មិត្តភក្តិជាមួយនឹងវៀតណាម

ភ្ញៀវបរទេសពិសោធន៍ធ្វើជាងទង

លើកដំបូង​ មក​ដល់ទីក្រុង​ហូជីមិញ​ ហើយ​ស្នាក់​នៅ​ទី​នេះ​មួយ​សប្តាហ៍​ ​Say Da (សញ្ជាតិ​ Colombia) ​ ជា​អ្នក​​ទេសចរ​​ “ផ្សង​ព្រេង​​” ពិត​ប្រាកដ​។ ជាមួយ​ផែនទី​​លើ​ដៃ​ ​Say Da ស្វែង​ម​កជាមួយ​ Vietnam Silver House ហើយ​បាន​​​ពិសោធន៍​ធ្វើជា​ជាង​ទង​គួរ​ចំណាប់អារម្មណ៍​ បង្កើត​ផលិត​ផល​អលង្ការ​ប្រាក់​​ផ្ទាល់​ដៃ​ តាម​របៀប​ប្រពៃណី​របស់​វៀតណាម​។

 មក​ជាមួយ​ Vietnam Silver House ​អាសយដ្ឋាន​លេខ​​៦៨ ផ្លូវ​ង្វៀន​ធុក (Nghia​ Thuc) ​សង្កាត់ទី​៥​ ខណ្ឌ​៥ យើង​ខ្ញុំ​បាន​​​ជួប​ក្រុម​ភ្លៀវ​​បរទេស​ឈរតំរៀបជា​ជួរ​ ​ដើម្បី​បាន​ពិសោធន៍​ធ្វើជាងទង​ពិសេស​។ ជាមួយ​បទ​ពិសោធន៍​​​ជាង​​​២០ឆ្នាំ​ សកម្មភាពមាន​​ទំនុក​ចិត្ត​លើ​​វិស័យ​ច្នៃ​រចនា​ - អាជីវកម្ម​​អលង្ការ​ប្រាក់​​ នៅ​តំបន់​​សាយ​ហ្គន​ - ផ្សារ​ចើ​ឡើន​ (Cho Lon) Vietnam Silver House បានប្រសូត្រ​ចេញ​ពី​គោល​គំនិត​​ បង្កប់​ភាព​ប្រណិត ​នៃជាងទង​​វៀត​ណាម​ ឧទ្ទេសនាម​នឹង​មិត្ត​ភក្តិ​អន្តរជាតិ​ ក៏ដូចជា​រួម​ចំណែក​ធ្វើ​ឲ្យ​វប្បធម៌ជាង​ទង​​ កាន់តែ​ជិត​ស្និទ្ធ​នឹង​អ្នក​ស្រុក​ជាង​។
 
មកជាមួយ​​ Vietnam Silver House ភ្ញៀវទេសចរ​ទស្សនា​ អាច​ស្វែងយល់ពី​​​ប្រវត្តិ​គ្រូ​ដើម​​ ​​ដំណើរ​អភិវឌ្ឍន៍​ ​និង​លក្ខណៈ​ប្រពៃ​​នៃ​ជាង​ទង​​​វៀតណាម​ ចាប់​ពី​ការ​ធ្វើ​​​​​សិប្បកម្មបែ​បប្រពៃណី​​បុព្វកាល​ រហូត​​ដល់​ធ្វើ​តាម​បែប​​បច្ចេក​ទេស​​ច្នៃ​​ ទំនើប​។​


 ភ្ញៀវទេសចរ​បរទេស​​ចូល​ទស្សនា និង​ពិសោធន៍ច្នៃ​​បង្កើត​​ផលិត​ផល​ប្រាក់​​ផ្ទាល់​ដៃ​​​។​

