សក្តានុពលមូលដ្ឋាន ភូមិធ្វើផ្ទះបុរាណនៅភូមិភូអៀន 02/07/2015 ភូមិភូអៀន ឃុំទ្រឿងអៀន ស្រុកជឿងមី (រដ្ឋធានីហាណូយ) ល្បីឈ្មោះនៅតំបន់ជិតឆ្ងាយដោយអ្នកជាងមានថ្វីដៃ ជំនាញខាងធ្វើវត្ថុវិចិត្រកម្មសិល្បៈក្នុងមុខរបរផលិតគ្រឿងឈើ។ មើលឃើញចំណុចខ្លាំងរបស់តំបន់របស់ខ្លូន គ្រួសារជាច្រើននៅទីនេះបានតភ្ជាប់ជាមួយគ្នា ទទួលការធ្វើផ្ទះឈើបុរាណនៅគ្រប់ទីកន្លែង ប្រមូលយកមកក្នុងភូមិដើម្បីបើកផ្លូវថ្មីឲ្យតំបន់នេះដែលអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីពីបុខរបរឈើប្រពៃណី ។ គឺមួយក្នុងបណ្តាអ្នកដំបូងទទួលការធ្វើផ្ទះឈើបុរាណ ហើយបន្ទាប់មកចែកជូនប្រជាជននៅតំបន់ជាអ្នកធ្វើបន្ត។ លោកង្វៀនជីដៀន (អាយុ ៦៧ ឆ្នាំ) រស់នៅភូមិភូអៀនចែករំលែកថា មុខរបរធ្វើផ្ទះបុរាណចាប់ផ្តើមមានវត្តមាននៅភូមិពីឆ្នាំ ១៩៩១។ ក្នុងរយៈពេលនោះ ផ្ទះបុរាណដែលលោកដៀនទទួលធ្វើដំបូងក្នុងភូមិ និងត្រូវការជាង ចំនួន ២០ នាក់ធ្វើជាបន្តបន្ទាប់ក្នុងរយៈពេល ៦ ខែ ទើបបានសម្រេច។ គ្រួសារលោកឌៀនមានបងប្អូន ៤ នាក់ សុទ្ធតែប្រកបមុខរបរធ្វើផ្ទះបុរាណ។ តាមលោកឌៀន មធ្យមផ្ទះបុរាណមួយខ្នងចំណាយ ៦ ខែ រួមមានជាងឆ្លាក់ចំនួន ១៣ នាក់។ ជាងឈើធ្វើផ្ទះបុរាណត្រូវមានចំណេះដឹងនូវបច្ចេកទេសឆ្លាក់ដោយពន្លាក់ ដើម្បីធ្វើបណ្តាឈើស៊ីគ្នា ។ ភាពពិសេសនៃផ្ទះបុរាណគឺផ្នែកឈើទាំងឡាយ ដែលបានឆ្លាក់យ៉ាងទន់ភ្លន់ ផ្ចិតផ្ចង់និងស្ទើរតែមិនប្រើប្រាស់ខ្ចៅ ជំនួសនេះគេប្រើឈើស្នូលដើម្បីតភ្ជាប់គ្នា។ ហេតុនេះ ធានាភាពរឹងមាំឲ្យផ្ទះផង និងកាន់តែប្រើផ្ទះ កាន់តែមើលឃើញការសមស្របក្នុង កំណាត់ឈើនិមួយៗផង។ នាសព្វថ្ងៃនេះ បណ្តាប្រភេទឈើបានពេញនិយម ដើម្បីធ្វើផ្ទះបុរាណគឺឈើស្តៅព្រៃ ឈើផ្ចឹក ឈើខ្នូរ។ ផ្ទះបុរាណមួយខ្នងបើសិនជាធ្វើពីឈើស្តៅព្រៃមានតំលៃពី ៧ ដល់ ៨ ម៉ីនលានដុង ឈើផ្ចឹតមានតំលៃប្រមាណ ២ ពាន់លានដុង ចំណែកគុណភាពខ្ពស់ដើម្បីធ្វើផ្ទះបុរាណធ្វើពីឈើខ្នូរតំលៃប្រមាណជាង ៣ ពាន់លានដុង។ លោកង្វៀនជីឌឿង ភូមិភូអៀន (ឃុំ ទ្រឿងអៀន ស្រុកជឿងមី) ឆ្លាក់ផ្នែកមួយលើឈើ ដំណាក់កាលមួយក្នុងបណ្តាដំណាក់កាលសំខាន់ៗ របស់បុខរបរធ្វើផ្ទះបុរាណ គឺជាងឈើត្រូវគូរគំនូរនូវ ក្បាច់រចនាមុនពេលឆ្លាក់. រោងជាងធ្វើផ្ទះបុរាណរបស់លោក ង្វៀនជីឌឿងនៅភូមិភូអៀន ( ឃុំទ្រឿងអៀន ស្រុកជឿងមី) ទិដ្ឋភាពខាងក្នុងរោងជាងធ្វើផ្ទះបុរាណរបស់លោកង្វៀនជីង្វៀន គំនូរមួយផ្ទាំងត្រូវឆ្លាក់យ៉ាងល្អិតល្អន់ដោយជាងឈើនៅភូមិភូអៀន ដើមឈើស្តៅព្រៃមានអង្គត់ផ្ចិតជាង ៥០ ស្ទីងម៉ែត្រកំពុងបានជាងឈើនៅភូមិភូអៀន ឆ្លាក់ដើម្បីធ្វើផ្ទះបុរាណ ជាងឈើម្នាក់នៅភូមិភូអៀនកំពុងឆ្លាក់ក្បាច់រចនាលើបន្ទះក្តារឆ្លាក់អក្សរធំជាពាក្យស្លោក បណ្តាធ្នឹមផ្ទះត្រូវឆ្លាក់រូបភាពសត្វនាគ រាជហង្ស ត្រៀមធ្វើផ្ទះបុរាណនៅភូអៀន លោកង្វៀនជីទៀន ប្អូនប្រុសលោកង្វៀនជីឌឿងកំពុងឆ្លាក់ឈើមួយបន្ទះ ដើម្បីត្រៀមធ្វើផ្ទះបុរាណ ធ្នឹមផ្ទះមួយបន្ទះឆ្លាក់រូបភាពស្វតនាគបានធ្វើឡើងដោយជាងឈើ នៅភូមិភូអៀន ផ្ទះបុរាណមូយខ្នងបានធ្វើឡើងវិញដោយជាងឈើភូអឿន រួមមានជួរសរសរបញ្ឈរដោយដើមឈើធំខ្ទាស់បណ្តាបន្ទះក្តារឆ្លាក់អក្សរធំជាពាក្យស្លោក ដែលត្រូវឆ្លាក់យ៉ាងផ្ចិតផ្ចង់ ផ្ទះបុរាណមួយខ្នង ប្រក់ក្បឿងបីល្វែង របស់គ្រួសារលោកង្វៀនហ៊ឹវញឿង នៅភូមិភូអាន (ស្រុកជឿងមី) ធ្វើដោយក្រុមជាងឈើរបស់លោកង្វៀនធេវិញ នាឆ្នាំ ២០១៣ ដែលមានតំលៃជិត ២ ពាន់លានដុង បន្តមុខរបរជាងឈើតាំងពីតូច បងប្រុសង្វៀនជីបា (អាយុ ៣៦ ឆ្នាំ) ឲ្យដឹងថា គ្រួសារបងបានបង្កើតអាជិវកម្មមួយ ហ៊ានវិនិយោគម៉ាស៊ីន បញ្ចូលបណ្តាឧបករណ៍ទំនើបក្នុងការធ្វើផ្ទះ ដើម្បីកាក់បន្ថយពេលវេលាធ្វើក៏ដូចជាកម្លាំងមនុស្សនៅពេលលីសែង។ ផ្ទះបុរាណមួយខ្នងរបស់គ្រួសារបងបាទទួលការធ្វើផ្ទះនៅឆ្ងាយបំផុតក្នុងរយៈពេលកន្លងមក នេះគឺនៅអានភូដុង ខណ្ឌទី ៩ (ទីក្រុងហូជីមិញ) នាឆ្នាំ២០០៩។ នៅពេលនោះ ដើម្បីធ្វើផ្ទះបុរាណមានសរសរចំនួន ៣៦ គ្រួសារបងបាត្រូវជួលឡាន conterner ចំនួន ៣ គ្រឿងដើម្បីដឹកជញ្ជូនឈើពីរោងជាងនៅទ្រឿងអៀនមក។ រោងជាងផលិតមានទំហំប្រមាណ ៥០០ ម៉ែត្រការ៉េរបស់គ្រួសារបងបានាសព្វថ្ងៃនេះ ពេលណាក៏មានកម្មករចំនួន ១៥ ដល់ ២០ នាក់ តែងតែមានប្រាក់ចំណូលជាមធ្យមពី ២០ម៉ឺន ដល់ ៣០ មឺនដុងមួយថ្ងៃ។ ចំណែកមេជាងមានជំនាញបា្រក់ចំណួលពី ៤០ ម៉ឺន ដល់ ៥០ ម៉ឺនក្នុងមួយថ្ងៃ។ ឲ្យដឹងថា នាសព្វថ្ងៃនេះមានតំបន់នៅខាងជើងជាច្រើន ដែលក៏ប្រកបមុខរបរធ្វើផ្ទះបុរាណដូចជា៖ ខេត្តហាណាម ខេត្តណាមឌិញ ខេត្តងេអាន។ ប៉ុន្តែតាមការប្រៀបធៀបនិងវាយតំលៃរបស់មនុស្សជាច្រើន ផ្ទះបុរាណធ្វើដោយជាងឈើនៅភូមិភូអៀន មានក្បាច់រចនាស្អាតជាង ជាងឈើធ្វើផ្ទះបុរាណនៅតំបន់ផ្សេង។ ក៏ជាមូលហេតុនេះ អតិថិជនពីគ្រប់កន្លែងក៏ធ្វើដំណើរទៅដល់ភូមិភូអៀន ដើម្បីបញ្ជាធ្វើផ្ទះបុរាណ។ តាមលោកង្វៀនស្វឹនវ៉ឹន អនុប្រធានគណៈកម្មាការប្រជាជនឃុំទ្រឿងអៀន ភូមិភូអៀននាសព្វថ្ងៃនេះមានរោងជាងផលិតគ្រឿងឈើចំនួន ១០០ ក្នុងនោះមាន ៥០ គ្រួសារប្តូរទៅធ្វើផ្ទះបុរាណ គ្រួសារសេសសល់ក្នុងភូមិធ្វើគ្រឿងឈើសំរាប់ប្រជាជនប្រើប្រាស់ដូចជា៖ គ្រែ ទូ គ្រែក្តារ តុកៅអី… មើលឃើញតួនាទីសំខាន់របស់មុខរបរធ្វើផ្ទះបុរាណ អាជ្ញាធរតំបន់បានបង្កើតសមាគមន៍ផលិត ធ្វើពាណិជ្ជកម្មផ្ទះបុរាណ និងជម្រាបជូនរដ្ឋធានីហាណូយទទួលស្គាល់ភូមិទ្រឿងអៀនគឺជាភូមិប្រកបមុខរបរប្រពៃណី៕ អត្ថបទ៖ គ្វីញអាញ់-រូបថត៖ ទ្រីញបូ

ភូមិភូអៀន ឃុំទ្រឿងអៀន ស្រុកជឿងមី (រដ្ឋធានីហាណូយ) ល្បីឈ្មោះនៅតំបន់ជិតឆ្ងាយដោយអ្នកជាងមានថ្វីដៃ ជំនាញខាងធ្វើវត្ថុវិចិត្រកម្មសិល្បៈក្នុងមុខរបរផលិតគ្រឿងឈើ។ មើលឃើញចំណុចខ្លាំងរបស់តំបន់របស់ខ្លូន គ្រួសារជាច្រើននៅទីនេះបានតភ្ជាប់ជាមួយគ្នា ទទួលការធ្វើផ្ទះឈើបុរាណនៅគ្រប់ទីកន្លែង ប្រមូលយកមកក្នុងភូមិដើម្បីបើកផ្លូវថ្មីឲ្យតំបន់នេះដែលអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីពីបុខរបរឈើប្រពៃណី ។ គឺមួយក្នុងបណ្តាអ្នកដំបូងទទួលការធ្វើផ្ទះឈើបុរាណ ហើយបន្ទាប់មកចែកជូនប្រជាជននៅតំបន់ជាអ្នកធ្វើបន្ត។ លោកង្វៀនជីដៀន (អាយុ ៦៧ ឆ្នាំ) រស់នៅភូមិភូអៀនចែករំលែកថា មុខរបរធ្វើផ្ទះបុរាណចាប់ផ្តើមមានវត្តមាននៅភូមិពីឆ្នាំ ១៩៩១។ ក្នុងរយៈពេលនោះ ផ្ទះបុរាណដែលលោកដៀនទទួលធ្វើដំបូងក្នុងភូមិ និងត្រូវការជាង ចំនួន ២០ នាក់ធ្វើជាបន្តបន្ទាប់ក្នុងរយៈពេល ៦ ខែ ទើបបានសម្រេច។ គ្រួសារលោកឌៀនមានបងប្អូន ៤ នាក់ សុទ្ធតែប្រកបមុខរបរធ្វើផ្ទះបុរាណ។ តាមលោកឌៀន មធ្យមផ្ទះបុរាណមួយខ្នងចំណាយ ៦ ខែ រួមមានជាងឆ្លាក់ចំនួន ១៣ នាក់។ ជាងឈើធ្វើផ្ទះបុរាណត្រូវមានចំណេះដឹងនូវបច្ចេកទេសឆ្លាក់ដោយពន្លាក់ ដើម្បីធ្វើបណ្តាឈើស៊ីគ្នា ។ ភាពពិសេសនៃផ្ទះបុរាណគឺផ្នែកឈើទាំងឡាយ ដែលបានឆ្លាក់យ៉ាងទន់ភ្លន់ ផ្ចិតផ្ចង់និងស្ទើរតែមិនប្រើប្រាស់ខ្ចៅ ជំនួសនេះគេប្រើឈើស្នូលដើម្បីតភ្ជាប់គ្នា។ ហេតុនេះ ធានាភាពរឹងមាំឲ្យផ្ទះផង និងកាន់តែប្រើផ្ទះ កាន់តែមើលឃើញការសមស្របក្នុង កំណាត់ឈើនិមួយៗផង។ នាសព្វថ្ងៃនេះ បណ្តាប្រភេទឈើបានពេញនិយម ដើម្បីធ្វើផ្ទះបុរាណគឺឈើស្តៅព្រៃ ឈើផ្ចឹក ឈើខ្នូរ។ ផ្ទះបុរាណមួយខ្នងបើសិនជាធ្វើពីឈើស្តៅព្រៃមានតំលៃពី ៧ ដល់ ៨ ម៉ីនលានដុង ឈើផ្ចឹតមានតំលៃប្រមាណ ២ ពាន់លានដុង ចំណែកគុណភាពខ្ពស់ដើម្បីធ្វើផ្ទះបុរាណធ្វើពីឈើខ្នូរតំលៃប្រមាណជាង ៣ ពាន់លានដុង។ លោកង្វៀនជីឌឿង ភូមិភូអៀន (ឃុំ ទ្រឿងអៀន ស្រុកជឿងមី) ឆ្លាក់ផ្នែកមួយលើឈើ ដំណាក់កាលមួយក្នុងបណ្តាដំណាក់កាលសំខាន់ៗ របស់បុខរបរធ្វើផ្ទះបុរាណ គឺជាងឈើត្រូវគូរគំនូរនូវ ក្បាច់រចនាមុនពេលឆ្លាក់. រោងជាងធ្វើផ្ទះបុរាណរបស់លោក ង្វៀនជីឌឿងនៅភូមិភូអៀន ( ឃុំទ្រឿងអៀន ស្រុកជឿងមី) ទិដ្ឋភាពខាងក្នុងរោងជាងធ្វើផ្ទះបុរាណរបស់លោកង្វៀនជីង្វៀន គំនូរមួយផ្ទាំងត្រូវឆ្លាក់យ៉ាងល្អិតល្អន់ដោយជាងឈើនៅភូមិភូអៀន ដើមឈើស្តៅព្រៃមានអង្គត់ផ្ចិតជាង ៥០ ស្ទីងម៉ែត្រកំពុងបានជាងឈើនៅភូមិភូអៀន ឆ្លាក់ដើម្បីធ្វើផ្ទះបុរាណ ជាងឈើម្នាក់នៅភូមិភូអៀនកំពុងឆ្លាក់ក្បាច់រចនាលើបន្ទះក្តារឆ្លាក់អក្សរធំជាពាក្យស្លោក បណ្តាធ្នឹមផ្ទះត្រូវឆ្លាក់រូបភាពសត្វនាគ រាជហង្ស ត្រៀមធ្វើផ្ទះបុរាណនៅភូអៀន លោកង្វៀនជីទៀន ប្អូនប្រុសលោកង្វៀនជីឌឿងកំពុងឆ្លាក់ឈើមួយបន្ទះ ដើម្បីត្រៀមធ្វើផ្ទះបុរាណ ធ្នឹមផ្ទះមួយបន្ទះឆ្លាក់រូបភាពស្វតនាគបានធ្វើឡើងដោយជាងឈើ នៅភូមិភូអៀន ផ្ទះបុរាណមូយខ្នងបានធ្វើឡើងវិញដោយជាងឈើភូអឿន រួមមានជួរសរសរបញ្ឈរដោយដើមឈើធំខ្ទាស់បណ្តាបន្ទះក្តារឆ្លាក់អក្សរធំជាពាក្យស្លោក ដែលត្រូវឆ្លាក់យ៉ាងផ្ចិតផ្ចង់ ផ្ទះបុរាណមួយខ្នង ប្រក់ក្បឿងបីល្វែង