ព័ត៌មាន

ភារកិច្ចសំខាន់ៗចំនួន ៦ ដើម្បីអភិវឌ្ឍន៍ផលិតផលពាណិជ្ជកម្មនៅតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាលនិងកោះសមុទ្រដំណាក់កាល ២០២១-២០២៥

ដើម្បីតភ្ជាប់និងឧបត្ថម្ភអង្គភាពផលិតកម្ម ធ្វើអាជីវកម្មផលិតផលពិសេសនៅតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាល និងកោះសមុទ្រ នាព្រឹកថ្ងៃទី៥ ខែតុលា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានរៀបចំវេទិកាសេដ្ឋកិច្ច “តភ្ជាប់ផលិតកម្ម ការចែកចាយផលិតផលពាណិជ្ជកម្មក្នុង តំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាល និងកោះសមុទ្រនៅឆ្នាំ ២០២២។
  ទិដ្ឋភាពនៃវេទិកា។ រូបថត៖ qdnd.vn  

ថ្លែងមតិក្នុងវេទិកានេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Do Thang Hai បានឲ្យដឹងថា៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានសម្របសម្រួលជាមួយក្រសួង និងសាខាពាក់ព័ន្ធ រៀបចំយុទ្ធសាស្ត្រ និងគម្រោងអភិវឌ្ឍន៍ដើម្បីតភ្ជាប់ផលិតកម្ម និងការចែកចាយផលិតផលនៅតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាលនិងកោះសមុទ្រ។ យើងនឹងផ្តោតសំខាន់លើការលើកកម្ពស់គុណភាព ក៏ដូចជាពង្រឹងការតភ្ជាប់រវាងតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាលនិងកោះសមុទ្រ ជាមួយប្រព័ន្ធចែកចាយទាំងក្នុងនិងក្រៅប្រទេស; បណ្តុះបណ្តាលដើម្បីបង្កើនគុណភាព ក៏ដូចជាលើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាលនៅតំបន់ព្រៃភ្នំ ព្រំដែន តំបន់ដាច់ស្រយាលនិងកោះ

កម្មវិធីអភិវឌ្ឍន៍ពាណិជ្ជកម្មនៅតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាលនិងកោះដំណាក់កាល ២០២១-២០២៥ ព្យាយាមនាំយកការលក់រាយសរុបនៃទំនិញ និងសេវាកម្មនៅតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាល និងកោះឱ្យកើនឡើង ៩ -១១% ជារៀងរាល់ឆ្នាំ។ អភិវឌ្ឍន៍ផលិតផល និងទំនិញជាមួយនឹងម៉ាកយីហោឯកទេស សក្តានុពល និងជាគុណសម្បត្តិនៃតំបន់៕


top