
ទិដ្ឋភាពនៃសម័យប្រជុំមួយនៃរដ្ឋសភាកម្ពុជា (រូបថត៖AFP/TTXVN)
ព្រឹទ្ធសភាកម្ពុជានាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ បានឯកភាពអនុម័តលើច្បាប់ ស្ដីពីគណៈបក្សនយោបាយធ្វើវិសោធនកម្ម។ សម័យប្រជុំមានការចូលរួមរបស់ព្រឹទ្ធសមាជិក ចំនួន៤២រូបនៃគណៈបក្សប្រជាជនកម្ពុជា (CPP) ប៉ុន្តែមិនមានការចូលរួមរបស់ ព្រឹទ្ធសមាជិកនៃគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) នោះឡើយ។ ច្បាប់នេះកំណត់ថា គណៈបក្សនយោបាយទាំងអស់ នៅកម្ពុជាមិនបានប្រើប្រាស់សម្ដី រូបភាព លិខិត សកម្មភាព របស់ជនជាប់ទោស ឬឃុបឃិតជាមួយជនជាប់ទោស ដើម្បីបម្រើផលប្រយោជន៍ របស់គណៈបក្សខ្លួន។ គណៈបក្សណាដែលរំលោភ នឹងអាចត្រូវបាន ហាមឃាត់ធ្វើសកម្មភាពនយោបាយក្នុងរយៈពេល៥ឆ្នាំ មិនបានចូលរួមការបោះ ឆ្នោត ឬសម្បីតែត្រូវរំសាយផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម