មិត្តភក្តិជាមួយនឹងវៀតណាម

ភាពអាថ៌កំបាំងនៃផ្ទះបុរាណនៅភូមិហាស៊ូង (Ha Sung)

នៅពេលនិយាយអំពីស្នាដៃស្ថាបត្យកម្មល្បីៗនៅខ្ពង់រាបថ្មដុងវ៉ាន់ (Dong Van) នៃខេត្ត ហាយ៉ាង (Ha Giang) អ្នកទេសចរតែងតែគិតអំពីវិមានរបស់ស្តេចម៉ែវ (Meo) ឬផ្លូវបុរាណដុងវ៉ាន់ (Dong Van)និង ភូកាវ (Pho Cao)។ ប៉ុន្តែផ្ទះបុរាណ​​របស់ត្រកូលវឹ (Vu ) នៅក្នុងភូមិ ហាស៊ូង (Ha Sungឃុំ ឡុងតាវ (Long Tao )គឺជាឈ្មោះដែលមនុស្សភាគច្រើនចូលចិត្តធ្វើដំណើរនិងចូលចិត្តស្វែងយល់តែង​តែ​រំលឹក​ដល់ ពីព្រោះវានៅតែមានអាថ៌កំបាំងជាច្រើន។

ភូមិ ហាស៊ូង (Ha Sung) ស្ថិតនៅពីក្រោយជួរភ្នំមួយដែលមិនឆ្ងាយពីព្រំដែនរវាងវៀតណាមនិងចិន។ ចេញពីវិមានរបស់ស្តេចម៉ែវ (Meo) ធ្វើដំណើតតាមផ្លូវទៅកាន់បង្គោលទង់ជាតិ លូងកូ (Lung Cu) ប្រហែល ៤ គីឡូម៉ែត្រហើយបត់ស្ដាំ ទៅបន្តប្រហែល ១,៥ គីឡូម៉ែត្រលើផ្លូវបេតុងតូចគឺនឹងដល់ភូមិ ហាស៊ូង (Ha Sung)។

ផ្ទះបុរាណដ៏ធំទូលាយរបស់ត្រកូលវឹ (Vu) ត្រូវបានសាងសង់នៅលើផ្ទាំងថ្មរាងដូចសត្វអណ្តើក។ យោងទៅតាមគំនិតប្រពៃណីរបស់ជនជាតិម៉ុង (Mong) នេះគឺជាដីអំណោយផលខ្លាំងណាស់ក្នុងការសង់ផ្ទះ។ នៅមុខផ្ទះគឺជាជណ្តើរថ្មវែងមួយដែលនាំឆ្ពោះទៅមុខនឹងទ្វារធំ។ ឈរនៅមុខផ្ទះបុរាណ អ្នកណាក៏ត្រូវកោតសរសើរចំពោះស្ថាបត្យកម្មដ៏ធំដែលខុសពីផ្ទះដទៃទៀតនៅក្នុងតំបន់។ ជញ្ជាំងខាងមុខផ្នែកខាងក្រោមត្រូវបានសាងសង់ដោយថ្មធំៗដែលឆ្លាក់យ៉ាងហ្មត់ចត់។ នៅកណ្តាលមានទ្វារធំដែលតុបតែងយ៉ាងក្បាច់ក្បូរ នៅសង ខាងគឺមានបង្អួចតូចពីរ។ ជញ្ជាំងនេះដូចជាជាខែលរឹងមាំការពារផ្ទះទាំងមូល។


នៅខាងមុខនៃផ្ទះបុរាណនិងអាថ៌កំបាំងនៅភូមិហាស៊ូង (Ha Sung)។ រូបថត៖ វៀតគឿង / VNP


ផ្ទះដែលមានអាយុរាប់រយឆ្នាំ។ រូបថត៖ វៀតគឿង / VNP


ទីធ្លាត្រូវបានក្រាលដោយថ្មនិងមានប្រព័ន្ធលូ។ រូបថត៖ វៀតគឿង / VNP


ជាន់ទី ២ នៃផ្ទះបុរាណគឺជាឃ្លាំងផ្ទុកទំនិញនិងម្ហូបអាហារ។ រូបថត៖ វៀតគឿង / VNP



ដំបូលផ្ទះទាំងមូលត្រូវបានគ្របដោយក្បឿងដែលមានអាយុកាលជាង ១០០ ឆ្នាំ។ រូបថត៖ វៀតគឿង / VNP


សសរថ្មទ្រទ្រង់ផ្ទះត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់។ រូបថត៖ វៀតគឿង / VNP


