ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសីយាងទៅទស្សនាបរមរាជវាំង Hue
បន្តដំណើរទស្សនកិច្ចនៅវៀតណាម នាព្រឹកថ្ងៃទី៤មិនា ព្រះចៅអធិរាជជប៉ុនអាគីហ៊ីតុនិងអគ្គ មហេសី មីឈីកុបានយាងទៅទស្សនា អតីតបរមរាជវាំង Hue ។ លោក Phan Thanh Hai នាយកមជ្ឈមណ្ឌលអភិរក្សតំបន់កេរ្តិ័ដំណែលបរមរាជវាំង Hue បានអោយដឹងថា៖
“ ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសីយកចិត្តទុកដាក់ជាពិសេសបេតិកភ័ណ្ឌ។ ឆ្នាំ ២០០៧ យើងខ្ញុំបានបញ្ជូនក្រុមតន្ត្រីករអមដំណើរបំពេញទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Nguyen Minh Triet ហើយបានសម្ដែងនៅក្នុងបរមរាជវាំងតូក្យូរ។ ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសី ចូលចិត្តខ្លាំងណាស់ ។”
ក្នុងដំណើរយាងបំពេញទស្សនកិច្ចនៅទីក្រុង Hue នេះ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុនិងអគ្គ មហេសី មីឈីកុនឹងស្វែងយល់បន្ថែមអំពីវប្បធម៌ប្រពៃណី ប្រវត្តិសាស្ត្រនិងតំបន់រមណីដ្ឋានមួយចំនួននៅហ្វេផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម