ព័ត៌មាន

ព្រឹត្តិការណ៍​លេចធ្លោ​ទាំង១០ ក្នុងពិភពលោក​នា​ឆ្នាំ២០២៣ ជម្រើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទីភ្នាក់ងារសារព័ត៌មានវៀតណាម សូម​គោរព​ឧទ្ទេសនាម​ព្រឹត្តិការណ៍ពិភពលោកលេចធ្លោទាំង១០ ក្នុងឆ្នាំ២០២៣

១. ជម្លោះ​​ប្រដាប់អាវុធ​ អ៊ីស្រាអែល​ - ហាម៉ាស (Israel-Hamas) គំរាមគំហែង​​សន្តិសុខ​តំបន់​៖

  ទិដ្ឋភាព​បែក​បាក់​ក្រោយពេល​ត្រូវការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ចុះតំបន់​Gaza។ រូបថត៖ Xinhua/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ការវាយ​​ប្រហារ​ដោយ​ចៃ​ដន្យ​ ថ្ងៃទី​៧ ខែតុលា របស់​កងកម្លាំង Hamas​​ ទាញតាម​​មក​ជាមួយ​នឹង​​​សកម្មភាព​វាយ​តបដោយ​​យោធា​របស់​​អ៊ីស្រាអែល​ នៅ​តំបន់ Gaza  បាន​រុញ​ឱ្យ​តំបន់​មជ្ឈិម​បូព៌ាលើមាគ៌ានៃគ្រោះមហន្តរាយ​​​មនុស្ស​ជាតិ​។ គិត​ដល់​ថ្ងៃទី​២៤ ខែ​ធ្នូ មនុស្ស​ត្រូវ​បាត់បង់ជីវិត​ជាង​២១.៣០០នាក់ និង​ ​ត្រូវ​​​រងរបួស​ជាង​៥២.០០០នាក់។​

២. ដំណោះស្រាយ​សន្តិភាព​សម្រាប់​រុស្ស៊ី ​​និង ​អ៊ុយក្រែន នៅតែ​វែង​ឆ្ងាយ​៖

  ទិដ្ឋភាព​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​សន្តិសុខ​នៃ​អង្គការ​សហប្រជា​ជាតិ​ អំពី​ស្ថានភាព​អ៊ុយ​ក្រែន​ នៅ New York ​អាមេរិក នាថ្ងៃទី​២៤ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣។ រូបថត៖ Xinhua/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ជម្លោះ​រុស្ស៊ី​ និង អ៊ុយ​ក្រែន​ ធ្លាក់ក្នុង​​ស្ថានភាព​ទ័លច្រក ការ​ប្រយុទ្ធ​ប្រព្រឹត្តិទៅខណៈ​ពេល​គូភាគី​មិន​យល់ព្រម​អង្គុយ​ចុះ​តុចរចា​។ លោក​ខាង​លិច​បន្ត​ជំនួយ​អាវុធ​ឱ្យ​អ៊ុយ​ក្រែន​ និង ដាក់​ចេញ​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​រុស្ស៊ី​។ រុស្ស៊ី​ដកខ្លួន​ចេញ​ពី​សន្ធិ​សញ្ញា​​ជា​ផ្លូវការ​ អំពីកងកម្លាំងប្រដាប់​​អាវុធ​ធម្មតា​នៅ​អ៊ឺរ៉ុប​ មោឃភាព​សច្ចានុម័ត​សន្ធិ​សញ្ញាអំពី​​ហាម​សាកល្បង​នុយក្លេអ៊ែរ​​គ្រប់ទាំងស្រុង​​ ដកខ្លួន​​ចេញពី​កិច្ចព្រមព្រៀង​ធុញ្ញជាតិ ​​នៅ​សមុទ្រ​ខ្មៅ​។ ការតទល់​យូរ​អង្វែង​បន្ត​អន្តរកម្ម​ដល់សន្តិសុខ​ នយោបាយ​ សេដ្ឋកិច្ច​ទូទាំង​សកលោក​។​

៣. ល្បឿន​ស្តារ​សេដ្ឋកិច្ច​ពិភពលោក​មានការ​យឺតវិញ​​៖

  សាខា​ធនាគារ​ Credit Suisse នៅ  Lucerne ប្រទេស​ស្វីស។ រូបថត៖ Xinhua/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

