ព័ត៌មាន

ភារកិច្ចផ្នែកកិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ២០២២

ផ្នែកកិច្ចការបរទេសវៀតណាមក្នុងឆ្នាំ២០២១បានជំនះលើការលំបាកសាកល្បងជាច្រើន បន្សល់ទុកមកនូវសញ្ញាសម្គាល់ដ៏សំខាន់និងលទ្ធផលដ៏លេចធ្លោ។ ពង្រីក សមិទ្ធផលដែលសម្រេចបាន ការងារកិច្ចការបរទេសរបស់ប្រទេសជាតិបន្តត្រូវបាន ដាក់ពង្រាយក្នុងបរិបទយុទ្ធសាស្ត្រថ្មី ដោយឈរលើឋានៈថ្មីរបស់ប្រទេសជាតិនិងការ ផ្លាស់ប្ដូរនៃសភាពការណ៍អន្តរជាតិ។
 

រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son។


មហាសន្និបាតបក្សលើកទី១៣បានចង្អុលបង្ហាញយ៉ាងច្បាស់ពីភារកិច្ច “បន្តពង្រីកតួនាទីឈានមុខគេនៃកិច្ចការបរទេស” ក្នុងការអនុវត្តគោលដៅទាំង៣នោះគឺ៖ “បង្កើតនិងរក្សារឹងមាំបរិយាកាសសន្តិភាពនិងស្ថិរភាព” “កៀរគរប្រភពធនធានពីខាង ក្រៅដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ” ហើយ “លើកកំពស់ឋានៈនិងកិត្យានុភាពរបស់ ប្រទេសជាតិ”។ គោលដៅខ្ពស់បំផុតនៃកិច្ចការបរទេសគឺ ត្រូវចូលរួមចំណែកយ៉ាង សកម្ម និងសាកសមក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍយុទ្ធ សាស្ត្រទាំង៣ដល់ឆ្នាំ២០២៥ ឆ្នាំ២០៣០និងឆ្នាំ២០៤៥របស់ប្រទេសជាតិ។

ខ្ពស់ជាងទៀតអំពីគុណភាព ប្រសិទ្ធភាព ទូលំទូលាយជាងទៀតអំពីវិស័យចូលរួម

សំណូមពរដែលបានដាក់ចេញសម្រាប់ការងារកិច្ចការបរទេសក៏ដូចជា ផ្នែកការទូត ក្នុងដំណាក់កាលថ្មីនោះគឺ ភាពម្ចាស់ការ សកម្ម គ្រប់ជ្រុងជ្រោយ ទូលំទូលាយ បត់បែន ប្រសិទ្ធភាព តាំងពីពេលឆាប់ ពីឆ្ងាយ ជាមួយ នឹងគោលដៅគឺខ្ពស់ជាងទៀតអំពីគុណភាព ប្រសិទ្ធភាព ទូលំទូលាយជាងទៀតអំពី វិស័យនិងកម្លាំងចូលរួម ស៊ីសង្វាក់គ្នា ស្អិតរមួតជាងទៀតក្នុងការសម្របសម្រួល ម្ចាស់ការ សកម្មជាងទៀតក្នុងការអនុវត្ត។ ដោយឈរលើមូលដ្ឋាននោះ ភារកិច្ចស្នូលៗ នៃផ្នែកការទូតក្នុងឆ្នាំ២០២២និងឆ្នាំក្រោយៗទៀត បើតាមរដ្ឋមន្រ្តីការបរទេស វៀតណាមលោក Bui Thanh Son គឺ៖

“ដាក់ពង្រាយដោយព្រមៗគ្នា ប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចរក្សារឹងមាំ បរិយាកាសសន្តិភាព ស្ថិរភាព ដើរទន្ទឹមជាមួយការការពារយ៉ាងដាច់អហង្ការ អធិបតេយ្យភាព ឯកភាពនិងបូរណភាពដែនដី កៀរគរប្រភពធនធាននៅខាងក្រៅ សម្រាប់បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងលើកកំពស់ឋានៈរបស់ប្រទេសជាតិ។ ពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចការបរទេស ក្នុងនោះផ្ដោត សំខាន់លើទំនាក់ទំនងជាមួយប្រទេសជិតខាង ប្រទេសដៃគូសំខាន់ៗនិងមិត្តភក្តិ ប្រពៃណីពង្រីកតួនាទីរបស់វៀតណាមនៅតាមយន្តការពហុភាគីសំខាន់នានាដូចជា អាស៊ាន អង្គការសហប្រជាជាតិ APEC និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ”។

ក្នុងឆ្នាំ២០២២ ជាមួយនឹងពាក្យស្លោក “ប្ដូរផ្ដាច់ ផ្លាស់ប្ដូរថ្មី ម្ចាស់ការសម្របខ្លួន ប្រសិទ្ធភាព ច្នៃប្រឌិត” នោះ ការទូតសេដ្ឋកិច្ចមានភារកិច្ចស្នូលចំនួន៣ រួមមាន៖ ចូលរួមចំណែកក្នុងការស្ដារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយជំរុញការផ្លាស់ប្ដូរថ្មី គំរូកំណើនផងដែរ។ លោករដ្ឋមន្រ្តីការបរទេស Bui Thanh Son បានលើកច្បាស់ថា៖

