សិប្បករ តូហ៊ឺវ (To Huu) ខិតខំឆ្លាក់ពុទ្ធបដិមាយ៉ាងហ្មត់ចត់នៅក្នុងរោងជាង បន្តប្រពៃណីរបស់ចម្លាក់របស់ភូមិ
បាវហា។
ដើម្បីមានរូបចម្លាក់ឈើមួយ សិប្បករត្រូវឆ្លងកាត់ដំណាក់កាលស្មុគស្មាញជាច្រើន។ អ្វីគ្រប់យ៉ាងចាប់ផ្តើមពីការជ្រើសរើសសម្ភារៈ។ ឈើដែលបានជ្រើសរើស ត្រូវតែសមស្របសម្រាប់ផលិតផលនីមួយៗ ប្រើប្រាស់បានយូរ មិនកោង និងរក្សារូបរាងបន្ទាប់ពីប្រើប្រាស់ច្រើនឆ្នាំ។ បន្ទាប់ពីបង្កើតរាងទម្រង់ដើម សិប្បករបន្តបង្កើតរូបរាងទាំងមូល ហើយបន្ទាប់មកឆ្លាក់ផ្នែកលម្អិត ដូចជា មុខ ផ្នត់សម្លៀកបំពាក់ ដៃ ឬក្បូរក្បាច់រចនា។ សូម្បីតែការបង្កើតអារម្មណ៍លើមុខនៃរូបសំណាក ក៏ទាមទារបទពិសោធន៍ច្រើនឆ្នាំ និងមនោសញ្ចេតនាល្អិតល្អន់ ព្រោះនេះជាកត្តាសម្រេចនូវភាពសម្រស់ស្អាតនៃស្នាដៃសិល្បៈ។
បន្ទះក្ដារឆ្លាក់អក្សរ លាបពណ៌មាស ទើបបានសម្រេច លេចធ្លោដោយស្នាមចម្លាក់ដ៏ស្មុគស្មាញ ។
នៅក្នុងរោងរោងនានា នៃភូមិបាវហា សំឡេងដាប ឆ្លាក់ឈើនៅតែបន្តបន្លឺឡើងជារៀងរាល់ថ្ងៃ។
សិប្បករអង្គុយក្បែរកំណាត់ឈើធំៗ និងសម្រេចការឆ្លាក់ផ្នែកលម្អិតមួយៗ។
រូបចម្លាក់ខ្លះចំណាយពេលត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែស្នាដៃខ្លះចំណាយពេលច្រើនខែ
ចួនកាលច្រើនឆ្នាំ អាស្រ័យលើទំហំ និងតម្រូវការរបស់អតិថិជន។ ស្នាដៃនីមួយៗ ភ្ជាប់មនោសញ្ចេតនាដោយឡែកសិប្បករម្នាក់
ពីព្រោះសូម្បីមានរូបសំណាកតែមួយ ក៏គ្មានស្នាដៃ២ដូចគ្នាទាំងស្រុងឡើយ។
សព្វថ្ងៃនេះ ដោយការអភិវឌ្ឍវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យា រោងជាងផលិតជាច្រើន បានប្រើប្រាស់ម៉ាស៊ីន ក្នុងដំណាក់កាលមួយចំនួនដូចជា ការកាត់ ការបង្កើតរាងទម្រង់ដើម ឬកែច្នៃផ្ទៃមុខឈើ។ ទោះជាយ៉ាងណាក៏ដោយ ការងារសំខាន់បំផុត
នៅតែត្រូវបានអនុវត្តដោយដៃ។ នោះជាពេល ដែលសិប្បករបញ្ជូនបទពិសោធន៍ អារម្មណ៍
និងភាពច្នៃប្រឌិត ចូលក្នុងរូបចម្លាក់នីមួយៗ។ ប្រការនេះហើយ ដែលបង្កើតតម្លៃពិសេសនៃចម្លាក់ឈើ
បាវហា បើប្រៀបធៀបទៅនឹងផលិតផលផលិត ដែលផលិតដោយម៉ាស៊ីនទាំងស្រុង។
មិនត្រឹមតែរក្សាសិប្បកម្មប្រពៃណីប៉ុណ្ណោះទេ រោងជាងជាច្រើន
នៅភូមិ បាវហា ក៏ច្នៃប្រឌិតម៉ូតជាច្រើន ដើម្បីបំពេញតម្រូវការចម្រុះរបស់ទីផ្សារផងដែរ។
ក្រៅពីផលិតផលសម្រាប់គោលបំណងសាសនា សិប្បករក៏បង្កើតរូបចម្លាក់តុបតែង ចម្លាក់រូបថត សត្វពិសិដ្ឋហុងស៊ុយ
និងផលិតផលសិល្បៈ សម្រាប់ការដាក់តាំងក្នុងផ្ទះផងដែរ។ ភាពបត់បែនក្នុងការផលិត ជួយឱ្យភូមិសិប្បកម្មសម្របខ្លួនជាបណ្តើរៗ
ទៅនឹងការផ្លាស់ប្តូរនៃទីផ្សារ ព្រមទាំងបង្កើតការងារ
និងប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងតំបន់ផងដែរ។
គ្រួសារជាច្រើន បានប្រកបមុខរបរសិប្បកម្មនេះជាច្រើនជំនាន់មកហើយ។
