ព័ត៌មាន

ភ្ញៀវទេសចរអឺរ៉ុបមកវៀតណាមកើនឡើងខ្ពស់

វៀតណាមទទួលភ្ញៀវអន្តរជាតិជាង ១៥,៤ លាននាក់ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ កើនឡើង ២១,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វៀតណាមបានទទួលភ្ញៀវអន្តរជាតិជាង ១៥,៤ លាននាក់ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ (រូបថត៖  Nguyen An Thi)

គោលនយោបាយទិដ្ឋាការងាយស្រួល កម្មវិធីផ្សព្វផ្សាយនិងសកម្មភាពពន្លឿនទេសចរណ៍ត្រូវបានជំរុញខ្លាំង រួមជាមួយការប្រារព្ធពិធីបុណ្យជាតិសំខាន់ៗ បានទាក់ទាញភ្ញៀវអន្តរជាតិមកវៀតណាមយ៉ាងច្រើន។ គួរកត់ សម្គាល់ថា ចំនួនភ្ញៀវទេសចរអឺរ៉ុបនៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះបានកើនឡើងយ៉ាងខ្លាំង ជាមួយនឹងចំនួនជាង ១,៩ លាននាក់ កើនឡើងជិត ៣៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្រិតកំណើននេះត្រូវបានកត់ត្រានៅក្នុងទីផ្សារសំខាន់ៗ ភាគច្រើនដូចជា៖ រុស្ស៊ីកើនឡើងជាង ២៤៥%, ប៉ូឡូញ ៥៥%, ហូឡង់ ៣៥%, បារាំង ៣២,៣%, ចក្រភពអង់គ្លេសជាង ២៩%, អាល្លឺម៉ង់ជិត ២៤%...។ ទីផ្សារដែលមានកំណើនខ្លាំងគឺភាគច្រើនមកពីក្រុមប្រទេសដែលត្រូវបានលើកលេងទិដ្ឋាការចាប់ពីថ្ងៃទី ១៥ ខែសីហា រួមមាន: ប៉ែលហ្សិក ប៊ុលហ្គារី, ក្រូអាត, ហូឡង់,  ប៉ូឡូញ ស្វីស... ជាមួយនឹងការស្នាក់នៅបណ្តោះអាសន្នរយៈពេល ៤៥ ថ្ងៃ។ លើសពីនេះ ចំនួនភ្ញៀវមកពីបណ្តាប្រទេសអឺរ៉ុបខាងលិចដែលត្រូវបានលើកលែងទិដ្ឋាការអស់ រយៈពេលជាច្រើនឆ្នាំកន្លងមក នៅតែបន្តរក្សាសន្ទុះកើនឡើងដែរ៕


top