អង្គការ​សហប្រតិបត្តិ​ការ​ និង អភិវឌ្ឍ​សេដ្ឋកិច្ច​ (OECD) ព្យាករណ៍​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០២៣​ កើន​២,៩%​ ថយចុះ​បើប្រៀប​​នឹង​កម្រិតកំណើន​ ៣,៣% នៅ​ឆ្នាំ​២០២២។ មូលហេតុ​​ដោយ​សារ​ជំនោរ​ “​រញ្ជួយ​” ហិរញ្ញវត្ថុ​ពី​បណ្តា​ធនាគារដូចជា​​ Silicon Valley, Signature, First Republic  របស់​អាមេរិក​ និង​ UBS របស់ប្រទេស​​ស្វីស ​ត្រូវ​ក្ស័យ​ធន​។ រួមនឹង​ការ​វិបត្តិ​ថាមពល​ និង​ ជម្លោះ​នៅ​អ៊ុយ​ក្រែន​ មជ្ឈិមបូព៌ា​។ ធនាគារ​មជ្ឈិម​នៅប្រទេសជា​ច្រើន​ត្រូវថ្លឹង​ថ្លែង​រវាង​កំណើន​​ការ​ប្រាក់​ ដើម្បីសង្កត់​​អតិផរណា​ និង ឈប់បង្កើន​​​ដើម្បី​ជំនួយ​ស្តារ​​សេដ្ឋកិច្ច​។

៤. កាត់បន្ថយការ​នាំចេញ​​អង្ករ​ បម្រែបម្រួល​អាកាសធាតុ​ គំរាម​គំហែង​សន្តិសុខ​ស្បៀង​អាហារ​សកលលោក​៖

  ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ២០២៣ រដ្ឋាភិបាល​សហព័ន្ធ​ឥណ្ឌា​ ប្រកាស​ដាក់ពន្ធ​២០%​ចំពោះ​អង្ករ​ខ្សាយ​នាំចេញ​ ដើម្បី​គ្រប់គ្រង​ស្ថានភាព​ឡើង​ថ្លៃ​ ទន្ទឹមនោះ​ធានា​ប្រភព​ផ្គត់​ផ្គង់​សម្រាប់​ទីផ្សារ​ក្នុងស្រុក​។ ក្នុង​រូបថត៖ កម្មករ​ធ្វើការ​ក្នុង​រោង​ចក្រ​អង្ករ​នៅ​ Hyderabad ប្រទេស​ឥណ្ឌា​។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បញ្ជា​ហាម​នាំចេញ​អង្ករ​ខ្សាយ​ធម្មតា​​ យក​ពន្ធ​២០% ចំពោះ​ការនាំចេញ​អង្ករខ្សាយ​​របស់​ឥណ្ឌា​ ប្រទេស​នាំចេញ​អង្ករ​ធំបំផុត​ពិភពលោក​ - រួម​ជាមួយ​អន្តរកម្ម​នៃ​បម្រែបម្រួល​អាកាសធាតុ​ បង្កឱ្យ​មានភាព​រាំង​ស្ងួត​ធ្ងន់ធ្ងរ​ ​ធ្វើឱ្យ​ប្រភព​ផ្គត់​ផ្គង់​ថយ​ចុះ បង្កើន​តម្លៃ​អង្ករ​ឡើង​ខ្ពស់ ប៉ះពាល់ដល់​សន្តិសុខ​ស្បៀង​អាហារ​នៃប្រទេសជាច្រើន ជាពិសេស​គឺប្រទេសក្រីក្រ​នៅទ្វី​បអាស៊ី និង ភាគខាងត្បូង​​​វាល​ខ្សាច់​ Sahara ​។​ សន្និសីទ​​​កំពូល​សន្តិសុខស្បៀង​អាហារ​សកលលោក​ ថ្ងៃទី​២០ ខែវិច្ឆិកា នៅ​អង់គ្លេស​ ដាក់ចេញ​ដំណោះស្រាយ​ឆ្ពោះទៅ​រក​ប្រព័ន្ធ​ស្បៀង​អាហារ​ចីរភាព​ និង បន្ស៊ាំ​បម្រែបម្រួល​អាកាស​ធាតុ​។​

៥. ជំរុញ​អនុវត្ត​ដើរ​ទន្ទឹមនឹង​ការបង្កើន​ការ​គ្រប់គ្រង​ AI៖

  មនុស្សយន្ត​ AI "Ameca" បាន​ឧទ្ទេសនាម​នៅ​ស្តង់​ទំនិញ​របស់ក្រុមហ៊ុន Engineered Arts​ ក្នុងក្របខណ្ឌ​សន្និសីទ​កំពូល​សកលលោក​អំពី​AIរបស់​សហព័ន្ធ​ទូរគមនាគមន៍​អន្តរជាតិ​ (ITU) នៅ Geneva​ ប្រទេស​ស្វីស​ ថ្ងៃទី​០៥ ខែ​កក្តដា​ ឆ្នាំ​២០២៣។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

