មិត្តភក្តិជាមួយនឹងវៀតណាម ភូមិថ្មខួយគី (Khuoi Ky) 30/11/2019 ភូមិថ្មខួយគី (Khuoi Ky) ចំណុះឃុំដាមធ្វី (Dam Thuy) ស្រុកទ្រុងខាញ (Trung Khanh) ខេត្តកាវបាំង (Cao Bang) ជាមួយនឹងផ្ទះខ្ពស់ពីដី ដែលមានរូបរាងចំណាស់ លាបទៅដោយពណ៌អាថ៌កំបាំងនៃពេលវេលា នៅលើដីតំបន់ព្រំដែនឆ្ងាយដាច់ស្រយាល។ នៅកណ្តាលបរិយាកាសដ៏ធំធេង ផ្ទះថ្មខ្ពស់ពីដីឈររឹងមាំ រាំងរបាំង ជាជម្រកនៃប្រជាជនជាតិតៃ ដ៏ស្លួតត្រង់ ស្មោះសរ។ ជនជាតិតៃ នៅស្រុកទ្រុងខាញ (Trung Khanh) មានជំនឿបូជាសិលា។ ថ្មជាជំនឿអារម្មណ៍របស់ពួកគាត់ ពិសិដ្ឋដូចជាអាទិទេពមួយព្រះអង្គ តែជួយសន្តោសប្រណី រាលរាំងនូវគ្រោះមហន្តរាយនៃធម្មជាតិ។ មិនតែប៉ុណ្ណោះទេ ក្នុងច្បាប់វិន័យនៃជនជាតិនីមួយៗ នៅលើដែនដីខេត្តកាវបាំង (Cao Bang) នេះ សុទ្ធតែមានកំណត់ថ្ងៃសម្រាប់ប្រព្រឹត្តិកិច្ចពិធីអរគុណដល់សិលា។ ពួកគាត់ចាត់ទុកថ្មជាប្រភពនៃជីវិត និង ជាមជ្ឈមណ្ឌលនៃចក្រវាឡ។ មនុស្សប្រសូតចេញពីថ្ម ពេលស្លាប់ទៅនឹងក្លាយជាថ្ម។ ថ្មជាសតិអារម្មណ៍របស់ពួកគាត់ ពិសិដ្ឋដូចជាអាទិទេពមួយព្រះអង្គ សន្តោសប្រណីចំពោះគ្រោះមហន្តរាយនៃធម្មជាតិ។ តាមគណៈកម្មការគ្រប់គ្រងសួនឧទ្យានភូគព្ភសាស្រ្ត នៃដែនដីខេត្តកាវបាំង (Cao Bang) ប្រវត្តិផ្ទះថ្មខ្ពង់ពីដី បានកើតឡើងចាប់ពីចុងឆ្នាំនៃសតវត្សរ៍ទី១៦ ពេលរាជការម៉ាក់ (Mac) និរាសមកកាន់តំបន់ដីខេត្តកាវបាំង (Cao Bang) តាំងធ្វើបន្ទាយលំពែង ដើម្បីការពារទឹកដី។ ពេលនោះ ផ្ទះខ្ពស់ពីដីធ្វើអំពីថ្ម បានសាងសង់ឡើងដូចជា “បន្ទាយ” ពិសេសមួយគ្មានពីរ។ ជញ្ជាំងថ្មរឹងមាំ សាងសង់ឡើងដោយដុំថ្ម ដែលមានទំហំផ្សេងៗ រៀបចម្រុះជាជួរ ប្រើប្រាស់ជាតិស្អិតដែលធ្វើអំពីជាតិកំបោរលាយនឹងខ្សាច់។ ពេលធ្វើសម្រេច ជញ្ជាំងអាចមានកម្រាស់ជាង៣០សែនទីម៉ែត្រ បង្ហាញច្បាស់ពីលក្ខណៈភូមិស្រុក ភាពច្នៃប្រឌិតពិសេស នៃបងប្អូនជនជាតិតៃ។ ភូមិមានផ្ទះថ្មខ្ពស់ពីដី១៤ខ្នង លាតសន្ធឹងលើផ្ទៃដី១០.០០០ម៉ែត្រការេ បង្អែកខ្នងលើភ្នំថ្ម ខាងមុខជាប់ស្ទឹងជ្រោះខួយគី (Khuoi Ky)។ រូបថត៖ កុងដាត នៅកណ្តាលបរិយាកាសដ៏ធំធេង ផ្ទះថ្មខ្ពស់ពីដី រឹងមាំ គ្របដណ្តប់លើ ប្រជាជនជាតិតៃ ដ៏ស្លួតត្រង់ ស្មោះសរ។ រូបថត៖ ទ្រិញប៊ូ កាំជណ្តើរថ្មឡើងទៅកាន់ផ្ទះថ្មខ្ពស់ពីដី នៅភូមិខួយគី (Khuoi Ky)។ រូបថត៖ កុងដាត ជនជាតិតៃនៅភូមិខួយគី (Khuoi Ky) បានផ្សារភ្ជាប់នឹងស្រូវ ពួកគាត់ហាលស្រូវនៅលើផ្ទះថ្ម រាល់រដូវប្រមូលផលម្តងៗ។ រូបថត៖ កុងដាត បង្អួចផ្ទះថ្មខ្ពស់ពីដី របស់ជនជាតិនៅភូមិខួយគី (Khuoi Ky)។ រូបថត៖ កុងដាត ជញ្ជាំងថ្ម នៅភូមិខួយគី (Khuoi Ky)។ រូបថត៖ ទ្រិញប៊ូ ជញ្ជាំងថ្មជាស្លាកស្នាមពេលវេលានៅភូមិខួយគី (Khuoi Ky)។ សម័យសក្តិភូមិ ជនជាតិតៃនៅភូមិខួយគី (Khuoi Ky) ចាត់ទុកផ្ទះថ្មខ្ពស់ពីដី ដូចជាបន្ទាយមួយសម្រាប់ប្រឆាំងនឹងការប្លន់ វាយបំផ្លាញនៃខ្មាំងសត្រូវ។ រូបថត៖ ទ្រិញប៊ូ នៅមុខសំយាបផ្ទះថ្មខ្ពស់ពីដីនៃភូមិខួយគី (Khuoi Ky)។ រូបថត៖ ទ្រិញប៊ូ ជ្រុងមួយនៃបរិយាកាសដ៏មនោរម្យ នៅមុខផ្ទះថ្មខ្ពស់ពីដីរបស់ប្រជាជនភូមិខួយគី (Khuoi Ky)។ រូបថត៖ កុងដាត នៅភូមិខួយគី (Khuoi Ky) ថ្មបានប្រើប្រាស់យ៉ាងច្រើននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៃបងប្អូនជនជាតិ។ ផ្ទះបានសាងសង់អំពីថ្ម ខឿន ជើងសសរជញ្ជាំង សុទ្ធតែបានសាងដោយថ្ម។ ថ្មក៏បានប្រើប្រាស់នៅតាមសំណង់ផ្សេងៗដូចជា របង ទំនប់ទឹក ត្បាលកិន ចង្រ្កានជាដើម។ ផ្ទះទាំងអស់សុទ្ធតែបានធ្វើអំពីថ្ម រឹងមាំ ដូចជាបន្ទាយកំផែងមួយ។ ភូមិថ្មខួយគី (Khuoi Ky) ស្ថិតនៅកណ្តាលចំណុចទេសចរណ៍ពីរកន្លែង ជ្រោះបានហ្គក់ (Ban Gioc) និង ល្អាងងើមង៉ាវ (Nguom Ngao) របស់ស្រុកទ្រុងខាញ (Trung Khanh)។ ចាប់ពីជ្រោះបានហ្គក់ (Ban Gioc) ធ្វើដំណើរទៅកាន់ភូមិខួយគី (Khuoi Ky) មានចម្ងាយប្រហែល៣គីឡូម៉ែត្រ តាមដងផ្លូវខេត្តលេខ២០៦។ ភូមិមានផ្ទះថ្មខ្ពស់ពីដី១៤ខ្នង នៅអែបខ្លួនក្រោមជើងភ្នំ ខាងមុខជាប់ស្ទឹងជ្រោះតូចមួយ ហូរស្រិចៗទាំងយប់ទាំងថ្ងៃ ដូចជាទំនុកចម្រៀងរណ្តំពីរោះសោតា។ នៅក្បែរគឺ វាលស្រែសម្បូរស្រូវ។ មកដល់ទីនោះ នារដូវស្រូវទុំ ភ្ញៀវទេសចរនឹងបានឃើញផ្ទាល់ភ្នែក នូវផ្ទាំងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល។ នោះគឺ វាលស្រែស្រូវទុំពណ៌មាស ដូចជាកម្រាលព្រំដណ្តប់លើផែនដី បង្កើតជាចំណាប់អារម្មណ៍មួយនៅកណ្តាលព្រៃភ្នំ រីឯនិទាឃរដូវមកដល់ ដើមពោត ដំឡូងជាដើម តែងបញ្ចេញសម្រស់ពណ៌ខៀវត្រជាក់ចិត្ត។ ផ្ទះខ្ពស់ពីដី សាងសង់ដោយថ្មនៃជនជាតិតៃ នៅភូមិខួយគី (Khuoi Ky) បានក្លាយជានិមិត្តរូបវប្បធម៌សម្ភារ ដ៏មានតម្លៃ បង្ហាញពីស្ថាបត្យកម្មវប្បធម៌ពិសេស និង បង្កប់ខាងក្នុងនៅទំនៀមទម្លាប់ប្រពៃណី ដែលបានដកពិសោធន៍ឆ្លងកាត់ជាច្រើនជំនាន់។ សព្វថ្ងៃ ភូមិខួយគី (Khuoi Ky) បានក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ ទទួលស្គាល់ជាភូមិវប្បធម៌ប្រពៃណីគំរូ នៃជនជាតិភាគតិច៕ អត្ថបទ៖ ទ្រិញប៊ូ រូបថត៖ កុងដាត ទ្រិញប៊ូ

ភូមិថ្មខួយគី (Khuoi Ky) ចំណុះឃុំដាមធ្វី (Dam Thuy) ស្រុកទ្រុងខាញ (Trung Khanh) ខេត្តកាវបាំង (Cao Bang) ជាមួយនឹងផ្ទះខ្ពស់ពីដី ដែលមានរូបរាងចំណាស់ លាបទៅដោយពណ៌អាថ៌កំបាំងនៃពេលវេលា នៅលើដីតំបន់ព្រំដែនឆ្ងាយដាច់ស្រយាល។ នៅកណ្តាលបរិយាកាសដ៏ធំធេង ផ្ទះថ្មខ្ពស់ពីដីឈររឹងមាំ រាំងរបាំង ជាជម្រកនៃប្រជាជនជាតិតៃ ដ៏ស្លួតត្រង់ ស្មោះសរ។ ជនជាតិតៃ នៅស្រុកទ្រុងខាញ (Trung Khanh) មានជំនឿបូជាសិលា។ ថ្មជាជំនឿអារម្មណ៍របស់ពួកគាត់ ពិសិដ្ឋដូចជាអាទិទេពមួយព្រះអង្គ តែជួយសន្តោសប្រណី រាលរាំងនូវគ្រោះមហន្តរាយនៃធម្មជាតិ។ មិនតែប៉ុណ្ណោះទេ ក្នុងច្បាប់វិន័យនៃជនជាតិនីមួយៗ នៅលើដែនដីខេត្តកាវបាំង (Cao Bang) នេះ សុទ្ធតែមានកំណត់ថ្ងៃសម្រាប់ប្រព្រឹត្តិកិច្ចពិធីអរគុណដល់សិលា។ ពួកគាត់ចាត់ទុកថ្មជាប្រភពនៃជីវិត និង ជាមជ្ឈមណ្ឌលនៃចក្រវាឡ។ មនុស្សប្រសូតចេញពីថ្ម ពេលស្លាប់ទៅនឹងក្លាយជាថ្ម។ ថ្មជាសតិអារម្មណ៍របស់ពួកគាត់ ពិសិដ្ឋដូចជាអាទិទេពមួយព្រះអង្គ សន្តោសប្រណីចំពោះគ្រោះមហន្តរាយនៃធម្មជាតិ។ តាមគណៈកម្មការគ្រប់គ្រងសួនឧទ្យានភូគព្ភសាស្រ្ត នៃដែនដីខេត្តកាវបាំង (Cao Bang) ប្រវត្តិផ្ទះថ្មខ្ពង់ពីដី បានកើតឡើងចាប់ពីចុងឆ្នាំនៃសតវត្សរ៍ទី១៦ ពេលរាជការម៉ាក់ (Mac) និរាសមកកាន់តំបន់ដីខេត្តកាវបាំង (Cao Bang) តាំងធ្វើបន្ទាយលំពែង ដើម្បីការពារទឹកដី។ ពេលនោះ ផ្ទះខ្ពស់ពីដីធ្វើអំពីថ្ម បានសាងសង់ឡើងដូចជា “បន្ទាយ” ពិសេសមួយគ្មានពីរ។ ជញ្ជាំងថ្មរឹងមាំ សាងសង់ឡើងដោយដុំថ្ម ដែលមានទំហំផ្សេងៗ រៀបចម្រុះជាជួរ ប្រើប្រាស់ជាតិស្អិតដែលធ្វើអំពីជាតិកំបោរលាយនឹងខ្សាច់។ ពេលធ្វើសម្រេច ជញ្ជាំងអាចមានកម្រាស់ជាង៣០សែនទីម៉ែត្រ បង្ហាញច្បាស់ពីលក្ខណៈភូមិស្រុក ភាពច្នៃប្រឌិតពិសេស នៃបងប្អូនជនជាតិតៃ។ ភូមិមានផ្ទះថ្មខ្ពស់ពីដី១៤ខ្នង លាតសន្ធឹងលើផ្ទៃដី១០.០០០ម៉ែត្រការេ បង្អែកខ្នងលើភ្នំថ្ម ខាងមុខជាប់ស្ទឹងជ្រោះខួយគី (Khuoi Ky)។ រូបថត៖ កុងដាត នៅកណ្តាលបរិយាកាសដ៏ធំធេង ផ្ទះថ្មខ្ពស់ពីដី រឹងមាំ គ្របដណ្តប់លើ ប្រជាជនជាតិតៃ ដ៏ស្លួតត្រង់ ស្មោះសរ។ រូបថត៖ ទ្រិញប៊ូ កាំជណ្តើរថ្មឡើងទៅកាន់ផ្ទះថ្មខ្ពស់ពីដី នៅភូមិខួយគី (Khuoi Ky)។ រូបថត៖ កុងដាត ជនជាតិតៃនៅភូមិខួយគី (Khuoi Ky) បានផ្សារភ្ជាប់នឹងស្រូវ ពួកគាត់ហាលស្រូវនៅលើផ្ទះថ្ម រាល់រដូវប្រមូលផលម្តងៗ។ រូបថត៖ កុងដាត បង្អួចផ្ទះថ្មខ្ពស់ពីដី របស់ជនជាតិនៅភូមិខួយគី (Khuoi Ky)។ រូបថត៖ កុងដាត ជញ្ជាំងថ្ម នៅភូមិខួយគី (Khuoi Ky)។ រូបថត៖ ទ្រិញប៊ូ ជញ្ជាំងថ្មជាស្លាកស្នាមពេលវេលានៅភូមិខួយគី (Khuoi Ky)។ សម័យសក្តិភូមិ ជនជាតិតៃនៅភូមិខួយគី (Khuoi Ky) ចាត់ទុកផ្ទះថ្មខ្ពស់ពីដី ដូចជាបន្ទាយមួយសម្រាប់ប្រឆាំងនឹងការប្លន់ វាយបំផ្លាញនៃខ្មាំងសត្រូវ។ រូបថត៖ ទ្រិញប៊ូ នៅមុខសំយាបផ្ទះថ្មខ្ពស់ពីដីនៃភូមិខួយគី (Khuoi Ky)។ រូបថត៖ ទ្រិញប៊ូ ជ្រុងមួយនៃបរិយាកាសដ៏មនោរម្យ នៅមុខផ្ទះថ្មខ្ពស់ពីដីរបស់ប្រជាជនភូមិខួយគី (Khuoi Ky)។ រូបថត៖ កុងដាត នៅភូមិខួយគី (Khuoi Ky) ថ្មបានប្រើប្រាស់យ៉ាងច្រើននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៃបងប្អូនជនជាតិ។ ផ្ទះបានសាងសង់អំពីថ្ម ខឿន ជើងសសរជញ្ជាំង សុទ្ធតែបានសាងដោយថ្ម។ ថ្មក៏បានប្រើប្រាស់នៅតាមសំណង់ផ្សេងៗដូចជា របង ទំនប់ទឹក ត្បាលកិន ចង្រ្កានជាដើម។ ផ្ទះទាំងអស់សុទ្ធតែបានធ្វើអំពីថ្ម រឹងមាំ ដូចជាបន្ទាយកំផែងមួយ។ ភូមិថ្មខួយគី (Khuoi Ky) ស្ថិតនៅកណ្តាលចំណុចទេសចរណ៍ពីរកន្លែង ជ្រោះបានហ្គក់ (Ban Gioc) និង ល្អាងងើមង៉ាវ (Nguom Ngao) របស់ស្រុកទ្រុងខាញ (Trung Khanh)។ ចាប់ពីជ្រោះបានហ្គក់ (Ban Gioc) ធ្វើដំណើរទៅកាន់ភូមិខួយគី (Khuoi Ky) មានចម្ងាយប្រហែល៣គីឡូម៉ែត្រ តាមដងផ្លូវខេត្តលេខ២០៦។ ភូមិមានផ្ទះថ្មខ្ពស់ពីដី១៤ខ្នង នៅអែបខ្លួនក្រោមជើងភ្នំ ខាងមុខជាប់ស្ទឹងជ្រោះតូចមួយ ហូរស្រិចៗទាំងយប់ទាំងថ្ងៃ ដូចជាទំនុកចម្រៀងរណ្តំពីរោះសោតា។ នៅក្បែរគឺ វាលស្រែសម្បូរស្រូវ។ មកដល់ទីនោះ នារដូវស្រូវទុំ ភ្ញៀវទេសចរនឹងបានឃើញផ្ទាល់ភ្នែក នូវផ្ទាំងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល។ នោះគឺ វាលស្រែស្រូវទុំពណ៌មាស ដូចជាកម្រាលព្រំដណ្តប់លើផែនដី បង្កើតជាចំណាប់អារម្មណ៍មួយនៅកណ្តាលព្រៃភ្នំ រីឯនិទាឃរដូវមកដល់ ដើមពោត ដំឡូងជាដើម តែងបញ្ចេញសម្រស់ពណ៌ខៀវត្រជាក់ចិត្ត។ ផ្ទះខ្ពស់ពីដី សាងសង់ដោយថ្មនៃជនជាតិតៃ នៅភូមិខួយគី (Khuoi Ky) បានក្លាយជានិមិត្តរូបវប្បធម៌សម្ភារ ដ៏មានតម្លៃ បង្ហាញពីស្ថាបត្យកម្មវប្បធម៌ពិសេស និង បង្កប់ខាងក្នុងនៅទំនៀមទម្លាប់ប្រពៃណី ដែលបានដកពិសោធន៍ឆ្លងកាត់ជាច្រើនជំនាន់។ សព្វថ្ងៃ ភូមិខួយគី (Khuoi Ky) បានក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ ទទួលស្គាល់ជាភូមិវប្បធម៌ប្រពៃណីគំរូ នៃជនជាតិភាគតិច៕ អត្ថបទ៖ ទ្រិញប៊ូ រូបថត៖ កុងដាត ទ្រិញប៊ូ