ព័ត៌មាន

ព្រះមហាក្សត្រប៊ែលហ្ស៊ិក យាងទៅ​ទស្សនា​និង​ធ្វើ​ការនៅខេត្ត Quang Ninh

នៅថ្ងៃទី២ ខែមេសា ព្រះមហាក្សត្របែលហ្ស៊ិក Philippe និងម្ចាស់ក្សត្រី Mathilde ជាមួយគណៈប្រតិភូ បានយាងទៅទស្សនានិងធ្វើការនៅខេត្ត Quang Ninh។
ព្រះមហាក្សត្របែលហ្ស៊ិក Philippe នៃប្រទេសបែលហ្សិក ថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ VNA

នៅទីនេះ ព្រះមហាក្សត្រ Philippe បានចាត់ទុកថា ខេត្ត Quang Ninh គឺជាមូលដ្ឋានដែលមានសក្តានុពលនិងគុណសម្បត្តិជាច្រើន បង្កើតឱកាសសហប្រតិបត្តិការថ្មី ជាមួយបណ្តាប្រទេសអឺរ៉ុបនិយាយរួម និងបែលហ្ស៊ិកនិយាយដោយឡែក។ ព្រះមហាក្សត្របានស្នើឱ្យខេត្ត Quang Ninh បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មបែលហ្ស៊ិកមានឱកាសសហប្រតិបត្តិការនិងវិនិយោគ ជាពិសេសលើវិស័យដឹកជញ្ជូន និងអភិវឌ្ឍន៍កំពង់ផែសមុទ្រ។

រីឯខ្លួនវិញ លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh លោក Vu Dai Thang បានឲ្យដឹងថា ខេត្តជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញការពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅនិងជាក់ស្តែងថែមទៀត ជាមួយមូលដ្ឋាននិងដៃគូនានាក្នុងប្រទេសបែលហ្ស៊ិក ជាពិសេសលើវិស័យដែលជាប្រៀបខ្លាំងរបស់បែលហ្ស៊ិក ដូចជា៖ ឧស្សាហកម្មផលិត ឧស្សាហកម្មឱសថ រថយន្ត; ការសាងសង់មណ្ឌលឧស្សាហកម្មឯកទេស វិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមណ្ឌើឧស្សាហកម្ម។

នាថ្ងៃដដែល ព្រះមហាក្សត្រ Philippe និងម្ចាស់ក្សត្រី Mathilde បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធ តំបន់ពហុសេវកម្ម  DEEP C នៅមណ្ឌលឧស្សាហកម្ម Bac Tien Phong ទីរួមស្រុក Quang Yen ផងដែរ៕


top