់ទុកថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គួរតែនាំ​បញ្ហា​សមុទ្រ​ខាង​កើត​មក​ពិភាក្សា​នៅគ្រប់វេទិកា។ លោក Beni Sukadis បានវិភាគថា អាស៊ានមានក្រមគោលការណ៍អាស៊ាន ដែលក្នុងនោះ​មាន​គោលការណ៍ស្ដីពីពីការគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់បណ្ដាប្រទេស។ គោល​ការណ៍ទាំង​នេះត្រូវបានលើកត្រដែត មិនត្រឹមតែរវាងបណ្ដាប្រទេសជាសមាជិកអាស៊ានប៉ុណ្ណោះទេ ថែម​ទាំង​នៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូលទៀតផង។ លោកក៏សង្ឃឹមថា រាល់ការពិភាក្សាលើ ក្រមប្រតិបត្តិ​សម្រាប់​ភាគីនា​នានៅ​សមុទ្រខាងកើត (COC) រវាងអាស៊ាន និងចិននឹងទទួលបា​នលទ្ធផលជា​ផ្លែផ្កាផងដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេ​ងវៀត​ណាម​
 


top