ព័ត៌មាន

ភូមិ Tra Dong ខេត្ត Thanh Hoa ជាមួយនឹងមុខរបរចាក់ពុម្ភសំរិទ្ធប្រពៃណី


 ក្បូរក្បាច់រចនានៅលើផ្ទៃស្គរសំរិទ្ធ Tra Dong 

 ភូមិ Tra Dong ពីមុននេះធ្លាប់ហៅថា Son Trang ដែលមានចម្ងាយប្រមាណ ១២គីឡូម៉ែត្រពីភាគពាយព្យខេត្ត Thanh Hoa ​ស្ថិតនៅក្នុងតំបន់វប្បធម៌ Dong Son ដ៏ល្បីល្បាញ។ 
 
ក្នុងរយៈពេល​២០ឆ្នាំនៃចុងសតវត្សទី២០ ភូមិរបរ ចាក់ពុម្ភសំរិទ្ធ Tra Dong បានធ្លាក់​ចូល​នៅក្នុង​ស្ថាន​ភាពលំបាក​លំបិន ​ដោយសារតែ ផលិតផលមិន​អាចប្រកួត​ប្រជែង​ជាមួយ​ផលិត​ផល​ឧស្សាហកម្ម​ដូចគ្នា​បាន​ឡើយ​។ ប៉ុន្តែ អាស្រ័យដោយមានចំណងចំណូលចិត្តនិងសេចក្ដីស្រឡាញ់ចំពោះ មុខរបរ​ប្រពៃណី​របស់បណ្ដា​សិប្បករ​ក្នុង​ភូមិ មុខរបរចាក់ពុម្ភសំរិទ្ធនៅ Tra Dong ត្រូវបានស្ដារឡើងវិញជាបណ្ដើរៗ។ ផលិតផលនៅទីនេះ នៅតែរក្សា​ បាន លក្ខណៈពិសេសដោយឡែកដែលកន្លែងផ្សេងៗមិនអាចប្រៀបធៀបបានឡើយ ហើយនាពេល​ថ្មីៗ​នេះ ​របរចាក់ពុម្ភសំរិទ្ធ Tra Dong ត្រូវបាន ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ជាតិ។
 
នាបច្ចុប្បន្ន​ ភូមិរបរចាក់ពុម្ភសំរិទ្ធប្រពៃណី Tra Dong មានឡដុតធំ ចំនួន២៥កន្លែងហើយ សិប្បករឆ្នើមចំនួន៤រូប​ដែលត្រូវបានទទួលស្គាល់ដោយ ប្រធានរដ្ឋ។ សិប្បករទាំងនេះមាន​គុណូបការៈ​ដ៏ធំធេង​ក្នុង​ការស្ដារ​ឡើង​វិញ​ និងអភិវឌ្ឍរបរចាក់ពុម្ភសំរិទ្ធបុរាណ។ សិប្បករឆ្នើម Le Van Duong បានឲ្យ ដឹងថា ដើម្បី​បង្កើត​ឡើង​ផលិត​ផលមួយ​ ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។
 
“ដំណើរការ​ចាក់ពុម្ភសំរិទ្ធមានជំហានជាច្រើនណាស់។ ចាប់ពីការ សូនដីទៅជាពុម្ភ ការឆ្លាក់ក្បូរក្បាច់រចនា ហើយដាក់ចូលទៅក្នុងឡដុត។ ចុង ក្រោយគឺដុតរំ​លាយ​សំរិទ្ធហើយ​ចាក់ចូល​ក្នុង​ពុម្ភ​ឲ្យសម្រេច​រូបរាង​ផលិត​ផល​រួច​រាល់​ហើយទើបយកចេញធ្វើឲ្យត្រជាក់។ ដំណើរការទាំងនេះចំណាយពេលវេលា យូរណាស់”។
 
សិប្បក​រ Le Van Duong បានឲ្យដឹងថែមទៀតថា នាបច្ចុប្បន្ននេះ ទោះ បីជាមាន​ការជួយ​ឧបត្ថម្ភ​ដោយម៉ាស៊ីន​ក្ដី ​ក៏ប៉ុន្តែជំហាន​នានាដូចជា ការធ្វើពុម្ភ ដុត រំលាយវត្ថុធាតុដើម ចាក់សំរិទ្ធ និងធ្វើឲ្យត្រជាក់ នៅតែត្រូវ​ធ្វើដោយ​ដៃ ផ្ទាល់របស់មនុ​ស្សនៅឡើយទេ។
 
