ព័ត៌មាន

ភាពយន្តវៀតណាមចូលរួមសកម្មភាពជាច្រើននៅមហោស្រពភាពយន្ត Cannes


 រូបភាព៖ EPA/TTXVN

ជាមួយនឹងគោលបំណងធ្វើការឧទ្ទេសនាមនិងផ្សព្វផ្សាយភាពយន្តវៀតណាមទៅ ដល់មិត្តភក្តិអន្តរជាតិនោះ ជា​លើក​ដំបូងនាយកដ្ឋានភាពយន្ត ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍​វៀត​ណាម​បាន​រួម​សហការ​ជាមួយ​មជ្ឈមណ្ឌល​ភាព​យន្តជាតិបារាំង រៀបចំសកម្មភាពជាច្រើននៅមហោស្រពភាពយន្ត Cannes។ 

តាមនោះចាប់ពី​ថ្ងៃទី ១៧ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ផ្នែកភាព​យន្ត​វៀតណាម​នឹង​មាន​សកម្មភាព​ចំនួន​៥​​សំដៅ ចូលរួម​ក្នុង​មហោស្រប​នេះ។​ចូលរួម​ក្នុង​មហោស្រពភា​ពយន្ត​អន្តរជាតិ​លើកទី​៧០ ​នេះ គណៈ​ប្រតិភូ​ភាព​យន្តវៀតណាមនឹងជម្រុញសកម្មភាពផ្សព្វផ្សាយភាពយន្ត របស់ប្រទេស​ជាតិទៅ​ដល់​មិត្ត​ភក្តិ​អន្តរ​ជាតិ​​តាម​រយៈសារមួយគឺ “វៀតណាម-ទីមក ដល់ថ្មីសម្រាប់ខ្សែភាពយន្តល្បីឈ្មោះ”។ ទស្សនីយភាពនៃរមណីដ្ឋាន Trang An​ - ​Tam​ Coc- Bich Dong, Ha Long, Son Doong និង Logo ឧទ្ទេសនាមមហោស្រព ភាពយន្ត​អន្តរជាតិ​ហាណូយ​​ត្រូវ​​បាន​បញ្ចាំងលើ pano ដាក់នៅខាងមុខកន្លែងរៀបចំ មហោស្រព។​ចំណុច​លេចធ្លោ​បំផុត​នៃសកម្ម​ភាព​​ទាំង​អស់នេះ​ជាកម្មវិធីរាត្រីវៀត ណាម។ ក្នុងក្របខ័ណ្ឌ​នៃមហោស្រព​ក៏បាន​ប្រព្រឹត្ត​ទៅសកម្ម​ភាព​មួយ​ចំនួនទៀត​ ផង៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​



top