ទេសចរណ៍

មកទេសចរណ៍ខេត្តកាម៉ាវ (Ca Mau)

ចំងាយពីទីក្រុងកាម៉ាវប្រហែល ១០០ គីឡូម៉ែត្រមួយកាម៉ាវ (Mui Ca Mau) ) (ជ្រោយដីនៅចុងខាងត្បូងនៃប្រទេសវៀតណាមស្ថិតក្នុងភូមិសាស្ត្រឃុំដាតមួយ (Dat Mui) ស្រុក ង៉ុកហៀន (Ngoc Hien) ខេត្ត កាម៉ាវ (Ca Mau)។ ក្រៅពីជាទីកន្លែងទេសចរណ៍ដ៏ពិសិដ្ឋរបស់ប្រទេសមួយកាម៉ាវ (Mui Ca  Mau) ក៏បានទាក់ទាញភ្ញៀវទេសចរជាតិនិងបរទេសតាមរយៈប្រព័ន្ធអេកូឡូស៊ីដ៏ក្រមាននិងពិសេស រួមមាន៖សកម្មភាពធ្វើដំណើរទេសចរណ៍និងការស្វែងឃើញគួរឱ្យចាប់អារម្មណ៍ជាច្រើន ផងដែរ។

ក្នុងឆ្នាំ ២០១៨ ខ្សែផ្លូវហូជីមិញ (Ho Chi Minh) កំណត់ផ្លូវតភ្ជាប់ពីស្រុកណាំកាន (Nam Can) និងស្រុក ង៉ុកហៀន (Ngoc Hien) ត្រូវបានដាក់ឱ្យដំណើរការ ដូច្នេះភ្ញៀវទេសចរទៅកាន់ទីក្រុងដាតមួយ (Dat Mui) កាន់តែមានភាពងាយស្រួលជាងមុន។ ភ្ញៀវអាចជ្រើសរើសមធ្យោបាយធ្វើដំណើរជាច្រើនប្រភេទ។ ចាប់ពីពេលនោះតទៅ ខេត្ត កាម៉ាវ (Ca Mau) មានឱកាសកាន់តែច្រើន ដើម្បីទាក់ទាញនិងអភិវឌ្ឍវិស័យទេសចរណ៍នៅទីនេះ។

មកទេសចរណ៍ខេត្តកាម៉ាវ (Ca Mau) ជាដំបូង អ្នកទេសចរភាគច្រើនចង់ឃើញបង្គោលជាតិដ៏ពិសិដ្ឋ និងគយគន់និមិត្តសញ្ញាគឺជាកប៉ាល់ដែលបែរមុខទៅទិសសមុទ្រនិងធ្វើដំណើរទៅកាន់សមុទ្រ។ បានឲ្យដឹងថា មួយកាម៉ាវ​​​ (Mui Ca Mau) គឺជាកន្លែងតែមួយគត់លើដីគោកដែលយើងអាចគយគន់ទេសភាពនៃព្រះអាទិត្យ​រះ​ពី​សមុទ្រខាងកើតនាពេលព្រឹក ហើយចុះទៅសមុទ្រខាងលិច នាពេលរសៀល។

 


ភ្ញៀវទេសចរធ្វើដំណើរតាមដងទន្លេ ដើម្បីមកទេសចរណ៍ ដាតមៃ (Dat Mui)។
រូបថត៖ហ្វ៊ុយឡាំ



ភ្ញៀវទេសចរមកទស្សនាប្រព័ន្ធអេកូឡូស៊ីលិចទឹកសមុទ្រ ស្ថិតនៅក្បែរឆ្នេរសមុទ្រនៅដាតមួយ (Dat Mui) - កាម៉ាវ (Ca Mau)។
រូបថត៖ហ្វ៊ុយឡាំ



ភ្ញៀវទេសចរថតរូបនៅបង្គោលជាតិ ស្ថិតនៅ មួយកាម៉ាវ (Mui Ca Mau)។
រូបថត៖ហ៊ុ្វយឡាំ



ភ្ញៀវទេសចរទស្សនាចម្រៀងចាប៉ី។
រូបថត៖ហ៊ុ្វយឡាំ



ភ្ញៀវទេសចរទិញគ្រឿងសមុទ្រងៀតពិសេសនៃ ដាតមួយ - កាម៉ាវ (Dat Mui Ca Mau)។
រូបថត៖ អានហាវ



