ក្នុងខែកក្កដាឆ្នាំនេះ ចំនួនភ្ញៀវអន្តរជាតិមកដល់វៀតណាមបានកើនឡើងដល់ ១,១៥ លាននាក់ កើនឡើង ១០,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ភ្ញៀវអន្តរជាតិមកវៀតណាមសម្រេចបានជិត ១០លាននាក់។
ភ្ញៀវអន្តរជាតិបានទស្សនាប្រៃសណីយ៍កណ្តាល ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតនៅទីក្រុងហូជីមិញ។ រូបថត៖ Cong Tri/TTXVN
ចំនួននេះបានកើនឡើង ៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និង ១,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ មុនពេលជំងឺកូវីដ-១៩បានកើតឡើង។
អាស៊ីនៅតែជាទីផ្សារដែលមានចំនួនភ្ញៀវទេសចរច្រើនជាងគេមកកាន់វៀតណាម ដោយមានជាង៧,៨លាននាក់។ បន្ទាប់មកគឺអឺរ៉ុប អាមេរិក អូស្ត្រាលី និងអាហ្រ្វិក។
យោងតាមការវាយតម្លៃជាទូទៅ គោលនយោបាយទិដ្ឋាការអំណោយផល និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ក្នុងឆ្នាំ ២០២៤ បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកវៀតណាម កើនឡើងខ្ពស់គួរសម បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គោលដៅទេសចរណ៍ល្បីៗរបស់វៀតណាមដូចជា ហាណូយ ដាណាង Phu Quoc (ខេត្ត Kien Giang) Ha Long (ខេត្ត Quang Ninh) Nha Trang (ខេត្ត Khanh Hoa) ... បន្តត្រូវបានជ្រើសរើសដោយភ្ញៀវអន្តរជាតិ។
ក្នុងឆមាសទីពីរនៃឆ្នាំនេះ នាយកដ្ឋានទេសចរណ៍វៀតណាមគ្រោងនឹងបន្តអនុវត្តកម្មវិធីផ្សព្វផ្សាយឋសចរណ៍វៀតណាមនៅបរទេសដូចជាប្រទេសចិន ឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់ រៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍ និងភាពយន្តវៀតណាមនៅក្នុង សហរដ្ឋអាមេរិក; ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិមួយចំនួន៕