រចនានៅលើផ្នែកថ្មនៃជញ្ជាំង។ រូបថត៖ វៀតគឿង / VNP


ទ្វារធំត្រូវបានតុបតែងយ៉ាងល្អិតល្អន់។ រូបថត៖ វៀតគឿង / VNP


អាងងូតទឹកដែលបានឆ្លាក់ពីថ្មដែលជាវត្ថុពិសេសបំផុតមួយនៃផ្ទះ។ រូបថត៖ វៀតគឿង / VNP


បង្កាន់ដៃធ្វើពីរឈើ។ រូបថត៖ វៀតគឿង / VNP


លោក វឺមីយ៉ាង (Vu Mi Giang)គឺជាកូនចៅម្នាក់នៃត្រកូល Vu បច្ចុប្បន្នកំពុងរស់នៅក្នុងផ្ទះ។
រូបថត៖ វៀតគឿង / VNP

 

ផ្ទះបុរាណនៅភូមិហាស៊ូង (Ha Sung)មានរចនាសម្ព័នដូចគ្នានឹងផ្ទះរបស់ជនជាតិបែបប្រពៃណីរបស់ជនជាតិម៉ុង (Mong) លើកលែងតែកន្លែងរស់នៅរបស់ផ្ទះបុរាណនេះមានទំហំសរុបយ៉ាងធំ រហូតដល់ទៅរាប់រយម៉ែត្រការ៉េ។ តំបន់គោរពបូជាដូនតានិងទីធ្លាទូទៅគឺកណ្តាលវាលព្រះនេត្រទ្វារទល់មុខផ្ទះ។ នៅក្នុងផ្ទះបុរាណរបស់របរមានតម្លៃពីរនៅតែត្រូវបានរក្សាទុកគឺហ៊ឹងបុរាណជើងពពែ - ជាវត្ថុរបស់អភិជនម៉ុង (Mong) កាលពីអតីតកាលនិងអាងងូតទឹកថ្មមានរាងប្លែក។

បច្ចុប្បន្ននេះមានក្រុមគ្រួសារចំនួន ៤ ដែលមានសមាជិកជាងដប់នាក់ដែលជាកូនចៅរបស់ត្រកូលវឹ (Vu )នៅតែរស់នៅក្នុងផ្ទះបុរាណនេះ។ បើតាមលោកវឹវ៉ាសាវ (Vu Va Say) អាយុ ៧៦ ឆ្នាំជាមនុស្សចំណាស់ម្នាក់ដែលមាននាមត្រកូល វឹ (Vu ) សព្វថ្ងៃរស់នៅក្នុងភូមិ ហាស៊ូង (Ha Sung) ឲ្យដឹងថា ផ្ទះនេះត្រូវបានសាងសង់មុនពេលវិមានត្រកូលវឿង(Vuong)ត្រូវបានសាងសង់នៅឃុំសាភីន (Sa Phin)។

ចាប់តាំងពីការសាងសង់រហូតមកដល់បច្ចុប្បន្នផ្ទះនេះមិនដែលជួសជុលទេ។ បច្ចុប្បន្ននេះ កូនចៅរបស់ត្រកូល វឺ (Vu) ទទួលមរតកដោយរស់នៅក្នុងផ្ទះនេះជាជំនាន់ទី ៦ហើយ។

លោក សាវ (Say) និយាយថាឪពុករបស់គាត់បានប្រាប់អំពីម្ចាស់ផ្ទះដំបូងគឺជាបុរសជនជាតិម៉ុង (Mong) ដែលមានអំណាចខ្លាំង។ ក្នុងពេលរុងរឿងបំផុតផ្ទះតែងតែមានបុគ្គលិកប្រហែល ៥០ នាក់លក់ដូរនិងវេចខ្ចប់ទំនិញ។ នេះគឺជាព័ត៌មានតូចតាច និងតែមួយគត់ដែលត្រូវបានបង្ហើបដោយបុរសវ័យចំណាស់ម្នាក់ដែលមាននាមត្រកូលវឺ (Vu)។

ផ្ទះដ៏ស្រស់ស្អាតរបស់ត្រកូលវឺ (Vu) នៅភូមិហាស៊ូង (Ha Sung)  នៅតែមានអាថ៌កំបាំងជាច្រើនផងដែរ។ ជាពិសេសបញ្ហាប្រវត្តិសាស្រ្តជាច្រើនទាក់ទងនឹងផ្ទះនេះមិនត្រូវបានបញ្ជាក់ឱ្យច្បាស់នោះឡើយ។ គេគ្រាន់តែដឹងថានៅក្នុងផ្ទះដ៏ស្រស់ស្អាតមួយនេះជីវភាពរស់នៅរបស់កូនចៅត្រកូលវឺ (Vu) នឹងនៅតែបន្តនៅលើខ្ពង់រាបថ្មនេះ៕

អត្ថបទនិងរូបថត៖វៀតគឿង
ប្រែសម្រួលដោយង្វៀនយ៉ាង


top