ចាប់ក្តាមនៅដាតមួយ (Dat Mui) - កាម៉ាវ (Ca Mau)។
រូបថត៖ហ្វ៊ុយឡាំ



ក្តាមប្រៃសមុទ្រគឺជាម្ហូបពិសេស នៅតំបន់ដាតមួយ(Dat Mui) - កាម៉ាវ (Ca Mau)។
រូបថត៖ហ្វ៊ុយឡាំ

អ្នកនេសាទដាតមួយ (Dat Mui) - កាម៉ាវ (Ca Mau) ហាលត្រី។
រូបថត៖ ហ្វ៊ុយឡាំ



គ្រឿងសមុទ្រងៀតពិសេសរបស់ដាតមួយ (Dat Mui) - កាម៉ាវ (Ca Mau)។
រូបថត៖ហ្វ៊ុយឡាំ

 

មកដល់ដាតមួយ (Dat Mui) - កាម៉ាវ (Ca Mau) គប្បីឡើងទីកន្លែងខ្ពស់ វ៉ងឡឹមដាយ (Vong Lam dai) (កំពស់ជាង ២០ ម៉ែត្រ) ហើយគយគន់ពណ៌បៃតងមកពីព្រៃ និងពណ៌ទឹកសមុទ្រពីសមុទ្រ។ ទីស្ថានព្រៃនិងសមុទ្រដ៏ធំល្វឹងល្វើយធ្វើឱ្យយើងកាន់តែស្រឡាញ់និងមានមោទនភាពចំពោះតំបន់ដីពោរពេញដោយខ្យល់និងរលកសមុទ្រ។

មកដល់មួយកាម៉ាវ (Mui Ca Mau) ភ្ញៀវទេសចរណ៍អាចជិះទូកកាណូ ដែលធ្វើដំណើរក្នុងព្រៃលិចទឹកសមុទ្រ ដើម្បីមើលឃើញប្រព័ន្ធអេកូឡូស៊ីដ៏អស្ចារ្យ នៅទីនេះភ្ញៀវទស្សនារូបគំរូភូមិព្រៃ ក្នុងសម័យសង្គ្រាមដែលបានរក្សាយ៉ាងហ្មត់ចត់ ដើម្បីជំនាន់ក្រោយនឹងដឹងអំពីជីវិតនិងបុព្វហេតុតស៊ូរបស់ជីដូនជីតា នាពេលអតីតកាល។ ភ្ញៀវទេសចរណ៍ក៏ចាប់អារម្មណ៍ចំពោះសកម្មភាពតាមដងទន្លែ ដូចជា៖ ការចាប់ក្តាមស្ទូចត្រីនិងលេងល្បែងប្រជាប្រិយ ដែលតែងតែទាក់ទាញភ្ញៀវទេសចរឱ្យចូលរួម។

មុខម្ហូបជាច្រើនមុខបានក្លាយជាមុខម្ហូបពិសេសរបស់តំបន់ដែលអ្នកទេសចរណ៍ចង់ពិសាម្តងដូចជា៖ ក្តាមប្រៃសមុទ្ររ៉ាចហ្វុក (Rach Goc) ត្រីអំពោចអាំងអំបិលម្ទេស ខ្យងសមុទ្រចំហុយខ្ញី  អយស្ទ័រអាំង...ក្នុងនោះយើងមិនបំភ្លេចពិសាក្តាមកាម៉ាវ (Ca Mau) ដែលឈ្ងុយឆ្ងាញ់នៅទូទាំងប្រទេស។

នៅពេលយប់ភ្ញៀវទេសចរណ៍អាចស្នាក់នៅក្នុងផ្ទះhomestay ស្ថិតនៅកណ្តាលព្រៃកោងកាង ដែលជាការស្វែងយល់​ពិសេសដែលភ្ញៀវទេសចរណ៍មិនអាចពិពណ៌នាបានទេ។

នាពេលថ្មីៗនេះ ដំណើរកម្សាន្តជាច្រើនបានដាក់ឲ្យដំណើរការ ដូច្នេះសេវាកម្មជាច្រើនបានរីកចំរើន ផងដែរ ដែលប្រែក្លាយតំបន់ដាតមួយ (Dat Mui) ទៅជាទីកន្លែងទេសចរណ៍ដើម្បីស្វែងយល់គួរឱ្យទាក់ទាញ និងមិនអាចបោះបង់ចោល ក្នុងដំណើរការទេសចរណ៍ខេត្តកាម៉ាវ (Ca Mau) /

 

អត្ថបទ៖ សឺនងៀ
រូបថត៖ ហ៊្វុយឡាំ - អានហៀវ



top