ភាពអស្ចារ្យនៃក្រុង Venice

ស្ថិត​​នៅ​ទិស​​ឦសាន​​នៃ​ប្រទេស​​អ៊ី​តាលី​​ ទីក្រុង​ Venice បាន​ចាត់ទុក​ជា​​​ក្រុង​រូ​មែន​​ទិក​​​បំផុត​​​លើ​ពិភពលោ​ក​ និង​​​មួយ​ក្នុង​ចំណោម​​កេរ៌ដំណែល​​​ពិភព​លោក​ ​ទាក់ទាញ់​​ភ្ញៀវ​ទេសចរណ៍​​មក​​ទស្សនា​យ៉ាង​​កុះករ​​។
 

ជាមួយរហ័សនា​មក្រុងអណ្តែត​លើទន្លេ ទីក្រុង Venice បង្កើតឡើង​ដោយ១១៨កោះ និង​១៧៥ព្រែក​ជីក រួម​ជា​មួយ​៤៤៤​ស្ពាន តភ្ជាប់កោះទាំង​​អស់​មក​​ជាមួយ​​គ្នា។​

គមនាគម​សំខាន់​របស់ទីក្រុង​ គឺព្រែក​ជីកធំ​ (​Grande​ Canal) ទីកន្លែង​ដែលមាន​ប្រសិទ្ធិនាម​ថា មហា​វិថីស្រស់​ស្អាត​​បំផុត​លើពិភព​លោក​។

មក​ដល់ ក្រុង Venice ភ្ញៀវទេសចរណ៍បានគយគន់​ នូវសម្រស់​ស្រស់​ស្អាត ភាព​បូរាណ​កាល និង​ស្ថាបត្យកម្ម​យ៉ាង​​​ពិសេស​។ លិច​ខា​ង​ក្រោយ​នៃ​សម្រស់​​ដ៏ស្រស់​​ស្អាត គឺ​ជា​​ស្លាកស្នាម​​ដ៏សាមញ្ញ​ សន្តិភាព​ នៃ​វិថី​បូរាណ​ទាំង​នេះ​៕

 


ទីក្រុង Venice ជាក្រុងកេរ៍ដំណែលពិភពលោក ជាមួយរហ័សនាមក្រុងអណ្តែតលើទន្លេ។

ព្រែកជីក (Grande Canal) ជាផ្លូវគមនាគមសំខាន់របស់ទីក្រុង ហើយមានប្រសិទ្ធិនាមថា មហាវិថីស្រស់ស្អាតបំផុតពិភពលោក។

Gondola ជាទូកបូរាណមួយប្រភេទ របស់ក្រុង Venice ជាមធ្យោបាយចរាចរណ៍ពិសេសនៅទីនេះ។

រូបភាពទូក gondola ទាំងឡាយ ប្រជ្រៀតគ្នារសាត់តាមព្រែកប្រឡាយតូចៗ បន្សល់ទុកនូវចំណាប់អារម្មណ៍ខ្លាំង ក្នុងចិត្តភ្ញៀវទេសចរណ៍។



ភ្ញៀវទេសចរណ៍ ហាក់ដូចជាវង្វេងទៅក្នុងប្រព័ន្ធនៃច្រក់ផ្លូវតូចៗ ទីកន្លែងមានវិថីបូរាណបត់បែន និងផ្ទះបែបលក្ខណៈបំពង់មានបង្អូចច្រើន។

San Marco ជាទីលានសំខាន់ និងល្បីឈ្មោះបំផុត របស់ក្រុង Venice។



បែបស្ថាបត្យកម្មនិងក្បាច់ចម្លាក់ពិសេស របស់រាជវិហារ (Basilica CattedralePatriarcale di San Marco)។

វិមាន(Palazzo Ducale) បានកសាងពីសតវត្សទី១៤ ហើយសព្វថ្ងៃជារម្មណីយដ្ឋានដ៏ចំណាប់អារម្មណ៍
នៅលើទីលាន San Marco។


ស្ពាន Rialto ចាប់ឆ្លងព្រែធំ មួយក្នុងចំណោមសំណង់កសាងល្បីឈ្មោះបំផុតនៅក្រុង Venice។



ក្រុង Venice បង្កប់ក្នុងខ្លួននូវសម្រស់បូរាណនិងបែបស្ថាបត្យកម្មពិសេស។

ក្រុង Venice រូមែនទិក និងចំណាប់អារម្មណ៍ក្រោមពន្លឺព្រះអាទិត្យថ្ងៃរសៀលជ្រាលជ្រេ។
 

អត្ថបទនិងរូបថត៖ ង្វៀនថាំង



top