ពេលមករដ្ឋធានីហាណូយ (Ha Noi) ភ្ញៀវទេសចរតែងស្វែងរកហូបហ្វើសាច់គោប្រពៃណីដែលមានក្លិនឈ្ងុយនៃក្លិនឈើអែម និងអានីស ទឹកស៊ុបឆ្ងាញ់...
ពេលមករដ្ឋធានីហាណូយ (Ha Noi) ភ្ញៀវទេសចរតែងស្វែងរកហូបហ្វើសាច់គោប្រពៃណីដែលមានក្លិនឈ្ងុយនៃក្លិនឈើអែម និងអានីស ទឹកស៊ុបឆ្ងាញ់ រួមផ្សំនឹងសាច់គោទន់ និងនំហ្វើបានហាន់ស្តើងៗ។ ឥឡូវនេះ ពេលមកដល់រដ្ឋធានី ភ្ញៀវដែលចូលចិត្តម្ហូបបួស នឹងអាចហូបហ្វើតាមទំនើងខ្លួន នោះគឺហ្វើបួស ។
គ្រឿងផ្សំមាន៖ នំហ្វើ ស្លឹកខ្ទឹម ផ្សិតភ្លៅមាន់ និងផ្សិតអយស្ទ័រខ្មៅ....
ហ្វើបួស គឺជាមុខម្ហូបប្រពៃណីដែលមានតាំងពីយូរលង់មកហើយ គ្រឿងផ្សំសម្បូរណ៍ដោយជីវជាតិដូចជា ផ្សិត បន្លែ និងមើម ដែលជួយផ្តល់វីតាមីន សារធាតុរ៉ែ និងប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់រាងកាយ។ ហ្វើបួសត្រូវបានគេហូបក្នុងឱកាសបុណ្យពុទ្ធសាសនា ដើម្បីបង្ហាញការគោរពចំពោះព្រះពុទ្ធ និងអាទិទេព។ មុខម្ហូបនេះរួមចំណែកធ្វើឲ្យសម្បូរណ៍វប្បធម៌ម្ហូបអាហារវៀតណាម។
គ្រឿងផ្សំសម្រាប់ហ្វើបួស រួមមាន នំហ្វើ ស្លឹកខ្ទឹម និងផ្សិតត្រូវបានចម្អិនជាមុន។
គ្រឿងផ្សំរួមមាន ផ្សិតភ្លៅមាន់ ផ្សិតអយស្ទ័រខ្មៅ ស្លឹកខ្ទឹម និងហ្វើ។ ទឹកស៊ុបហ្វើ រួមមានឆៃថាវ ការ៉ុត ប៉ិកួ ផ្សិតខ្មៅ ឈើអែម និងអានីស។
ដើម្បីឆ្នៃបានមុខម្ហូបមួយឆ្ងាញ់ ការជ្រើសរើសគ្រឿងផ្សំគឺសំខាន់បំផុត។ ផ្សិតភ្លៅមាន់ឆ្ងាញ់ត្រូវបានជ្រើសរើសផ្សិតដែលមានពណ៌សភ្លឺ ឬពណ៌ក្រែមបន្តិច រលោងមានក្លិនក្រអូបស្រាល។ ទំហំនៃផ្សិតគឺមធ្យម មិនតូចពេកឬធំពេក។
ផ្សិតអយស្ទ័រខ្មៅ ឬហៅម្យ៉ាងទៀតថា "shiitake," គឺជាប្រភេទផ្សិតដ៏ពេញនិយមដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងអត្ថប្រយោជន៍អាហារូបត្ថម្ភជាច្រើន។ ផ្សិតអយស្ទ័រខ្មៅឆ្ងាញ់មានពណ៌ត្នោតរហូតដល់ពណ៌ខ្មៅ ផ្ទៃរលោង គ្មានស្នាមប្រេះ ឬខូចឡើយ។ ជ្រើសរើសផ្សិតដែលមានទំហំធំល្មម ដើម្បីធានាថា ផ្សិតអាចប្រើប្រាស់បានយ៉ាងងាយស្រួល ផ្ទៃផ្សិតមានភាពរួញនិងយឺត ធានាថាមិនមានស្នាមផ្សិត ឬចំណុចផ្សិតចំឡែកលើផ្ទៃ។
