វប្បធម៌ ភ្ញៀវមកហាងបំរើដោយខ្លួនឯងដំបូងនៅរដ្ឋធានីហាណូយ (Ha Noi) 19/06/2017 មកហាង “mama fanbox” (អាស័យដ្ឋានលេខ ២៤ វិថីលៀវយ៉ាយ (Lieu Giai)) អ្នកនឹងទទួលស្វាគមន៍ នៅពេលសម្លឹងមើលប៉ាណូយ៉ាងចម្លែកៗ “ភោជនីយដ្ឋានមានទ្វាស្វ័យប្រវត្តិនិងគ្មានអ្នកបំរើ សូមចុចកណ្តឹងទ្វារ ដើម្បីបើកទ្វារ”។ កុំក្រែងរអែង សូមបោះជំហាននិងស្វែងយល់អំពីហាងបំរើដោយខ្លួនឯងដំបូងនៅរដ្ឋធានីហាណូយ (Ha Noi)។ ជាលើកដំបូងមកហាង“mama fanbox” អ្នកនឹងចំណាយពេលវេលាបន្តិច ដើម្បីដឹងរបៀបបំរើយ៉ាងប្លែកៗ នៅហាងនេះ ជាពិសេសគឺរបៀបគិតលុយ។ មុនពេលទិញទំនិញ អ្នកគប្បីអានក្តារណែនាំនូវការទិញទំនិញ ថែមទាំងមានបញ្ជីទំនិញនិងតំលៃរបស់ទំនិញទាំងឡាយដែលសរសេរលើក្តារនេះ។ បន្ទាប់មក អ្នកអាចយកទំនិញដោយខ្លួនឯង ចុចលើម៉ាស៊ីនកំព្យូទ័រ ហើយដាក់លុយនិងវិក្កយបត្របញ្ចូលក្នុងចន្លោះតូចនៅក្បែរនេះ។ ធ្វើអញ្ចឹង អ្នកសម្រេចបានការទិញទំនិញនៅហាង “mama fanbox”ហើយ។ បើសិនជាមិនប្រញាប់ទៅ អ្នកអាចឈប់សំរាកប៉ុន្មាននាទី ដើម្បីអានប៉ុន្មានបន្ទាត់អំពីចំណាប់អារម្មណ៍របស់ ដែលភ្ញៀវបានសរសេរមុននេះលើបណ្តាក្រដាស់តូចៗដែលដាក់លើមុខតុ។ លោក ដាវខាញហៀប (Dao Khanh Hiep) ម្ចាស់ហាងគ្មានអ្នកបំរើដំបូងនៅរដ្ឋធានីហាណូយ (Ha Noi)។ ប៉ាណូពាណិជ្ជកម្មយ៉ាងល្អរបស់ហាង "mama fanbox" បានដាក់នៅលើចិញ្ចឹមផ្លូវ។ ក្រដាសជូនដំណឹងរបស់ហាងគ្មានអ្នកបំរើនិងការណែនាំនូវរបៀបបើកទ្វារដែលដាក់ចំ នៅច្រកទ្វារចេញចូលហាង។ ហាងស្វ័យប្រវត្តិគ្មានអ្នកបំរើដំបូងនៅរដ្ឋធានីហាណូយ (Ha Noi) មានទំហំល្មម និងត្រូវតុបតែងតាមរចនាបទជប៉ុន។ Camera ត្រួតពិនិត្យនិងជួយភ្ញៀវបើកទ្វារទៅវិញ បន្ទាប់ពីទិញទំនិញនៅក្នុងហាងនេះ។ តារាងម្ហូបអាហារបានសរសេរលើក្តារដែលព្យូរលើជីញ្ជាំង។ ភ្ញៀវយកម្ហូបអាហារពីទូទឹកកកដោយខ្លួនឯងដែលដាក់នៅក្នុងភោជនីយដ្ឋាន។ កំព្យូទ័រជួយអតិថិជនគិតលុយ។ អតិថិជននឹងមើលបរិមាណលុយប៉ុន្មានដែលយើងត្រូវសង់តាមវិក្កយបត្រត្រូវបោះពុម្ភយ៉ាងស្វ័យប្រវត្តិ។ លុយនិងវិក្កយបត្រត្រូវបានដាក់ក្នុងថង់តូចមួយដោយអតិថិជនផ្ទាល់នឹងបញ្ចូល ក្នុងចន្លោះតូចក្បែរកំព្យូទ័រគិតលុយ។ ក្នុងកាលៈទេសៈត្រូវអាប់លុយ បរិមាណលុយនេះនឹងដក នៅពេលអតិថិជនត្រឡប់ទិញទំនិញលើកក្រោយ ។ បើសិនជាមិនប្រញាប់ ភ្ញៀវអាចពិសាភេសជ្ជៈនិងម្ហូបអាហារនៅក្នុងទីស្ថានស្រស់ស្អាតនិងអនុវត្តន៍ តាមសារមួយ “សូមភ្ញៀវរៀបចំឲ្យស្អាត មុនពេលចាកចេញពីភោជនីយដ្ឋាន”។ ភ្ញៀវចាកចេញពីហាង“mama fanbox” និងសរសេរសន្និដ្ឋានរបស់ខ្លួនអំពីរបៀបលក់ទំនិញដ៏ប្លែកៗនេះ នៅរដ្ឋធានីហាណូយ។ នៅចុងថ្ងៃ លោកហៀប (Hiep) ម្ចាស់ ហាង “mama fanbox” នេះមកយកលុយ នៅហាងគ្មានអ្នកបំរើ។ សន្និដ្ឋានរបស់ភ្ញៀវអំពីហាង "mama fanbox" ត្រូវបានម្ចាស់ហាងបិទលើជញ្ជាំង។ ម្ចាស់ហាងនេះគឺលោក ដាវខាញហៀប (Dao Khanh Hiep) វិស្វករ software ម្នាក់ដែលធ្វើការនៅប្រទេសជប៉ុន - ប្រទេសដ៏ល្បីឈ្មោះមួយអំពីចិត្តស្មោះត្រង់ នៅពេលលក់ដូរ។ តាមលោក ហៀប (Hiep) ការបើកហាង “mama fanbox” មិនងាយស្រួលទេ។ អ្នកដំបូងបានប្រឆាំងនឹងផែនការបើកហាងគ្មានអ្នកបំរើដំបូងនៅរដ្ឋធានីហាណូយគឺគ្រួសារលោកហៀប (Hiep)។ ប៉ុន្តែវិស្វកររូបនេះនៅតែប្តេជ្ញាចិត្តបើកហាង "mama fanbox" ។ លោកនិយាយឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃទើបបើកហាងនេះ ភ្ញៀវចង់មកហាងត្រូវចុះបញ្ជីឈ្មោះជាមុននិងផ្ញើលេខដែលបោះពុម្ភលើអត្តសញ្ញាណប័ណ្ណដល់គេហទំព័ររបស់ហាង"mama fanbox" ប៉ុន្តែនាសព្វថ្ងៃនេះអ្នកណាក៏ក្លាយទៅជាភ្ញៀវរបស់ហាងនេះហើយ។ បន្ទាប់ពីកន្លះឆ្នាំធ្វើអាជីវកម្ម ការលក់ដូររបស់ហាងនេះកាន់តែរីកចំរើនណាស់។ “ហាងនេះត្រូវអតិថិជនទូទាត់ខុសតែម្តងគត់ ក្នុងចំនួនទឹកប្រាក់ ១ ពាន់ដុង ។ បើសិនជាហាងគ្មានអ្នកបំរើអាចធ្វើអាជីវកម្មយ៉ាងល្អប្រសើរដូចនេះ ខ្ញុំនឹងបើកហាងមួយទៀតធំជាង។ នាបច្ចុប្បន្ននេះ គ្រួសារខ្ញុំពិតជាចាប់ចិត្តចំពោះរបៀបលក់ដូរនេះនិងបានសម្រេចចិត្តនូវការបើកបណ្តាហាងមានរបៀបលក់ដូរដូច្នោះនៅរដ្ឋធានីហាណូយ (Ha Noi) ” ./. អត្ថបទនិងរូបភាព៖ វៀតគឿង

