ភូមិឆ្លាក់រូប សើនដុង (Son Dong) (ឃុំ សើនដុង (Son Dong) ស្រុក ហ័យឌឹក (Hoai Duc) រដ្ឋធានី ហាណូយ (Ha Noi)
ភូមិឆ្លាក់រូប សើនដុង (Son Dong) (ឃុំ សើនដុង (Son Dong) ស្រុក ហ័យឌឹក (Hoai Duc) រដ្ឋធានី ហាណូយ (Ha Noi)) ល្បីល្បាញដោយមុខរបរឆ្លាក់រូបសំណាក់ ធ្វើគ្រឿងសក្ការៈបូជាប្រពៃណី ជាមួយនឹងបច្ចេកទេសលាបពណ៌ក្រហម ពណ៌មាសដ៏ថ្លៃថ្នូរត្រូវបានអតិថជនក្នុងស្រុក និងអន្តរជាតិវាយតំលៃខ្ពស់។
ទិដ្ឋភាពនៃរោងជាងឆ្លាក់មួយ នៅភូមិ សើនដុង (Son Dong)។
ភូមិសិប្បកម្ម សើនដុង (Son Dong) ត្រូវបានសាបរលាបខ្លះៗ ក្នុងសម័យសង្រ្គាមប្រឆាំងនឹងអាមេរិក និងសម័យឧបត្ថម្ភធន ប៉ុន្តែបន្ទាប់មកមុខរបរនេះត្រូវបានសិប្បករ ង្វៀន ជីយៅ (Nguyen Chi Dau) និងសិប្បករ ង្វៀនឌឹកកឿង (Nguyen Duc Cuong) ស្ការឡើងវិញនៅឆ្នាំ១៩៨៣។ សិប្បករ ង្វៀន ជីយៅ (Nguyen Chi Dau) ជាសិប្បករម្នាក់កាលពីសម័យអណានិគមបារាំង បានសម្រេចចិត្តស្ការមុខរបរប្រពៃណីឡើងវិញ ដោយការរៀបចំថ្នាក់បង្រៀនរបៀបឆ្លាក់ឈើនិង ធ្វើម្រ័ក្សណ៍ខ្មុក ដើម្បីប្រគល់មុខរបរនេះឲ្យកូនចៅជំនាន់ក្រោយ។ សិស្សានុសិស្សជាង ៣០ នាក់នាពេលនោះ ឥឡូវនេះបានក្លាយទៅជាសិប្បករល្អ និងជាម្ចាស់រោងជាងធំៗ ក្នុងភូមិ ហើយពួកគេកំពុងបន្តវេនមុខរបរដល់ជំនាន់ក្រោយទៀត។ រហូតដល់បច្ចុប្បន្ននេះ មុខរបរប្រពៃណីនេះបានបន្តពីមួយជំនាន់ទៅមួយជំនាន់យ៉ាងរលូន។
ដំណាក់កាលលាបពណ៌មាសឲ្យរូបសំណាក់
ដើម្បីឆ្លាក់បានរូបសំណាក់ឈើមួយ ការជ្រើសរើសឈើគឺជាដំណាក់កាលសំខាន់បំផុត។ វត្ថុធាតុដើមសម្រាប់ឆ្លាក់ព្រះពុទ្ធបដិមាគឺចាំបាច់ត្រូវតែយកឈើខ្នុរ ដោយសារ សាច់ឈើទន់ ក្រាស រលោង ដូច្នោះជៀសវាងកំហុសនៅពេលចម្លាក់។ ឈើខ្នុរអាចប្រើប្រាស់ក្នុងរយៈពេលច្រើនឆ្នាំ ពិបាកប្រេះ ងាយស្រួលឆ្លាក់។ ប្រភពឈើខ្នុរមកពីបណ្ដាខេត្ត ភូ ថ (Phu Tho) ថាយង្វៀន (Thai Nguyen) ថាញហ័រ (Thanh Hoa) ងេអាន (Nghe An) …ត្រូវបានសិប្បករភូមិ សើនដុង (Son Dong) ប្រើប្រាស់ច្រើនជាងគេ។ ឈើខ្នុរ ប្រើបានតែខ្លឹមសម្រាប់ឆ្លាក់តែប៉ុណ្ណោះ ។ បច្ចេកទេសលាបពណ៌ក្រហមនិងមាសគឺស្មុគស្មាញណាស់ រួមមានដំណាក់កាលលាប ហើយដុះខាត់ជាច្រើនដង បន្ទាប់មកសិប្បករលាបពណ៌ប្រាក់ និងពណ៌មាសលើរូបចម្លាក់ តាមតម្រូវការរបស់អតិថិជន។ ឆ្លាក់រូបសំណាកគឺពិបាកបំផុត សិប្បករត្រូវបង្កើត និងបញ្ចូលបានព្រលឹងចូលទៅក្នុងរូបចម្លាក់ មើលទៅមានរូប មានរាង មានអារម្មណ៍... ក្រៅពីនោះគឺផលិតផលសម្រាប់សក្ការៈបូជាដែលលាបដោយម្រ័ក្សណ៍ខ្មុក ពណ៌មាសក៏មានភាពថ្លៃថ្នូរ និងស្រស់ស្អាត តាមរយៈទឹកដៃរបស់សិប្បករមានជំនាញរបស់សប្បករភូមិ សើនដុង (Son Dong) ។