របស់គ្រួសារលោកង្វៀនហ៊ឹវញឿង នៅភូមិភូអាន (ស្រុកជឿងមី) ធ្វើដោយក្រុមជាងឈើរបស់លោកង្វៀនធេវិញ នាឆ្នាំ ២០១៣ ដែលមានតំលៃជិត ២ ពាន់លានដុង បន្តមុខរបរជាងឈើតាំងពីតូច បងប្រុសង្វៀនជីបា (អាយុ ៣៦ ឆ្នាំ) ឲ្យដឹងថា គ្រួសារបងបានបង្កើតអាជិវកម្មមួយ ហ៊ានវិនិយោគម៉ាស៊ីន បញ្ចូលបណ្តាឧបករណ៍ទំនើបក្នុងការធ្វើផ្ទះ ដើម្បីកាក់បន្ថយពេលវេលាធ្វើក៏ដូចជាកម្លាំងមនុស្សនៅពេលលីសែង។ ផ្ទះបុរាណមួយខ្នងរបស់គ្រួសារបងបាទទួលការធ្វើផ្ទះនៅឆ្ងាយបំផុតក្នុងរយៈពេលកន្លងមក នេះគឺនៅអានភូដុង ខណ្ឌទី ៩ (ទីក្រុងហូជីមិញ) នាឆ្នាំ២០០៩។ នៅពេលនោះ ដើម្បីធ្វើផ្ទះបុរាណមានសរសរចំនួន ៣៦ គ្រួសារបងបាត្រូវជួលឡាន conterner ចំនួន ៣ គ្រឿងដើម្បីដឹកជញ្ជូនឈើពីរោងជាងនៅទ្រឿងអៀនមក។ រោងជាងផលិតមានទំហំប្រមាណ ៥០០ ម៉ែត្រការ៉េរបស់គ្រួសារបងបានាសព្វថ្ងៃនេះ ពេលណាក៏មានកម្មករចំនួន ១៥ ដល់ ២០ នាក់ តែងតែមានប្រាក់ចំណូលជាមធ្យមពី ២០ម៉ឺន ដល់ ៣០ មឺនដុងមួយថ្ងៃ។ ចំណែកមេជាងមានជំនាញបា្រក់ចំណួលពី ៤០ ម៉ឺន ដល់ ៥០ ម៉ឺនក្នុងមួយថ្ងៃ។ ឲ្យដឹងថា នាសព្វថ្ងៃនេះមានតំបន់នៅខាងជើងជាច្រើន ដែលក៏ប្រកបមុខរបរធ្វើផ្ទះបុរាណដូចជា៖ ខេត្តហាណាម ខេត្តណាមឌិញ ខេត្តងេអាន។ ប៉ុន្តែតាមការប្រៀបធៀបនិងវាយតំលៃរបស់មនុស្សជាច្រើន ផ្ទះបុរាណធ្វើដោយជាងឈើនៅភូមិភូអៀន មានក្បាច់រចនាស្អាតជាង ជាងឈើធ្វើផ្ទះបុរាណនៅតំបន់ផ្សេង។ ក៏ជាមូលហេតុនេះ អតិថិជនពីគ្រប់កន្លែងក៏ធ្វើដំណើរទៅដល់ភូមិភូអៀន ដើម្បីបញ្ជាធ្វើផ្ទះបុរាណ។ តាមលោកង្វៀនស្វឹនវ៉ឹន អនុប្រធានគណៈកម្មាការប្រជាជនឃុំទ្រឿងអៀន ភូមិភូអៀននាសព្វថ្ងៃនេះមានរោងជាងផលិតគ្រឿងឈើចំនួន ១០០ ក្នុងនោះមាន ៥០ គ្រួសារប្តូរទៅធ្វើផ្ទះបុរាណ គ្រួសារសេសសល់ក្នុងភូមិធ្វើគ្រឿងឈើសំរាប់ប្រជាជនប្រើប្រាស់ដូចជា៖ គ្រែ ទូ គ្រែក្តារ តុកៅអី… មើលឃើញតួនាទីសំខាន់របស់មុខរបរធ្វើផ្ទះបុរាណ អាជ្ញាធរតំបន់បានបង្កើតសមាគមន៍ផលិត ធ្វើពាណិជ្ជកម្មផ្ទះបុរាណ និងជម្រាបជូនរដ្ឋធានីហាណូយទទួលស្គាល់ភូមិទ្រឿងអៀនគឺជាភូមិប្រកបមុខរបរប្រពៃណី៕ អត្ថបទ៖ គ្វីញអាញ់-រូបថត៖ ទ្រីញបូ