បញ្ញាសិប្បនិមិ្មត​រីក​ចម្រើន​ខ្លាំង​ខ្លា​ បាន​អនុវត្ត​ក្នុងវិស័យ​ជាច្រើន​ ជំរុញ​ការ​ផ្លាស់ប្តូរ​ លើ​វិស័យ​មុខរបរ​ជា​ច្រើន​ ទន្ទឹមនោះ​ក៏កើតមាន​​បញ្ហា​ប្រឈម​មិន​តិច​ដែរ​​។​

សន្និសីទ​កំពូល​សកលលោក​ដំបូង​ អំពី ​AI នៅ​អង់គ្លេស​ ថ្ងៃទី​០២ ខែវិច្ឆិកា បាន​ឯកភាព​សហការ​គ្រប់គ្រង​ហានិភ័យ​សក្តានុពល​ពី​ AI។ សហព័ន្ធអ៊ឺរ៉ុប​ (EU) ជំរុញ​​ការ​កសាង​ក្រមច្បាប់​ដំបូង​។ អាមេរិកចេញ​សេចក្តី​​ប្រកាស​អនុក្រឹត្យ​​នីតិប្រតិបត្តិ​​ដំបូង ​អំពី​ការ​គ្រប់គ្រង​ AI ដើម្បី​ធានា​ AI បាន​អភិវឌ្ឍ​និង​អនុវត្ត​តាម​របៀប​​សុវត្ថិភាព​ មាន​ការ​ទទួល​ខុសត្រូវ​ និង ដើម្បី​ផលប្រយោជន៍​សហគមន៍​សកលលោក​។​

៦. COP28សម្រេចបាន​ការ​ព្រមព្រៀងជា​​ប្រវត្តិសាស្រ្ត​ ដោយ​បំបាត់​ចោលប្រេង​​ឥន្ទនៈ​ហ្វូស៊ីលជាសន្សឹម​ៗ៖

  ទិដ្ឋភាព​បិទកិច្ចប្រជុំ​លើកទី​២៨ ភាគីទាំងឡាយ​ចូល​រួម​អនុសញ្ញា​រួម​នៃ​អង្គការ​សហប្រជាជាតិ​អំពី​បម្រែបម្រួល​អាកាសធាតុ​ (COP28) នៅ Dubai UAE ​ ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ ២០២៣។ រូបថត៖ Xinhua/ទីភ្នាក់ងារសារព័ត៌មានវៀតណាម 
ក្តៅ​ខ្លាំង​នៅ​រដ្ឋ​Nevadaអាមេរិក ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ២០២៣។​ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ភាគី​ចូល​រួមអង្គសន្និសីទ​​លើកទី​២៨ អនុសញ្ញា​នៃ​អង្គការ​សហប្រជា​ជាតិ ​អំពី​បម្រែបម្រួល​អាកាសធាតុ (COP28) នៅ Dubai (UAE) ​ ថ្ងៃទី​១៣ ខែ​ធ្នូ លើក​ដំបូង​ឯកភាព​បង្វែ​ការ​ប្រើប្រាស់​ប្រេង​ឥន្ទនៈ​ហ្វូស៊ីស​​ ក្នុងប្រព័ន្ធ​ថាម​ពល ​ដោយ​យុត្តិធម៌ មាន​សណ្តាប់ធ្នាប់​ និង សមស្រប់ តាម​រយៈ​នោះ​ ឈានទៅ​ដល់​ការ​បំភាយ​កាក់សំណល់​ស្មើនឹង​​សូន្យ​ នៅ​ឆ្នាំ​២០៥០ ទន្ទឹមនោះ​អំពាវនាវ​បង្កើន​៣ដង​កម្លាំងថាមពល​កើតឡើងវិញ ​នៅលើ​សកលលោក​​នៅ​ឆ្នាំ​២០៣០។​
 ៧. រញ្ជួយផែន​ដី​ធ្ងន់ធ្ងរ​ នៅ​ប្រទេស​តួគី​៖

រូប​ភាព​បែក​បាក់​សំឡឹង​តាម​បង្អួច​ ក្រោយ​គ្រោះ​រញ្ជួយដី​នៅ​Antakyaប្រទេស​តួគី ថ្ងៃទី​២០ ខែកុម្ភៈ​ ឆ្នាំ​២០២៣។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

រញ្ចួយផែន​​ដី​ថ្ងៃទី​០៦ ខែ​កុម្ភៈ មានកម្រិត​៧,៨ ធំបំផុត​នៅ​ប្រទេសនេះ​ជិត​មួយ​សតវត្សរ៍កន្លង​ បាន​ធ្វើឱ្យ​មនុស្ស​​៥០.០០០នាក់ នៅប្រទេស​តួគី ត្រូវ​បាត់បង់ជីវិត និង មនុស្ស​ជិត​៦.០០០នាក់​នៅប្រទេស​ស៊ី​រី​ ​ត្រូវ​បាត់បង់ជីវិត​។​