 បង ង្វៀន​ង៉ុក​ភូ (Nguyen Ngoc Phu) ជាមួ​យ​បទ​ពិសោធន៍​​របរជាង​ទង​ ជាង​២០ឆ្នាំ
កំពុង​​ណែនាំ​ភ្ញៀវ​ទេសចរ​ច្នៃផលិត​ផល​ប្រាក់​។​


 ដើម្បី​ច្នៃបាន​ជាផលិត​ផល​ប្រាក់​មួយគ្រឿង​ ​ត្រូវ​ឆ្លងកាត់​នៅ​ដំណាក់​កាល​ជា​ច្រើន​។
រូបថត៖ ឯកសារ


 វេលា​ដើម្បី​ធ្វើ​សម្រេច​ផលិត​ផលបាន​​ដូចចិត្ត​​ អាច​ត្រូវ​បង់​ពេល​​ ២​ ថ្ងៃ ឬ​៣ថ្ងៃ​។

 ដំណាក់​កាលចារ​ដោយឧបករណ៍​ laze ​លើ​ផលិតផល​។​

បងស្រី Amparo ​ (សញ្ជាតិ​អេស្ប៉ាញ) មកជាមួយ ​Vietnam Silver House ​ត្រូវ​បង់ពេល​វេលា​២ថ្ងៃ ​ទើប​​ធ្វើ​សម្រេច​ផលិតផលខ្សែក​រប្រាក់​មួយ​គ្រឿង​។

 ភ្ញៀវទេសចរ​ចូល​ចិត្ត​ទស្សនាការ​​ច្នៃ​ប្រាក់​នៅ​ Vietnam Silver House...។ល។​។
រូបថត៖ ឯកសារ​


 
ហើយ​​ថតទុក​​ឧបករណ៍​​ច្នៃ​ប្រាក់សាមញ្ញ​។

ឧបករណ៍​ច្នៃ​ប្រាក់​ បាន​រក្សទុក​នៅ Vietnam Silver House ​។

 នៅទី​នេះ បទដ្ឋាន​ច្នៃ​អលង្ការ​ប្រាក់​ទំនើប​ ចាប់ពី​ពេល​នៅ​ជា​ស្នាម​គំនូស​ពង្រាង​​គំនិត​លើ​ក្រដាស​ រហូតដល់​ពេញ​ផលិត​ផល​អលង្ការ​ប្រណិតពេញ​ជា​​​រូបរាង​ ​ ហើយ​បាន​ឧទ្ទេសនាម​លម្អិត​​ដល់​ភ្ញៀវទេសចរ​។ បន្តបន្ទាប់​​ភ្ញៀវទេសចរ​​នៅ​អាច​ចុះ​ឈ្មោះ​វគ្គសិក្សា​ធ្វើ​អលង្ការ​ប្រាក់​ ដើម្បី​សាក​ក្លាយ​ជា​ជាង​ទង​ម្នាក់​ ជាមួយ​គ្រឿង​ឧបករណ៍​ជំនាញ ច្នៃបង្កើត​​ជា​គ្រឿង​​អលង្ការផ្ទាល់ដៃ​សម្រាប់​​ខ្លួន​ ដោយ​បច្ចេកទេស​មូលដ្ឋាន​បំផុត​។​
 
