ការសម្តែងសិល្បៈក្នុងពិធីនេះ។ រូបថត៖ VNP
យោងតាមគណៈកម្មការរៀបចំ ក្នុងរយៈពេលជិតមួយខែ សកម្មភាពនានាក្នុងពិធីបុណ្យនេះបានទាក់ទាញការចូលរួមរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងស្រុក និងអន្តរជាតិជិត ៦ ម៉ឺននាក់។ ជាពិសេស ពិធីបុណ្យនេះបានបន្សល់ទុកនូវសញ្ញា សម្គាល់វប្បធម៌ដ៏វិសេសវិសាលនិងសម្បូរទៅដោយអត្តសញ្ញាណជាច្រើន ដូចជា៖ ការបង្កើតកំណត់ត្រារបស់សិប្បការិនីឆុងតែចំនួន ១១១១ នាក់ ដែលសម្តែងពិធី ថ្វាយតែនៅកណ្តាលទួលតែ បាវឡុក; រោងចក្រតែបុរាណក្នុងឆ្នាំ ១៩២៧ នៅ បាវឡុក បើកទ្វារស្វាគមន៍ភ្ញៀវ ដែលនាំមកនូវដំណើររុករកបេតិកភណ្ឌជាងមួយសតវត្សរ៍នៃ ឧស្សាហកម្មតែវៀតណាម; ការដាក់តាំងបង្ហាញដើមតែបុរាណចំនួន ១០០០ ដើម; តំបន់វប្បធម៌តែអន្តរជាតិ ដែលឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌តែរបស់ប្រទេស វៀតណាម ចិន ជប៉ុន បារាំង ស្រីលង្កា តៃវ៉ាន់ (ចិន)... ជាដើម។
ពិធីបុណ្យនេះបានបិទបញ្ចប់ជាមួយនឹងកម្មវិធីសិល្បៈដ៏វិសេសវិសាល ដែលបាន បង្កើតឡើងវិញនូវដំណើរដ៏គួរឲ្យចាប់អារម្មណ៍ ចាប់ពីពិធីថ្វាយតែដ៏ឧឡារិក កិច្ចខិតខំ ប្រឹងប្រែងដើម្បីតភ្ជាប់វប្បធម៌ ការទូត សេដ្ឋកិច្ច រហូតដល់ភាពច្នៃប្រឌិតរបស់យុវវ័យ និងបរិយាកាសអន្តរជាតិដ៏រស់រវើក៕