កុមារត្រូវបានណែនាំនូវវិធីប្រើប្រាស់ពន្លាក់ និងញញួរតាំងពីតូច ហើយរៀនសង្កេតមើលរាល់ក្បូរក្បាច់នីមួយៗ
នៃដុំឈើ ក្រោមការណែនាំរបស់ឪពុកម្តាយ និងជីដូនជីតា។ មនុស្សមិនតិចទេ បន្ទាប់ពីបានសិក្សា
ឬធ្វើការនៅកន្លែងផ្សេង នៅតែត្រឡប់មកស្រុកកំណើតវិញ ដើម្បីបន្តវេនរបរប្រពៃណី រួមចំណែកថែរក្សានូវតម្លៃដែលត្រូវបានរក្សាជាច្រើនជំនាន់។
បន្ទាប់ពីសម្រេចការបង្កើតរូបរាង ស្នាដៃត្រូវបានលាបថ្នាំបឋម ដើម្បីត្រៀមឲ្យដំណាក់កាលបន្តបន្ទាប់។
ក្រៅពីតម្លៃសេដ្ឋកិច្ច ភូមិសិប្បកម្ម បាវហា ក៏មានសារៈសំខាន់ខាងវប្បធម៌។
រូបចម្លាក់នីមួយៗ មិនត្រឹមតែជាផលិតផលសិប្បកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមផ្សំរវាងបច្ចេកទេស
សិល្បៈ និងជីវិតខាងវិញ្ញាណរបស់ប្រជាជនវៀតណាមផងដែរ។ នេះជាមូលហេតុ ដែលសិប្បកម្មចម្លាក់ទីនេះតែងបានឲ្យតម្លៃជាសិប្បកម្មពិសេសមួយក្នុងបណ្ដាសិប្បកម្មលេចធ្លោ
ត្រូវការអភិរក្ស និងពង្រីកនៅក្នុងបរិបទបច្ចុប្បន្ន។
ក្នុងនិន្នាការអភិវឌ្ឍទេសចរណ៍បទពិសោធន៍ ភូមិ បាវហា
ក៏មានសក្តានុពលជាច្រើន ដើម្បីក្លាយជាគោលដៅដ៏ទាក់ទាញផងដែរ។ ភ្ញៀវទេសចរមិនត្រឹមតែមកទស្សនារោងជាង
និងសិក្សាអំពីដំណើរការឆ្លាក់ឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសជួបជាមួយសិប្បករ ស្តាប់រឿងរ៉ាវប្រវត្តិសាស្ត្រនៃភូមិសិប្បកម្ម
និងយល់ដឹងនូវអារម្មណ៍របស់សិប្បករ ដែលបានបញ្ចូលទៅក្នុងស្នាដៃនីមួយៗ។
នេះគឺជាទិសដៅមួយ ដែលរួមចំណែកផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណី ព្រមទាំងបង្កើតកម្លាំងចលករ
ដើម្បីរបស់ចម្លាក់រូបបន្តអភិវឌ្ឍចីរភាព។
ប្រព័ន្ធរូបចម្លាក់សម្រាប់បូជាក្នុងវត្ត បាវហា រួមមានរូបចម្លាក់ជាច្រើនត្រូវបានថែរក្សា ជួសជុល និងបំពេញបន្ថែមតាមជំនាន់នៃសិប្បករក្នុងស្រុក។
ទីសក្ការៈបូជានៅអារាមបាវហា ជាកន្លែងគោរពបូជា ឌឹកថាញលិញឡាងដាយវឿង (Duc Thanh Linh Lang Dai Vuong ) "ឈរ និងអង្គុយ" ដ៏ល្បីល្បាញ បង្ហាញពីបច្ចេកទេសផ្ចិតផ្ចង់
និងច្នៃប្រឌិតរបស់សិប្បករភូមិបាវហា។
ក្នុងកណ្ដាលចង្វាក់ជីវភាពសម័យទំនើប ជាមួយនឹងបន្លាស់ប្តូរជាច្រើន
សិប្បករនៅភូមិ បាវហា នៅតែរក្សាសិប្បកម្មរបស់ខ្លួនដោយស្ងៀមស្ងាត់ ដោយចំណង់ចំណូលចិត្ត
ភាពអត់ធ្មត់។ ពីដុំឈើធម្មតា ពួកគេបង្កើតស្នាដៃដ៏អស្ចារ្យ
ផ្ទុកព្រលឹងវប្បធម៌ជាតិ។ ស្នាមឆ្លាក់នីមួយៗ មិនត្រឹមតែបង្កើតជារូបសំណាកប៉ុណ្ណោះទេ
ថែមទាំងរួមចំណែករក្សាការចងចាំនៃភូមិសិប្បកម្មមួយ ដែលត្រូវបានផ្សារភ្ជាប់ជាមួយទីក្រុងហៃផុង
(Hai
Phong) អស់ជាច្រើនសតវត្សមកហើយ៕
អត្ថបទ៖ កុងដាត; រូបថត៖ ថុងធៀន – ទ្រីញបូ – កុងដាត / VNP