ព័ត៌មាន

ភ្ញៀវទេសចរចិនរាប់រយនាក់មកទស្សនាវៀតណាម

នៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi ភ្ញៀវទេសចរចិនចំនួន ១២៤ នាក់ បានចូលមកវៀតណាម ដើម្បីចាប់ផ្តើមដំណើរកម្សាន្តរយៈពេល ៣ ថ្ងៃ ២ យប់ ដើម្បីស្វែងយល់អំពីគោលដៅទេសចរណ៍នានានៅទីក្រុងហាណូយ និងទីក្រុង Ha Long ខេត្ត Quang Ninh។
ភ្ញៀវទេសចរចិនរាប់រយនាក់មកទស្សនាវៀតណាម

នារសៀលថ្ងៃទី ១៥ មីនា នៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi (ខេត្ត Lang Son) និងច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai (ខេត្ត Lao Cai) អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានរៀបចំកម្មវិធីបើកសកម្មភាពទេសចរណ៍ឆ្លងដែនវៀតណាម - ចិន ទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរចិនដើមដំបូងមកវៀតណាម ចាប់តាំងពីរក្រោយជំងឺរាតត្បាតកូវីដ ១៩។

នៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi ភ្ញៀវទេសចរចិនចំនួន ១២៤ នាក់ បានចូលមកវៀតណាម ដើម្បីចាប់ផ្តើមដំណើរកម្សាន្តរយៈពេល ៣ ថ្ងៃ ២ យប់ ដើម្បីស្វែងយល់អំពីគោលដៅទេសចរណ៍នានានៅទីក្រុងហាណូយ និងទីក្រុង Ha Long ខេត្ត Quang Ninh។ លោក Ha Van Sieu អគ្គនាយករង នៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថា៖ “នៅពេលទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសគឺភ្ញៀវទេសចរចិន យើងឆ្ពោះទៅក្រុមភ្ញៀវទេសចរលំដាប់ខ្ពស់ សម្បូរបែប បម្រើឲ្យបានល្អ ហើយទាក់ទាញភ្ញៀវទេសចរស្នាក់នៅ និងទស្សនាគោលដៅជាច្រើននៅវៀតណាម។ យើងត្រូវសិក្សាយ៉ាងល្អិតល្អន់អំពីតម្រូវការរបស់គេ ដើម្បីបង្កើតផលិតផលល្អៗឆ្លើយតបនឹងតម្រូវការសម្បូរបែបរបស់គេផងដែរ”។

នាថ្ងៃទី ១៥ មីនា ដដែល ភ្ញៀវទេសចរចិន ចំនួន ៨០ នាក់បានឆ្លងចូលខេត្ត Lao Cai វៀតណាម ដើម្បីចូលរួមដំណើរទេសចរណ៍ រយៈពេល ៤ ថ្ងៃ ៣ យប់នៅទីក្រុងហាណូយ និងឈូងសមុទ្រហាឡុងផងដែរ៕


top