ភូមិ Tra​ Dong ធ្វើផលិតផលយ៉ាងសម្បូរបែបណាស់ដូចជា ស្គរសំរិទ្ធ គងសំរិទ្ធ គ្រឿងសែន និងជើងដុតធូប ជាដើម​ ​ក្នុងនោះ ស្គរសំរិទ្ធត្រូវបានគេ ចាត់ទុកថា ជាផលិតផលដ៏វិសេសវិសាលបំផុត។ ជាធម្មតា ការធ្វើ​ស្គរ​សំរិទ្ធ​ ផ្ទៃតែ​មួយគឺពិបាកហើយ ប៉ុន្តែកាលពីឆ្នាំ២០១២ សិប្បករឆ្នើម Nguyen Ba Chau បាន​សម្រេច​ការងារ​ដ៏ពិ​បាក​ជាង​ទៀត ដោយធ្វើឡើងស្គរសំរិទ្ធពីរផ្ទៃ។ លោកបានចែករំលែកថា នេះជាការសាក​ល្បង​ធំបំ​ផុត​ដោយ​សារតែ​ចាប់​ តាំងពីមុនមក គ្មាននរណាម្នាក់ក្នុងភូមិអាចធ្វើបានទេ។
 
“បច្ចេកទេស​ធ្វើស្គរសំរិទ្ធផ្ទៃទាំងពីរពិតជាពិបាកណាស់។ ខ្ញុំជាអ្នកដំបូង ដែលធ្វើស្គរបែបនេះនៅវៀតណាម ដោយ​សារខ្ញុំ​ចង់អះអាងថា អ្វីៗគ្រប់ បែបយ៉ាងសុទ្ធតែអាចត្រូវបានធ្វើឡើងដោយសំរិទ្ធដែរ”។
 
ស្គរសំរិទ្ធ​ផ្ទៃទាំងសងខាងត្រូវបានចាត់ទុកថា ជាមោទនភាពរបស់ភូមិ Tra Dong។ រាល់បច្ចេក​ទេស​ដ៏ល្អ​ប្រណិត​ក្នុង​ការ​ចាក់ពុម្ភសំរិទ្ធនៅភូមិ Tra Dong តែង តែត្រូវបានថែរក្សានិងមរតកពីជំនាន់មួយទៅជំនាន់មួយ។ សិប្បករ​ឆ្នើម Dang Ich Hoan នៅភូមិ Tra Dong បានចែករំលែកថា៖
 
“កាលពី​កុមារភាព ខ្ញុំត្រូវបានលោកតាលោកយាយហើយឪពុកម្ដាយ ណែនាំរបៀបធ្វើពុម្ភដីហើយ។ រហូត​ដល់​ជំនាន់​ខ្ញុំ​ ហើយជំនាន់កូនខ្ញុំ បាន ច្នៃប្រឌិតផលិតផលថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការនៃទីផ្សារទាំងជាតិនិង អន្តរជាតិ​”។
 
ជាអ្នក​ស្រឡាញ់​ផលិតផលនៃភូមិចាក់ពុម្ភសំរិទ្ធ Tra Dong ម្នាក់ លោក Nguyen Van Thach នៅខេត្ត Bac Ninh បានវាយ​តម្លៃ​ខ្ពស់ចំពោះ ការច្នៃប្រឌិតនិងការជក់ចិត្តនឹងរបរប្រពៃណីរបស់បណ្ដាសិប្បករនៅទីនេះ។
 
“ខ្ញុំស្រឡាញ់​របរចាក់ពុម្ភសំរិទ្ធប្រពៃណី Tra Dong ខ្លាំងណាស់។ វាមិន ត្រឹមតែមាន​តម្លៃ​ខាង​ប្រវត្តិ​សាស្ត្រ​ប៉ុណ្ណោះទេ​ ថែមទាំងមានតម្លៃខាងវប្បធម៌​វិញ្ញាណ ទៀតផង។ ខ្ញុំមានគោល​បំណង​ចង់​ឲ្យមុខ​រប​រ​នេះបន្ត​ត្រូវ​បាន​អភិរក្ស​និ​ង រីកចម្រើនពីមួយថ្ងៃទៅ​មួយថ្ងៃ”។
 
ទោះបីជាឆ្លង​កាត់​ការឡើង​ចុះជាច្រើន​ក្នុងប្រវត្តិសាស្ត្រ​ហើយប្រឈម​នឹងការ​អភិវឌ្ឍ​នៃមុខ​របរ​ឧស្សាហកម្ម​ទំនើបៗ​ដ៏ដោយ​ ប៉ុន្តែមុខរបរចាក់ ពុម្ភសំរិទ្ធ Tra Dong នៅតែមានកម្លាំងរស់ជានិរន្តដោយសារទីនេះមាន សិប្បករនា​នាដែ​ល​ជក់​ចិត្តនឹងមុខរបរប្រពៃណី ​ក៏ដូចជាមានបំណងច​ង់​ថែ រក្សាផ្នត់​វប្បធម៌​ដែលជីដូន​ជីតា​បន្សល់​ទុកមក​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top