“យើងបានកំណត់ពីការកសាងខឿនការទូតសេដ្ឋកិច្ចមួយសម្រាប់បម្រើការ អភិវឌ្ឍ ដោយអ្នកស្រុក អាជីវកម្មធ្វើជាមជ្ឈភាព។ ច្បាស់លាស់ថា ត្រឹមតែអាចអនុវត្តន៍ ការងារការទូតសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព នៅពេលមានការគាំទ្រ ការសម្រប សម្រួលយ៉ាងជិតស្និទ្ធនិងការចូលរួមយ៉ាងសកម្មនៃបណ្ដាខេត្ត ក្រុង អាជីវកម្ម ហើយ ជាពិសេសគឺស្ថាប័នតំណាងវៀតណាមប្រចាំនៅឯបរទេសទៀតផង។ ទាញយក ប្រយោជន៍ឲ្យបានអតិបរមាពីកត្តាអន្តរជាតិដ៏អំណោយផល ការសន្យា កិច្ចព្រមព្រៀង អន្តរជាតិ រួមទាំង FTA ដែលបានចុះហត្ថលេខា សំដៅកៀរគរប្រភពធនធានពីខាង ក្រៅ គួបផ្សំឲ្យមានប្រសិទ្ធភាពជាមួយនឹងប្រភពធនធានក្នុងស្រុកដើម្បីបម្រើការ អភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាព”។

កិច្ចការបរទេសពហុភាគីបន្តបញ្ជាក់ពីឋានៈថ្មីរបស់វៀតណាមលើឆាកអន្តរជាតិ

កិច្ចការបរទេសពហុភាគីរបស់វៀតណាមក្នុងពេលកន្លងមក សម្រេចបានសមិទ្ធ ផលសំខាន់ជាច្រើន ជាពិសេសវៀតណាមទើបតែបានបញ្ចប់បេសកកម្ម២ឆ្នាំជា សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១។ រាល់ លទ្ធផលទាំងអស់ដែលសម្រេចបានក្នុងអាណត្តិនេះពិតជាគួរឲ្យមានមោទនភាពយ៉ាងក្រៃលែង។ វៀតណាមមិនត្រឹមតែជំរុញការគោរពច្បាប់ជាគោល ការប្រតិបត្តិពហុភាគី ដោយឈរលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបង្កើតឡើងបរិយាកាសដ៏អំណោយ ផលសម្រាប់ការអភិវឌ្ឍទៀតផង។ នៅកិច្ចប្រជុំបូកសរុបអាណត្តិ២ឆ្នាំរបស់វៀតណាម ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដែលបានធ្វើឡើងនាពេល ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានតម្រូវឲ្យសកម្មភាពកិច្ចការ បរទេស នាពេលខាងមុខ គួរតែត្រូវបានដាក់ពង្រាយយ៉ាងខ្លាំងក្លាថែមទៀត; ម្ចាស់ការ ផ្ដួចផ្ដើមគំនិត បង្កើតសញ្ញាសម្គាល់ដ៏ល្អប្រសើរ លើកកំពស់ឋានៈនិងតម្លៃរបស់វៀត ណាមក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេស។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមាន ប្រសាសន៍ថា៖

“ក្នុងដំណាក់កាលអភិវឌ្ឍថ្មី ការងារកិច្ចការបរទេសនឹងបន្តដើរតួនាទីឈាន មុខគេក្នុងការរក្សាខ្ជាប់ខ្ជួននូវបរិយាកាសសន្តិភាព ស្ថិរភាព ចូលរួមចំណែកយ៉ាង សំខាន់ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព ឯកភាពនិងបូរណភាពដែនដីយ៉ាង រឹងមាំ; ចូលរួមចំណែកក្នុងការអនុវត្តគោលដៅដើម្បីបុព្វហេតុ “ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អារិយ្យធម៌ អ្វីៗទាំងអស់ដើម្បីផល ប្រយោជន៍របស់ប្រជាជននិងការអភិវឌ្ឍយ៉ាងខ្លាំងមាំមួន ប្រកបដោយវិបុលភាព របស់ប្រទេសជាតិក្នុងបរិបទថ្មី។ ទន្ទឹមនឹងនោះ បន្តកសាងខឿនការទូត វៀតណាម ពោរពេញទៅដោយអត្តសញ្ញាណជាតិ អត្តសញ្ញាណ “ដើមឫស្សីវៀតណាម” ចូលរួម ចំណែកយ៉ាងច្រើនថែមទៀតក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស”។

ក្នុងបរិបទដែលស្ថានភាពក្នុងប្រទេសត្រូវប្រឈមនឹងការលំបាកជាច្រើនដោយ ជម្ងឺកូវីដ-១៩ ខណៈដែលបរិយាកាសអន្តរជាតិបន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ ភារកិច្ច ផ្នែកកិច្ចការបរទេសក្នុងឆ្នាំ២០២២ពិតជាធ្ងន់ធ្ងរណាស់។ មិនត្រឹមតែជួយជំរុញ ការស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញប៉ុណ្ណោះទេ កិច្ចការបរទេសថែមទាំងមានភារកិច្ច រីក សាយភាយសារដ៏ខ្លាំងក្លាមួយអំពីប្រទេស វៀតណាមដែលស្នេហាសន្តិភាព មនុស្ស សាស្ត្រ គោរពយុត្តិធម៌និងសុចរិតភាព ព្រមទាំងត្រៀមខ្លួនជាស្រេចទទួលការ ខុសត្រូវដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពលើពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top