មកហាង “mama fanbox” (អាស័យដ្ឋានលេខ ២៤ វិថីលៀវយ៉ាយ (Lieu Giai)) អ្នកនឹងទទួលស្វាគមន៍ នៅពេលសម្លឹងមើលប៉ាណូយ៉ាងចម្លែកៗ “ភោជនីយដ្ឋានមានទ្វាស្វ័យប្រវត្តិនិងគ្មានអ្នកបំរើ សូមចុចកណ្តឹងទ្វារ ដើម្បីបើកទ្វារ”។ កុំក្រែងរអែង សូមបោះជំហាននិងស្វែងយល់អំពីហាងបំរើដោយខ្លួនឯងដំបូងនៅរដ្ឋធានីហាណូយ (Ha Noi)។ ជាលើកដំបូងមកហាង“mama fanbox” អ្នកនឹងចំណាយពេលវេលាបន្តិច ដើម្បីដឹងរបៀបបំរើយ៉ាងប្លែកៗ នៅហាងនេះ ជាពិសេសគឺរបៀបគិតលុយ។ មុនពេលទិញទំនិញ អ្នកគប្បីអានក្តារណែនាំនូវការទិញទំនិញ ថែមទាំងមានបញ្ជីទំនិញនិងតំលៃរបស់ទំនិញទាំងឡាយដែលសរសេរលើក្តារនេះ។ បន្ទាប់មក អ្នកអាចយកទំនិញដោយខ្លួនឯង ចុចលើម៉ាស៊ីនកំព្យូទ័រ ហើយដាក់លុយនិងវិក្កយបត្របញ្ចូលក្នុងចន្លោះតូចនៅក្បែរនេះ។ ធ្វើអញ្ចឹង អ្នកសម្រេចបានការទិញទំនិញនៅហាង “mama fanbox”ហើយ។ បើសិនជាមិនប្រញាប់ទៅ អ្នកអាចឈប់សំរាកប៉ុន្មាននាទី ដើម្បីអានប៉ុន្មានបន្ទាត់អំពីចំណាប់អារម្មណ៍របស់ ដែលភ្ញៀវបានសរសេរមុននេះលើបណ្តាក្រដាស់តូចៗដែលដាក់លើមុខតុ។ លោក ដាវខាញហៀប (Dao Khanh Hiep) ម្ចាស់ហាងគ្មានអ្នកបំរើដំបូងនៅរដ្ឋធានីហាណូយ (Ha Noi)។ ប៉ាណូពាណិជ្ជកម្មយ៉ាងល្អរបស់ហាង "mama fanbox" បានដាក់នៅលើចិញ្ចឹមផ្លូវ។ ក្រដាសជូនដំណឹងរបស់ហាងគ្មានអ្នកបំរើនិងការណែនាំនូវរបៀបបើកទ្វារដែលដាក់ចំ នៅច្រកទ្វារចេញចូលហាង។ ហាងស្វ័យប្រវត្តិគ្មានអ្នកបំរើដំបូងនៅរដ្ឋធានីហាណូយ (Ha Noi) មានទំហំល្មម និងត្រូវតុបតែងតាមរចនាបទជប៉ុន។ Camera ត្រួតពិនិត្យនិងជួយភ្ញៀវបើកទ្វារទៅវិញ បន្ទាប់ពីទិញទំនិញនៅក្នុងហាងនេះ។ តារាងម្ហូបអាហារបានសរសេរលើក្តារដែលព្យូរលើជីញ្ជាំង។ ភ្ញៀវយកម្ហូបអាហារពីទូទឹកកកដោយខ្លួនឯងដែលដាក់នៅក្នុងភោជនីយដ្ឋាន។ កំព្យូទ័រជួយអតិថិជនគិតលុយ។ អតិថិជននឹងមើលបរិមាណលុយប៉ុន្មានដែលយើងត្រូវសង់តាមវិក្កយបត្រត្រូវបោះពុម្ភយ៉ាងស្វ័យប្រវត្តិ។ លុយនិងវិក្កយបត្រត្រូវបានដាក់ក្នុងថង់តូចមួយដោយអតិថិជនផ្ទាល់នឹងបញ្ចូល ក្នុងចន្លោះតូចក្បែរកំព្យូទ័រគិតលុយ។ ក្នុងកាលៈទេសៈត្រូវអាប់លុយ បរិមាណលុយនេះនឹងដក នៅពេលអតិថិជនត្រឡប់ទិញទំនិញលើកក្រោយ ។ បើសិនជាមិនប្រញាប់ ភ្ញៀវអាចពិសាភេសជ្ជៈនិងម្ហូបអាហារនៅក្នុងទីស្ថានស្រស់ស្អាតនិងអនុវត្តន៍ តាមសារមួយ “សូមភ្ញៀវរៀបចំឲ្យស្អាត មុនពេលចាកចេញពីភោជនីយដ្ឋាន”។ ភ្ញៀវចាកចេញពីហាង“mama fanbox” និងសរសេរសន្និដ្ឋានរបស់ខ្លួនអំពីរបៀបលក់ទំនិញដ៏ប្លែកៗនេះ នៅរដ្ឋធានីហាណូយ។ នៅចុងថ្ងៃ លោកហៀប (Hiep) ម្ចាស់ ហាង “mama fanbox” នេះមកយកលុយ នៅហាងគ្មានអ្នកបំរើ។ សន្និដ្ឋានរបស់ភ្ញៀវអំពីហាង "mama fanbox" ត្រូវបានម្ចាស់ហាងបិទលើជញ្ជាំង។ ម្ចាស់ហាងនេះគឺលោក ដាវខាញហៀប (Dao Khanh Hiep) វិស្វករ software ម្នាក់ដែលធ្វើការនៅប្រទេសជប៉ុន - ប្រទេសដ៏ល្បីឈ្មោះមួយអំពីចិត្តស្មោះត្រង់ នៅពេលលក់ដូរ។ តាមលោក ហៀប (Hiep) ការបើកហាង “mama fanbox” មិនងាយស្រួលទេ។ អ្នកដំបូងបានប្រឆាំងនឹងផែនការបើកហាងគ្មានអ្នកបំរើដំបូងនៅរដ្ឋធានីហាណូយគឺគ្រួសារលោកហៀប (Hiep)។ ប៉ុន្តែវិស្វកររូបនេះនៅតែប្តេជ្ញាចិត្តបើកហាង "mama fanbox" ។ លោកនិយាយឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃទើបបើកហាងនេះ ភ្ញៀវចង់មកហាងត្រូវចុះបញ្ជីឈ្មោះជាមុននិងផ្ញើលេខដែលបោះពុម្ភលើអត្តសញ្ញាណប័ណ្ណដល់គេហទំព័ររបស់ហាង"mama fanbox" ប៉ុន្តែនាសព្វថ្ងៃនេះអ្នកណាក៏ក្លាយទៅជាភ្ញៀវរបស់ហាងនេះហើយ។ បន្ទាប់ពីកន្លះឆ្នាំធ្វើអាជីវកម្ម ការលក់ដូររបស់ហាងនេះកាន់តែរីកចំរើនណាស់។ “ហាងនេះត្រូវអតិថិជនទូទាត់ខុសតែម្តងគត់ ក្នុងចំនួនទឹកប្រាក់ ១ ពាន់ដុង ។ បើសិនជាហាងគ្មានអ្នកបំរើអាចធ្វើអាជីវកម្មយ៉ាងល្អប្រសើរដូចនេះ ខ្ញុំនឹងបើកហាងមួយទៀតធំជាង។ នាបច្ចុប្បន្ននេះ គ្រួសារខ្ញុំពិតជាចាប់ចិត្តចំពោះរបៀបលក់ដូរនេះនិងបានសម្រេចចិត្តនូវការបើកបណ្តាហាងមានរបៀបលក់ដូរដូច្នោះនៅរដ្ឋធានីហាណូយ (Ha Noi) ” ./. អត្ថបទនិងរូបភាព៖ វៀតគឿង