ក្នុង​ការិយាល័យ​ទូ​លាយ​ជាង​៦០ម៉ែត្រ​ការេ ភ្ញៀវទេសចរ​ផ្តោតអារម្មណ៍​​កាន់​ញញួរ​​​វាយ​ដំ​បន្ទះ​​​ប្រាក់​ឲ្យ​ស្តើង​ ជា​ដំណាក់​កាល​បឋម​​សម្រាប់ការ​​​ច្នៃ​គ្រឿង​អលង្ការ​ទូទៅ​​​។ បងស្រី Sayda ​ Flozer (អាយុ​៤០​ឆ្នាំ សញ្ជាតិ​កាណាដា​) សម្តែង​​ភាព​ចំណូល​ចិត្តទៅ​លើ​​ដើម​ញញួ​រ​តូច​។ ពាក់​នឹង​ដៃនៅ​​​​ចិញ្ចៀន​​​​និង​កង​ដៃ​ប្រាក់ធម្មតា​​មួ​យវង់​ S.Flozer អំនួត​​ឧទ្ទេសនាម​ជាមួយ​​​យើង​ខ្ញុំ​ នេះជា​សមទ្ធិផល​​ ដែល​បងស្រី​ច្នៃផ្ទាល់​ក្នុង​​​​អំឡុង​ពេល​​២​ថ្ងៃ​​មុន​។ “​ខ្ញុំ​ចាប់​ផ្តើម “​ញៀន​​” លើ​ការ​ពិសោធន៍​ច្នៃ​​ប្រាក់​បែប​សិប្បកម្ម​របស់​វៀតណាម​ ខ្ញុំ​ចូល​ចិត្ត​អលង្ការ​ប្រាក់​នេះណាស់​។ ថ្នាក់​រៀន​បង្កើត​ឡើង​ការ​ងឿង​ឆ្ងល់​ ចំណូល​ចិត្ត​ ចម្រុះ​អារម្មណ៍​ផ្តួច​ផ្តើម​​ ញប់​ញ័រ​​។ ជាមួយ​តម្លៃ​សេវា​កម្ម​២៥០​ពាន់​ដុង​ បង្កើត​រក្សា​បាន​អលងា្ករ​ច្នៃ​ផ្ទាល់ដៃធ្វើ​ជា​កម្មសិទ្ធិ​ ពិតជាអស្ចារ្យ​ខ្លាំង​ណាស់​” S.Flozer ពោល​ដូច​នេះ​។
 
ការ​ពិបាកបំផុត ​គឺ​ប្រើរប្រាស់​ឧបករណ៍​តួច​ៗ​ និង​ប្រើ​កម្លាំង​​​ល្មម​សមគួរទៅ​លើ​បន្ទះ​ប្រាក់​ ដើម្បីប​ង្កើត​ជា​រូប​រាង​ដែល​ខ្លួន​ចង់បាន​នៅ​លើគ្រឿង​អលង្ការ​នីមួយ​ៗ​។​ ឧប​ករណ៍ទាំងឡាយដូច​ជា៖ ញញួរជ័រ ពន្លាគ ដែកឆាប រណា​តូច លុង​ក្នុង​បាតដៃ​មិនអាច​កាន់​ណែន​ដៃ​បាន​ ពិតជា​ប្លែក​ចំពោះ​ភ្ញៀវទេសចរ​ Maria (មកពី​អេស្បាញ់)​ ។ “គ្រាន់​តែប្រហេះ ​ដំបន្ថែម​មួយញញួរ​ពុម្ពចិញ្ចៀន​មាន​រូបមួល​នឹង​ក្លាយ​ជារាង​ពង​មាន់ភ្លាម​” Maria រីករាយ​រៀប​រាប់​យ៉ាង​នេះ។ ខណៈ​ដូចពេលនេះ បងស្រីនឹង​ពឹង​សិប្បករ​​ដើម្បីបាន​ការ​ណែនាំពី​របៀបធ្វើបន្ទះ​ប្រាក់ ត្រឡប់មកជារូបរាងដើម។
 
ឆ្លងការសាកល្បងដំបូង បន្ទាប់ទៀត​ភ្ញៀវទេសចរ​អនុវត្ត​ដំណាក់កាល​​​អង្រូស​ បង្កើតក្បាច់ ​ខាត់ឲ្យរលើប និង​សម្រេចជាផលិត​​ផល។ “ភ្ញៀវទេសចរ​អន់បំផុត​ ត្រូវ​បង់ពេល​ប្រហែល​១ម៉ោង​៣០​នាទី សម្រាប់​បង្កើត​ជា​ចិញ្ចៀន​​ធម្មតា​មួយវង់​ រីឯមួ​យ​ម៉ោង​ជា​ពេល​វេលាមធ្យម​សម្រាប់​ភ្ញៀវ​ធ្វើ​នៅ​នឹង​ថ្នាក់​រៀន​”។ សិប្បករ​ ង្វៀន​ង៉ុក​ភូ​ (Nguyen Ngoc Phu) ឲ្យ​ដឹង​។ ថ្នាក់​រៀន​ទាក់ទាញ​ភាគ​ច្រើន​ភ្ញៀវទេសចរ​បរទេស​ ដូចជា៖ បារាំង អេស្បាញ់​ អាមេរិក​...។ល។ កម្រិត​អាយុ​នៃ​ភ្ញៀវទេស​ចរមាន​​គ្រប់​វ័យ​ តាំង​ពី​ក្មេង​អាយុ​៦ឆ្នាំ​ រហូត​ដល់​អ្នក​មាន​អាយុច្រើន​ ពួក​គាត់​សុទ្ធតែ​មាន​រួម​ចំណូល​ចិត្ត​ ហើយ​អញ្ជើញ​មកទី​នេះ​ស្វែង​យល់​ពិភព​អាថ៌កំបាំង​របរ​ជាង​ទង​។
  


 វត្ថុគំរូ​ដុំ​ប្រាក់​​នៅ​សម័យ​រាជកាលង្វៀន​ (Nguyen)។​

ស្នៀត​សក់​ ចិញ្ចៀន​ ក្រវិល​ ស្រង​ករស្ត្រី​វៀតណាម​ នា​កាល​សម័យ​ដើម​។

ខ្សែក​រស្រ្តី​​វៀតណាមនា​​កាល​សម័យ​ដើម​។​

 
កង​ដៃ​ដាំ​​ថ្មម៉ាប​ - ផលិត​ផល​ពិសេស​ផ្សារ​ចើ​ឡើន​ (Cho Lon) ​ដំណាក់​ឆ្នាំ​១៩៨០ - ១៩៩០។

 សត្វក្ងោក​ - ផលិត​ផល​ភូមិ​របរ​ឌិញ​កុង (Dinh Cong) (ហាណូយ​)។​

ផ្កាកូឡាប​ - ផលិត​ផល​ទងប្រាក់​សិប្បកម្ម។

 ផលិត​ផល​ចិញ្ចៀន​ប្រាក់​ មាន​ចារ​​ឈ្មោះ​ភ្ញៀវទេសចរ​ ដែល​ពួកគាត់​ច្នៃ​ផ្ទាល់​ដៃ​។​

 លោកឡេ​ក្វឹក​ថាញ (Le Quoc Thanh) អគ្គនាយក​ក្រុម​ហ៊ុន​ Vietnam Silver House ឲ្យ​ដឹង​ថា ជាមួយ​ slogan “ចង់​ដឹង​អំពី​ជាង​ទង​ ចូរ​មកជាមួយ​ Vietnam Silver House” ក្រុម​ហ៊ុន​​ប្តេជ្ញា​ចិត្ត​កសាង​ទីកន្លែង​មួយនេះ សម្រាប់​​ទស្សនា​​ពិសេស​និង​គ្រប់​គ្រាប់​បំផុត​ ផ្តល់​ដោយ​ឡែក​សម្រាប់​ជាង​ទង​នៅ​វៀតណាម​។ ទៅ​​អនាគត​ Vietnam Silver House សង្ឃឹម​នឹង​ក្លាយ​ជា​សារមន្ទីរ​ឯកជន​គុណ​ភាព​ខ្ពស់​ ជា​ទីកន្លែង​ទស្សនា​ទេសចរណ៍​​ដែល​ភ្ញៀវ​ទេសចរ​មិនអាច​រំលង​ពេល​មកដល់​ទីក្រុង​ហូជីមិញ​”៕

អត្ថបទនិង​រូបថត៖ ថុង​ហាយ



top