៨. រដ្ឋប្រហារ​បន្តបន្ទាប់​ បង្ក​អសេរភាព​នៅ​ទ្វីបអា​​ហ្វ្រីក​៖ 

  ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ​សហគមន៍​សេដ្ឋកិច្ច​បណ្តាប្រទេស​អាហ្វ្រីក​ខាងលិច​ (ECOWAS)ប្រកាស​ព្រមាន​អាច​ប្រើ​ប្រដាប់អាវុធ​ប្រសិនបើ​ ក្នុង​១សប្តាហ៍​ រដ្ឋាភិបាល​យោធា​Nigerមិន​ឱ្យ​លោក​ប្រធានាធិបតី​កាន់តំណែង​ឡើង​វិញ ទន្ទឹមនោះ​សម្រេចចិត្ត​ដាក់​វិធានការ​ទណ្ឌកម្ម​ថ្នាក់ដឹកនាំ​យោធាNiger។​ រូបថត៖ Xinhua/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

និន្នាការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ដោយ​ខុសពីរដ្ឋធម្មនុញ្ញ ​នៅ​ប្រទេសជាច្រើន​ទ្វីបអាហ្វ្រីក​ ជំរុញ​តំបន់នេះ​ធ្លាក់ចុះជម្រៅ​នៃ​អស្ថេរភាព​ ធ្វើ​ឱ្យ​បញ្ហាប្រឈម​អំពីភាព​ក្រីក្រ​ និង អសមភាព​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។​

៩. ផុសផុល​ការ​ប្រណាំង​យក​ជំនះ​ចក្រ​​វាឡ៖

  ម៉ូឌូល Vikram របស់យាន​អវកាស​ Chandrayaan-3(រូប) បាន​ចុះចត់​ជោគជ័យ​លើ​ប៉ូស្តិ៍​ខាង​ត្បូង​នៃព្រះចន្ទ​ ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៣។ រូបថត៖AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
  ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២៣ ជប៉ុន​បាន​ផ្លោង​ជោគ​ជ័យ​ម៊ីស៊ីល​រុញH2-A ​ នាំ​តាម​យាន​អវកាស​វៃ​ឆ្លាត់​ ស្វែងសង្កេត​​លើ​ព្រះចន្ទ​ (SLIM)។ រូបថត៖ Kyodo/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ឥណ្ឌា​ក្លាយ​ជា​ប្រទេស​ដំបូង​ មាន​យាន​អវកាស​ចុះ​ចត់​នៅ​ប៉ុល្តិ៍ខាងត្បូង​ ដែល​មិនទាន់បាន​​ស្វែងរក​របស់​ព្រះចន្ទ​ ទន្ទឹមនោះ​ផ្លោងជោគជ័យ​យាន​អវកាស​សង្កេតព្រះអាទិត្យ​។ ជប៉ុន​ផ្លោង​យានអវកាស​ចុះចត់​នៅលើព្រះចន្ទ​ ក្នុងពេល​យានអវកាស​របស់រុស្ស៊ី​ជួប​គ្រោះ​ពេល​ចុះចត់នៅលើ​ភព​នេះ​។ល។

១០. ឥណ្ឌា​ក្លាយ​ជា​ប្រទេស​មាន​ប្រជា​ជន​ច្រើន​បំផុត​លើ​ពិភពលោក​៖

  ប្រជាជន​ដណ្តើម​គ្នា​ឡើង​រថភ្លើង​ក្នុង​​ស្ថានីយ៍​រថភ្លើង​នៅ​ Mumbaiប្រទេស​ឥណ្ឌា​ ថ្ងៃទី ១៩ ខែ​មេសា ឆ្នាំ​២០២៣។ រូបថត៖ AFP/ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម​
តាម​តួលេខ​របស់​អង្គការ​សហប្រជាជាតិ​ ថ្ងៃទី​១៤ ខែ​មេសា ប្រជាជន​ឥណ្ឌា​មានចំនួន​ ១.៤២៥.៧៧៥.៨៥០ នាក់ វ៉ា​ប្រទេសចិន​ជាផ្លូវ​ការ​ ក្លាយ​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​លើពិភពលោក​។ ប្រជាជន​កើន​ឡើង​ នាំមក​ភាពងាយស្រួល​ ខាង​កម្លាំង​ពលកម្ម​សម្រាប់​ឥណ្ឌា​ ទន្ទឹមនោះ​ បង្ក​បញ្ហាប្រឈម​មិនតិច​ក្នុងការ​ធានា​ស្បៀង​អាហារ​ ស្នាក់​នៅ សុខាភិបាល ​និង អប់រំ៕​

top