លាងផ្សិតអយស្ទ័រខ្មៅដោយទឹកអំបិល ហើយទុកឲ្យស្ងួត ហែកផ្សិតជាសសៃនិងចៀន រួចស្រង់ចេញទុកដោយឡែក ។ ផ្សិតភ្លៅមាន់ត្រាំក្នុងទឹកអំបិល ហាន់ជាមូលដែលលម្មហូប ចៀនផ្សិតក្នុងខ្ទះប្រេងក្តៅ យកចេញទុកដោយឡែក។
គ្រឿងផ្សំដែលមិនអាចខ្វះបាន ដើម្បីបង្កើតភាពឈ្ងុយឆ្ងាញ់នៃមុខម្ហូបនេះគឺទឹកស៊ុបហ្វើ។ ទឹកស៊ុបហ្វើបួសបានដាំពីទឹកស្ងោរបន្លែនិងមើម រួមផ្សំនឹងគ្រឿងទេស ដើម្បីបង្កើតរសជាតិពិសេសនៃមុខម្ហូបនេះ រួមមានការ៉ុត ផ្សិតខ្មៅ ឆៃថាវ ខ្ទឹមក្រហម និងខ្ញី។ បន្លែទាំងនេះបង្កើតរសជាតិ និងពណ៌ ព្រមទាំងវីតាមីន សារធាតុរ៉ែ ... សម្រាប់ទឹកស៊ុបហ្វើ។ គ្រឿងទេសមួយចំនួនដូចជា ខ្ញី ខ្ទឹមក្រហម ម្រេច ស្លឹក Bay និងទឹកត្រីបួស ឬទឹកស៊ីអ៊ីវបួស ជំនួសទឹកត្រីដែលតែងតែប្រើសម្រាប់ហ្វើប្រពៃណី ដាក់ថែមអំបិលបន្តិច ដើម្បីបង្កើនរសជាតិ និងធ្វើឱ្យមានតុល្យភាពនៃគ្រឿងផ្សំផ្សេងៗទៀត។ ដាក់នំហ្វើ ផ្សិតភ្លៅមាន់ និងផ្សិតអយស្ទ័រចៀនជាមួយស្លឹកខ្ទឹម រួចចាក់ទឹកស៊ុបក្តៅៗ យើងនឹងទទួលបានហ្វើបួសមួយចានយ៉ាងឈ្ងុយឆ្ងាញ់។
ហ្វើបួសជាអាហារដែលមានជាតិខ្លាញ់ និងកូលេស្តេរ៉ុលតិច ជួយបន្សាបរាងកាយ និងល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងបេះដូង។ មិនត្រឹមតែប៉ុណ្ណោះ មុខម្ហូបនេះក៏ស័ក្តិសមសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសអ្នកបួស អ្នកចង់សម្រកទម្ងន់ ឬបង្កើនសុខភាព។
ហ្វើបួសមិនត្រឹមតែជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងមានជីវជាតិប៉ុណ្ណោះទេ លើសពីនេះទៅទៀត រួមជាមួយសាច់គោប្រពៃណី ហ្វើបួសក៏រួមចំណែកផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារដ៏សម្បូរបែបរបស់វៀតណាមទៅកាន់មិត្តអន្តរជាតិផងដែរ។
អាស័យដ្ឋានហូបហ្វើបួស៖ ភោជ្ជនីយដ្ឋានGreen inn - លេខ ៤១ ផ្លូវហាងណន (Hang Non) ហាងហ្គាយ (Hang Gai) ខណ្ឌ ហ័នគៀម (Hoan Kiem) រដ្ឋធានី ហាណូយ (Ha Noi)- ទូរស័ព្ទ៖ ០៩៦៣៣៨៩៥៧១
អត្ថបទនិងរូបថត ៖ ត្រឹនថាញយ៉ាង /កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង