ឆ្នេរសមុទ្រ ដាញ៉ៃ (Da Nhay) ជាឆ្នេរសមុទ្រធម្មជាតិ មានល្អាងភ្នំរាងប្លែកៗនៅចម្រោះឆ្នេរថ្ម ដែលមានរាងសណ្ឋានពិសេស និងតែងជាអាសយដ្ឋានទាក់ទាញមិនអាចចោលរំលង ពេលធ្វើដំណើរមកដល់ខេត្តក្វាងប៊ិញ (Quang Binh)
ឆ្នេរសមុទ្រ ដាញ៉ៃ (Da Nhay) ជាឆ្នេរសមុទ្រធម្មជាតិ មានល្អាងភ្នំរាងប្លែកៗនៅចម្រោះឆ្នេរថ្ម ដែលមានរាងសណ្ឋានពិសេស និងតែងជាអាសយដ្ឋានទាក់ទាញមិនអាចចោលរំលង ពេលធ្វើដំណើរមកដល់ខេត្តក្វាងប៊ិញ (Quang Binh)។ មកដល់ទីនេះ ភ្ញៀវទេសចរមិនត្រឹមតែបានរំសាយអារម្មណ៍ក្រោមជំនោរទឹកសមុទ្របៃតង នៅទាំងអាចចូលរួមលេងសប្បាយតាមរូបភាពដូចជា ចែវទូក ឡើងភ្នំ ដើរកម្សាន្តក្រោមម្លប់ដើមស្រល់។ល។
នៅចម្ងាយពីមជ្ឈមណ្ឌលទីក្រុងដុងហើយ (Dong Hoi) (ខេត្តក្វាងប៊ិញ - Quang Binh) ប្រហែល៣០គីឡូម៉ែត្រ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិ១A ទៅទិសជ្រេភ្នំលីហ្វ័រ (Ly Hoa)។ ពេលមកដល់ជ្រេភ្នំ នៅក្បែរឆ្នេរសមុទ្រមានភ្នំថ្មពិសេស នឹងរំលេចឡើងចំពោះមុខ នោះគឺជាអាសយដ្ឋានទេសចរណ៍ល្បីឈ្មោះនៃសមុទ្រដាញ៉ៃ (Da Nhay)។
តាមចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិលីហ្វ័រ (Ly Hoa) រៀបរាប់ ឈ្មោះដាញ៉ៃ (Da Nhay) មានតាំងពីដើមមក ចាប់ពីកើតមកលោកយាយបានឮអ្នកភូមិហៅដូច្នេះហើយ រហូតមកដល់សព្វថ្ងៃ។ ដោយសារអន្តរកម្មនៃរលកសមុទ្រ ផែនថ្មធំហាក់ដូចជាគ្មានព្រលឹង ក្លាយជាមានព្រលឹងជាមួយនឹងរូបភាពគ្រប់ប្រភេទ។ ផែនថ្មតូចធំនេះ ផុសឡើងនៅលើឆ្នេរសមុទ្រមានរូបរាងដូចជាសត្វ កំពុងហក់លោតបោលចេញមហាសមុទ្រ ដូច្នេះអ្នកភូមិក៏ដាក់ឈ្មោះហៅថាឆ្នេរសមុទ្រដាញ៉ៃ (Da Nhay)។ ដោយសារអន្តរកម្មដ៏ប៉ិនប្រសប់របស់ “អ្នកម្តាយធម្មជាតិ” បង្កើតបានជាអាសយដ្ឋានទេសចរណ៍ ដ៏សែនពិសេសនៅតំបន់ដែនដីក្វាងប៊ិញ (Quang Binh)។
នៅឆ្នេរសមុទ្រដាញ៉ៃ (Da Nhay) មានអណ្តូងទឹកមួយមានឈ្មោះថា អណ្តូងគីង្គក់ គ្របដោយផែនថ្មធំនៅពីលើមាត់អណ្តូង បង្កើនភាពអាថ៌កំបាំងសម្រាប់ស្ថាននាមនេះ។ អណ្តូងគីគង្គក់នៅជ្រៅក្នុងល្អាងគីង្គក់ ទឹកស្អាតថ្លាឈ្វេង ដូច្នេះអ្នកភូមិរាល់ពេលប្រព្រឹត្តពិធីបូជា នៅវិហារមហាសមុទ្រខាងត្បូងដែលនៅជិតនេះ សុទ្ធតែមកល្អាងគីង្គក់ យកទឹកសម្រាប់ប្រើពិធីកិច្ច។
ក្រៅពីឆ្នេរដាញ៉ៃ (Da Nhay) នៅមានផ្កាថ្មជាច្រើន ជាលក្ខណៈងាយស្រួលសម្រាប់ជលផលជាច្រើនប្រភេទរស់នៅដូចជា៖ បង្គា ម៉ឹក ក្តាមសេះ និង ត្រីគ្រប់ប្រភេទ យ៉ាងនេះហើយបានជាទីនោះបានក្លាយជាតំបន់សមុទ្រដាញ៉ៃ (Da Nhay) និងជាទីកន្លែងប្រពៃសម្រាប់ការពិសាគ្រឿងសមុទ្រស្រស់ៗ។
មកទេសចរណ៍នៅឆ្នេរសមុទ្រដាញ៉ៃ (Da Nhay) ខេត្តក្វាងប៊ិញ (Quang Binh) ភ្ញៀវទេសចរមិនត្រឹមតែបានគយគន់សម្រស់ធម្មជាតិដ៏សុខស្ងប់ប៉ុណ្ណោះទេ នៅទាំងទទួលបានបទពិសោធន៍ដ៏ចំណាប់ផ្សេងៗដូចជា លេងល្បែងកម្សាន្តលើឆ្នេរសមុទ្រទូលំទូលាយ ទឹកស្អាត ត្រជាក់ ភ្ញៀវទេសចរអាចចូលរួមលេងល្បែងកម្សាន្តដូចជា មុជទឹក ចែវទូក ដើរកម្សាន្តក្រោមម្លប់ព្រៃស្រល់វែងអន្លាយ បណ្តោយតាមឆ្នេរសមុទ្រ ប្រសិនបើមិនចូលចិត្តអាកាសធាតុក្តៅនៅលំហសមុទ្រ ភ្ញៀវទេសចរអាចដើរកម្សាន្តលេងមួយជុំក្រោមម្លប់ឈើ បោះតង់ក្រោមស្បៃរាត្រី សេវាកម្មជួលតង់ ហូបចុក។ល។ មាននៅនឹងឆ្នេរសមុទ្រ ហេតុនេះ ភ្ញៀវទេសចរក៏អាចរៀបចំសកម្មភាព team building ដុតភ្លើងបោះតង់ ច្រៀងលេងកម្សាន្ត បង្កើតអនុស្សាវរីយ៍ជាមួយគ្នា។
ជាមួយនឹងលក្ខណៈពិសេសថ្មីៗ ខាងរូបសណ្ឋានភូមិសាស្រ្ត ទេសភាពធម្មជាតិស្រស់ត្រកាល ដែលមានកក្តាបី សមុទ្រ ភ្នំ និងព្រៃ រួមនឹងសេវាកម្មចម្រុះបានជួយឱ្យឆ្នេរសមុទ្រដាញ៉ៃ (Da Nhay) មួយថ្ងៃកាន់តែទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនា៕
មកទេសចរណ៍នៅឆ្នេរសមុទ្រដាញ៉ៃ (Da Nhay) ខេត្តក្វាងប៊ិញ (Quang Binh) ភ្ញៀវទេសចរមិនត្រឹមតែបានគយគន់សម្រស់ធម្មជាតិដ៏សុខស្ងប់ប៉ុណ្ណោះទេ នៅទាំងទទួលបានបទពិសោធន៍ដ៏ចំណាប់ផ្សេងៗទៀតផង។
អត្ថបទនិងរូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង