ផលិតផលរបស់ភូមិសិប្បកម្ម មីងៀប ដោយមានក្បូរក្បាច់រចនាសំពត់សង្កិម ចាម ពិសេសដាច់ដោយឡែកតែងតែមានលក្ខណៈអនុវត្តខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ។
ក្បូរក្បាច់រចនានៅលើផ្ទាំងសំពត់សង្កិមទាំងឡាយរបស់ជនជាតិ ចាម ជាធម្មតាសម្បូរបែបនិងចម្រុះពណ៌គួរសម។
ដើម្បីទទួលបានផលិតផលសំពត់សង្កិមទាក់ភ្នែក ជាងត្បាញស្ទាត់ជំនាញត្រូវការស្វិតស្វាញនិងផ្តោតអារម្មណ៍យ៉ាងខ្លាំង។
ភូមិ មីងៀប មានប្រជាជនប្រហែល ៧០០ ក្រុមគ្រួសារដោយមានមនុស្ស ជាង ៤.០០០ នាក់ ក្នុងនោះមានមនុស្សរហូតដល់ ៥០០ នាក់ជាជាងត្បាញស្ទាត់ ជំនាញផ្សារភ្ជាប់ជាមួយកីតម្បាញពីយូរណាស់មកហើយ។ ផលិតផលសំពត់ សង្កិមរបស់ភូមិត្រូវបានផលិតដោយដៃទាំងស្រុង មុខរបរត្រូវបានផ្ទេរបន្តវេន ពីម្តាយទៅកូនពីជំនាន់នេះទៅមួយជំនាន់ទៀត។
ក្បូរក្បាច់រចនានៅលើផ្ទាំងសំពត់សង្កិមទាំងឡាយរបស់ជនជាតិ ចាម ជាធម្មតាសម្បូរបែបនិងចម្រុះពណ៌គួរសម។
ក្រៅពីសំពត់សង្កិមប្រពៃណី ភូមិ មីហៀប ក៏មានផលិតផលជាច្រើនផ្សេងទៀតដូចជាកាបូបយួរក្រមាបង់ក អាវ។ល។
វត្ថុធាតុដើម សំខាន់ដើម្បីផលិតសំពត់ សង្កិមគឺប្រភេទកប្បាសដាំដុះ នៅមូលដ្ឋាន តែម្តង។ ដំណាក់កាលផលិតទាមទារការ ប៉ិនប្រសប់របស់អ្នកតម្បាញ ឆ្លងតាមរយៈ ជំហានៗ ដូចជា វេញសរសៃសូត្រ ជ្រលក់ កាវ សម្ងួត អ៊ុតគោមសំពត់។ល។ ពណ៌ខ្មៅ ត្រូវបានជ្រើសរើស ធ្វើពណ៌ផ្ទៃជាសំខាន់ បង្កើតបានជាលក្ខណៈដោយឡែកនៃ ផលិតផល មីងៀប។ ប្រការពិសេសគឺ សំពត់សង្កិមមួយផ្ទាំងៗ សុទ្ធតែមាន ក្បូរក្បាច់រចនាខុសៗ គ្នាមិនត្រូវច្រំដែល ទោះជាបង្កើតឡើងដោយ សិប្បករតែម្នាក់ ក៏ដោយ។ ក្បូរក្បាច់រចនាដ៏ជិតដិត ក្នុង ជីវភាពវប្បធម៌របស់ជនជាតិ ចាម ដូចជា ព្រះសិវៈ ក្បូរក្បាច់រចនាផ្លែតាឡាត់ នាគ ច្នៃលម្អ ឬក៏និមិត្តរូបវប្បធម៌នៃជនជាតិ ដទៃទៀតបានបង្កើតជាភាពសម្បូរបែប និងទាក់អារម្មណ៍សម្រាប់ផលិតផល។
ផលិតផលរបស់ភូមិសិប្បកម្ម មីងៀប ដោយមានក្បូរក្បាច់រចនាសំពត់សង្កិម ចាម ពិសេសដាច់ដោយឡែកតែងតែមានលក្ខណៈអនុវត្តខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ។
សព្វថ្ងៃនេះ ក្រៅពីផ្ទាំងសំពត់សង្កិម ប្រពៃណី ភូមិ មីងៀប ក៏មានផលិតផល ប្រើប្រាស់ជាច្រើនទៀតដូចជា កាបូប យួរ ក្រមាបង់ក អាវ សំពត់ហ្សីប។ល។ ទាក់ទាញភ្ញៀវទេសចរច្រើនកុះករមក ទស្សនា និងឆ្លងកាត់បទពិសោធ៕