ព័ត៌មាន

ភាពយន្តឯកសារ "MH370 យន្តហោះបាត់ខ្លួន" បានបញ្ចេញមតិដែលធ្វើឲ្យសាធារណមតិវៀតណាមអាក់អន់ចិត្ត

អ្នកនាំពាក្យរង លោកស្រី Pham Thu Hang បានបញ្ជាក់ថា បន្ទាប់ពីករណីបាត់ ខ្លួននៃយន្តហោះ MH370 ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានចាត់ វិធានការឆ្លើយតបយ៉ាងប្រញាប់ប្រញាល់និងម្ចាស់ការ ចែករំលែកព័ត៌មានយ៉ាងសកម្ម ហើយសម្របសម្រួលជាមួយប្រទេសម៉ាឡេស៊ី ក៏ដូចជាប្រទេសដទៃទៀតដែលមាន បំណងចង់អនុវត្តន៍ការស្វែងរក ជួយសង្គ្រោះជនរងគ្រោះ។
អ្នកនាំពាក្យរងក្រសួងការបរទេស លោកស្រី Pham Thu Hang។ រូបថត៖ VNA

នារសៀលថ្ងៃទី ៦ ខែមេសា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមនៅទីក្រុងហាណូយ អ្នកនាំពាក្យរងក្រសួងការបរទេស លោកស្រី Pham Thu Hang បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីអំពីទស្សនៈរបស់វៀត ណាមលើព័ត៌មានដែលថា ភាពយន្តឯកសារស្ដីពីដំណើរការស្វែងរកយន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីមានខ្លឹមសារមិនត្រឹមត្រូវ ដោយចាត់ ទុកថា វៀតណាមមិនសហការក្នុងការជួយ ស្វែងរកយន្តហោះនោះទេ។
អ្នកនាំពាក្យរង លោកស្រី Pham Thu Hang បានបញ្ជាក់ថា បន្ទាប់ពីករណីបាត់ ខ្លួននៃយន្តហោះ MH370 ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានចាត់ វិធានការឆ្លើយតបយ៉ាងប្រញាប់ប្រញាល់និងម្ចាស់ការ ចែករំលែកព័ត៌មានយ៉ាងសកម្ម ហើយសម្របសម្រួលជាមួយប្រទេសម៉ាឡេស៊ី ក៏ដូចជាប្រទេសដទៃទៀតដែលមាន បំណងចង់អនុវត្តន៍ការស្វែងរក ជួយសង្គ្រោះជនរងគ្រោះ។ វៀតណាមតម្រូវឱ្យ ក្រុមហ៊ុនផលិត និងអ្នកផលិតភាពយន្តឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវនូវការរួមចំណែក របស់វៀតណាមក្នុងការងារស្វែងរក ជួយសង្គ្រោះយន្តហោះ MH370 របស់ម៉ាឡេស៊ី ហើយដកចេញ និងកែប្រែខ្លឹមសារមិនត្រឹមត្រូវ៕

top