ព័ត៌មាន

ព្រះមហាក្សត្រថៃជឿជាក់ថា ទំនាក់ទំនងជាមួយវៀតណាមនឹងត្រូវបានពង្រឹងជាបន្តទៀត

ទិដ្ឋភាពនៅពិធីជូនសារតាំង។ (រូបថត៖ VNA)


នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងបាងកក ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រថៃ លោក Phan Chi Thanh បានអញ្ជើញជូនសារតាំងឡើងព្រះមហាក្សត្រព្រះបាទ Maha Vajiralongkorn។

នៅពិធីជូនសារតាំង លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានសម្ដែងនូវកិត្តិយស ដោយត្រូវបានប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមតែងតាំងជាឯកអគ្គ រដ្ឋទូតប្រចាំព្រះរាជាណាចក្រថៃ ព្រមទាំងបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងរួមចំណែក យ៉ាងសកម្មដល់ការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងចំណងមិត្តភាពដ៏ ស្អិតរមួតរវាងប្រទេសទាំងពីរផងដែរ។

រីឯព្រះមហាក្សត្រព្រះបាទ Maha Vajiralongkorn បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងដ៏ស្អិតរមួតនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យទាំង ក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់និងពហុភាគីរវាងថៃនិងវៀតណាម។ ព្រះមហាក្សត្រទ្រង់ បានសម្ដែងព្រះជំនឿជាក់ថា ទំនាក់ទំនងវៀតណាម-ថៃ នឹងត្រូវបានពង្រឹងជាបន្តទៀត ដើម្បីផលប្រយោជន៍នៃប្រទេសនីមួយៗ ហើយរួមចំណែកទៅក្នុងសន្តិភាព វិបុលភាព នៃតំបន់អាស៊ាននិងលើពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top