ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ របស់លោកប្រធានាធិបតីអាមេរិក Joe Biden ចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញា នៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ...
ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ របស់លោកប្រធានាធិបតីអាមេរិក Joe Biden ចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញា នៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ប្រទេសទាំងពីរបានលើកកម្ពស់ជាផ្លូវការនូវ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បើកសម័យកាលប្រវត្តិសាស្ត្រថ្មីនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ដំណើរទស្សនកិច្ចលើកនេះបានប្រព្រឹត្តិឡើង ស្របនឹងឱកាសគម្រប់ខួប ១០ ឆ្នាំ ដែលប្រទេសទាំងពីរ បង្កើត ទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ។ នេះក៏ជាការបន្តប្រពៃណីទំនាក់ទំនងការទូតក្នុងរយៈពេលជិត ៣០ ឆ្នាំរវាងវៀតណាមនិងសហរដ្ឋអាមេរិកផងដែរ។
លោកប្រធានាធិបតី Joe Biden បានជួបសន្ទនា និងសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ ទាំងបួនរូបរបស់វៀតណាម ហើយនេះជាលើកដំបូងដែលលោកប្រធានាធិបតីអាមេរិកអញ្ជើញមកទស្សនាអគាររដ្ឋសភា ដើម្បីជួបពិភាក្សាការងារជាមួយលោកប្រធានរដ្ឋសភាវៀតណាម វឿង ឌីញហ្វេ (Vuong Dinh Hue) និងអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់វត្ថុអនុស្សាវរីយ៍សម័យសង្រ្គាមដល់អតីតយុទ្ធជននៃប្រទេសទាំងពីរ។លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ជួបសន្ទនាជាមួយលោកប្រធានាធិបតីអាមេរិក Joe Biden ។ រូបថត៖ ទ្រីយុង-VNA
ថ្លែងសុន្ទរកថាក្នុងសន្និសីទព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) បានសង្កត់ធ្ងន់ថា៖ “ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគោលដៅសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍប្រកបដោយចីរភាពក្នុងបរិបទថ្មី ខ្ញុំនិងលោកប្រធានាធិបតី Joe Biden បានជំនួសប្រមុខរដ្ឋនៃប្រទេសយើងទាំងពីរ អនុម័តសេចក្តីប្រកាសរួម បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍប្រកបដោយចីរភាព”។
យោងតាមលោកប្រធានាធិបតីអាមេរិក ដើម្បីទទួល ភាពរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាបច្ចុប្បន្ន គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ "១០ឆ្នាំមុនខណៈពេលដែលខ្ញុំជាអនុប្រធានាធិបតី ប្រទេសយើងទាំងពីរសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់ៗ នៅពេលដែលបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះរបៀបដែលប្រទេស និងប្រជាជនយើងបានកសាងទំនុកទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីអាចដោះស្រាយផលវិបាកដ៏ឈឺចាប់ដែលសង្រ្គាមបានបន្សល់ទុកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ” លោកប្រធានាធិបតីអាមេរិកបានថ្លែង លោកប្រធានរដ្ឋសភា វឿង ឌីញហ្វេ (Vuong Dinh Hue) និងលោកប្រធានាធិបតីអាមេរិក Joe Biden បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីប្រគល់វត្ថុអនុស្សាវរីយ៍ និងទិនានុលេខសង្គ្រាម។ រូបថត៖ យ័នតឹន – VNA
ទំនាក់ទំនងវៀតណាម - អាមេរិកមានការអភិវឌ្ឍយ៉ាងស៊ីជម្រៅលើចំណុចទាំងបី ទ្វេភាគី តំបន់ និងអន្តរជាតិ បន្ទាប់ពីរយៈពេលជិត ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងធម្មតា និង ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយ។ ក្នុងចំណូមនោះ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្តជាចំណុចភ្លឺស្វាង និងជាកម្លាំងចលករនៃទំនាក់ទំនងទ្វេភាគី ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ១២៣ ពាន់លានដុល្លារនៅឆ្នាំ ២០២២។
កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវិទ្យាសាស្ត្រ -បច្ចេកវិទ្យា អប់រំ-បណ្តុះបណ្តាល សន្តិសុខ - ការពារជាតិ ជំនះផលវិបាកនៃសង្រ្គាម ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ការជួបជុំដោះដូររវាងប្រជាជន និងប្រជាជន ... បន្តទទួលបានភាពរីកចម្រើនសំខាន់ៗ។
ភាគីទាំងពីរបានឯកភាពអំពីទិសដៅ និងវិធានការ ពង្រាយក្របខណ្ឌថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាវិស័យសហប្រតិបត្តិការអាទិភាព ដែលរួមមាន សុខាភិបាល សុខុមាលភាពសង្គម ថាមពលបៃតង បច្ចេកវិទ្យាខ្ពស់ ... ជាជាក់ស្តែង សហគ្រាសនៃប្រទេសទាំងពីរត្រូវចំណាយពេលវេលា កម្លាំងកាយចិត្ត បញ្ញា និងធនធានអាទិភាពចំពោះការវិនិយោគវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ ជាពិសេសការផ្លាស់ប្តូរឌីជីថល ឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លង (semiconductor) កំណើនបៃតង ថាមពលកកើតឡើងវិញ ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ចវដ្ដ។
. លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ (Pham Minh Chinh) និងលោកប្រធានាធិបតីអាមេរិក Joe Biden ចូលរួមកិច្ចប្រជុំកំពូលវៀតណាម-អាមេរិកស្តីពីការវិនិយោគ និងនវានុវត្តន៍។ រូបថត៖ យឿងយ៉ាង -VNA
នាពេលខាងមុខ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុពាក់កណ្តាលចម្លង (semiconductor) តាមរយៈកម្មវិធីបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វៀតណាម តាមរយៈនោះជំរុញឱ្យវៀតណាមចូលរួមយ៉ាងស៊ីជម្រៅថែមទៀត និងក្លាយជាតំណភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
អគ្គនាយិការងនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី ដ័នធីទៀតញុង (Doan Thi Tuyet Nhung) ឧទ្ទេសនាមអំពីការដាក់់តាំងរូបថតជូនលោកនាយករដ្ឋមន្ត្រី ផាម មិញជីញ (Pham Minh Chinh) និងលោកប្រធានាធិបតីអាមេរិក Joe Biden។ រូបថត៖ យឿងយ៉ាង -VNA
ជាលើកដំបូងដែលវៀតណាមមានទំនាក់ទំនង ពីកម្រិតដៃគូយុទ្ធសាស្ត្រជាមួយប្រទេសទាំង ៥ ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (ចិន រុស្ស៊ី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង) តាមរយៈនោះបង្កើតក្របខណ្ឌទំនាក់ទំនង ស្ថិរភាព យូរអង្វែងជាមួយដៃគូសំខាន់ៗ រួមចំណែកពង្រឹងជំហរគោលនយោបាយការបរទេសរបស់ប្រទេស។ការលើកកម្ពស់ទំនាក់ទំនងជាជំហានសំខាន់ បើកដំណាក់កាលសហប្រតិបត្តិការថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក។ នេះគឺជាជំហានដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ ព្រោះបានបង្ហាញពីកម្លាំងខ្លួនឯងក្នុងទំនាក់ទំនងនោះ នៅពេលដែលប្រទេសទាំងពីរកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដែលជះឥទ្ធិពលយ៉ាងខ្លាំងចំពោះអនាគតនៃតំបន់ និងពិភពលោកទាំងមូល។/.
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យទម្លុះភាពទល់ច្រក។ លើសពីនេះ ភាគីទាំងពីរក៏បានយកចិត្តទុកដាក់លើវិស័យជាច្រើនដូចជា កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាសកល ដូចជាការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាព និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ក្នុងនោះមានតំបន់វាលរាបទន្លេគឺវឡុង (Cuu Long) សន្តិសុខថាមពល ស្បៀងអាហារ ធនធានទឹក សុខាភិបាល ប្រឆាំងអំពើភេរវកម្ម។ ល។
អត្ថបទ៖ វៀតណាម រូបថត៖ VNA
ប្រែសម្រួលដោយង្វៀនយ៉ាង