ព័ត៌មាន

ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹមបញ្ចប់ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាមប្រកបដោយជោគជ័យ


 ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម Sultan Haji Hassanal Bolkiah ថតរូបអនុស្សារវីយ៍ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc 
 

 ព្រះរាជដំណើរទស្សនកិច្ចលើកនេះ គឺជាសញ្ញាសម្គាល់ថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និង​កិច្ច​សហប្រតិ​បត្តិកា​រដ៏ជិតស្និទ្ធរវាងប្រទេសទាំងពី​រ។ ភាគីទាំង​ពីរសុទ្ធ​តែមាន​គោល​បំណង​ចង់​បង្កើន​ថែម​ទៀត​នូវ​ចំណង​មិត្តភាពរវាងប្រទេសទាំងពីរ នាំទំនាក់ទំនង​ទ្វេភាគីឡើងកម្ពស់ថ្មីមួយ​។

នាថ្ងៃ​ទី២៨ ខែមីនា ឆ្នាំ២០១៩ ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម Sultan Haji Hassanal Bolkiah បាន បញ្ចប់​ព្រះរាជ​ដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមប្រកបដោយជោគជ័យ តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស ប្រធាន​រដ្ឋវៀត​ណាម លោក Nguyen Phu Trong ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៩។

ព្រះរាជ​ដំណើរទស្សនកិច្ចលើកនេះ គឺជាសញ្ញាសម្គាល់ថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និង​កិច្ច​សហប្រតិ​បត្តិការ​ដ៏ជិតស្និទ្ធ​រវាង​ប្រទេសទាំង​ពីរ។ ភាគី​ទាំង​ពីរ​សុទ្ធ​តែ​មាន​គោល​បំណង​ចង់​បង្កើន​ថែម​ទៀត​នូវ​ចំណង​មិត្តភាពរវាងប្រទេសទាំងពីរ ​នាំទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មី​មួយ។​ ក្នុង​ឱកាស​នេះ ភាគី​ទាំង​ពីរ​​បាន​ចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង​ប្រ៊ុយ​ណេដារូសាឡឹម។

ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម Sultan Haji Hassanal Bolkiah បាន​យាង​ចូល​ពិធី​ទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៅវិមានប្រធានរដ្ឋ ជួបចរចាជាមួយ អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀត​ណាម​ លោក Nguyen Phu Trong និងជូបសវនាការជាមួយនាយករ​ដ្ឋមន្ត្រី​ ​លោក Nguyen Xuan Phuc។

នៅក្នុង​ជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ សំដៅជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភា​គី​ប្រកបដោយតុល្យភាពនិងនិរន្តភាព ​ឆ្ពោះទៅរកគោលដៅ ៥០០ លានដុល្លារអាមេរិកនាឆ្នាំ ២០២៥​។ ភាគី​​ទាំង​ពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំ តាមរយៈការផ្លាស់ប្ដូរនិស្សិត គ្រូ​បង្រៀន​ បណ្ដាកម្មវិធីសិក្សាស្រាវជ្រាវ និងការបណ្ដុះបណ្ដាលរួម។

ភាគី​ទាំងពីរបានអះអាងសារជាថ្មីនូវ សារៈសំខាន់នៃការរក្សា ជំរុញសន្តិភាព សុវត្ថិភាព ស្ថិរភាព និង​សេរីភាព​នាវាចរណ៍​​ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយរាល់ជម្លោះដោយសន្តិរិធី ដែល​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ ក្នុងនោះមា​នអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី​ច្បាប់សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ផង​ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top