បច្ចុប្បន្នេះ ឃុំមានសិប្បករជាង ៤០០០ នាក់ប្រកបមុខរបរនេះ ក្នុងនោះមានសិប្បករឆ្នើមជាងពាក់កណ្តាល និងសិប្បករឆ្នើមជាច្រើននាក់បានលើកតំកើង និងទទួលកិត្តនាមជាសិល្បករ។ ។ ដោយថ្វីដៃដ៏ប៉ិនប្រសប់របស់សិប្បករភូមិ សើនដុង (Son Dong) បានបង្កើតស្នាដៃសិល្បៈជាច្រើនដែលមានភាពថ្លៃថ្នូរ និងបង្កប់ដោយអត្តសញ្ញាណជាតិ។ លទ្ធផលដែលសិប្បករ សើនដុង (Son Dong) ទទួលបានបន្ទាប់ពីប៉ុន្មានថ្ងៃខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ នៅក្នុងរោងជាងឈើ គឺជាភាពល្បីល្បាញ ដែលមិនត្រឹមតែល្បីល្បាញនៅគ្រប់តំបន់ក្នុងប្រទេសតែប៉ុណ្ណោះទេ ថែមទាំងល្បីល្បាញក្នុងប្រទេសជាច្រើនជុំវិញពិភពលោកទៀតផង។
ភាពពិសេសនៅភូមិ សើនដុង (Son Dong) គឺអតិថជនអាចបញ្ជាទិញរូបចម្លាក់ជាគ្រឿងសក្ការៈបូជាណាក៏បាន សិប្បករអាចធ្វើដោយភ្លាមៗ មិនចាំបាច់មានគំរូស្រាប់ទេ។ ទន្ទឹមនឹងនោះ ប្រជាជននៅភូមិសើនដុង (Son Dong) នៅទាំងឆ្លាក់រូបអាទិទេពដែលផ្អែកទៅលើរូបថត ឬរូបរាងពេញខ្លួន តាមតម្រូវការរបស់អតិថជន ដោយហេតុនេះការឆ្លាក់រូបចម្លាក់ឈើស្រដៀងនឹងរូបថតដោយពិតៗ។ ដើម្បីធ្វើកិច្ចការទាំងនេះ សិប្បករត្រូវតែមានបទពិសោធន៍ យល់អំពីរឿងព្រេង ឫកពា តំណែង បទពិសោធន៍ ទីតាំងនៃរូបសំណាក់នីមួយៗក្នុងគំនិត រួចបញ្ចូលព្រលឹងក្នុងរូបសំណាកទាំងនោះ។
ថ្វីដៃដ៏ប៉ិនប្រសប់របស់សិប្បករភូមិ សើនដុង (Son Dong) ក៏បានបន្សល់ទុកនៅស្ថាបត្យកម្មវប្បធម៌របស់ទីក្រុងហាណូយ (Ha Noi) ដូចជា៖ វ៉ាន់មៀវក្វឹកទឹយ៉ាម (Quoc Tu Giam) (មហាវិទ្យល័យដំបូងរបស់ប្រទេសវៀតណាម) ប្រាសាទ ង៉ុកសើន (Ngoc Son) ស្ពាន ថេហូក (The Huc) វត្តសសរស្តម្ភមួយ ... មុខរបរថ្លៃថ្នូរក្នុងដៃ សិប្បករភូមិ សើនដុង (Son Dong) នៅទាំងបានពង្រីកផ្សព្វផ្សាយទៅគ្រប់តំបន់ រួមចំណែកក្នុងការស្តារ និងអភិរក្សស្នាដៃវប្បធម៌សាសនាជាច្រើន។
តូបដាក់តាំងផលិតផលនៅភូមិ សើនដុង (Son Dong)
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ យុវជនជាច្រើននៃភូមិសិប្បកម្ម សើនដុង (Son Dong) បានចំណាក់ទៅកាន់ទីក្រុងធំៗ ដើម្បីបើករោងជាង និងហាងនានា ដើម្បីណែនាំអំពីចម្លាក់ និងផលិតផលសិល្បៈវិចិត្ររបស់ភូមិសិប្បកម្ម។ ដោយហេតុនេះ ជួយឱ្យម៉ាកនៃវត្ថុសក្ការៈបូជា រូបសំណាក់ឈើ ផលិតផលវិចិត្រសិល្បៈនៃភូមិ សើនដុង (Son Dong) ដែលធ្លាប់ល្បីល្បាញ ឥឡូវនេះត្រូវបានមនុស្សស្គាល់កាន់តែច្រើន./.
ក្នុងឆ្នាំ ២០០៧ សៀវភៅឯកទគ្គកម្ម វៀតណាមបានចុះបញ្ជីឈ្មោះ ភូមិ សើនដុង (Son Dong) ជា “ភូមិចម្លាក់ និងធ្វើគ្រឿងសក្ការៈបូជាព្រះពុទ្ធសាសនាធំបំផុតក្នុងប្រទេសវៀតណាម”។ នាបច្ចុប្បន្ន ផលិតផលរបស់ភូមិសិប្បកម្ម សើនដុង (Son Dong) មិនត្រឹមតែបម្រើជីវភាពវប្បធម៌ ស្មារតី និងសាសនាក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅបរទេសដូចជា ជប៉ុន កូរ៉េ រុស្ស៊ី ...
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនថាញយ៉ាង ប្រែសម្រួលដោយង្វៀនយ៉ាង