វេទិកាស្ដីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ចេញសេចក្តីថ្លែងការណ៍ Da Nang ដោយមានបំណងកសាងសហគមន៍ APEC មានលក្ខណៈអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយនិងបញ្ចូលគ្នា។

១,វេទិកាស្ដីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ចេញសេចក្តីថ្លែងការណ៍ Da Nang ដោយមានបំណងកសាងសហគមន៍ APEC មានលក្ខណៈអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ និងបញ្ចូលគ្នា។ សេចក្តីថ្លែងការណ៍ Da Nang ត្រូវបានអនុម័តដោយថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចជាសមាជិក APEC ចំនួន 21 ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល APEC នៅទីក្រុង Da Nang ប្រទេសវៀតណាមចាប់ពីថ្ងៃទី 6 ខែវិច្ឆិកា ដល់ថ្ងៃទី 11 ខែវិច្ឆិកាឆ្នាំ២០១៧។ APEC បានប្តេជ្ញាអនុវត្តកិច្ចសហប្រតិបត្តិការរយៈពេលវែងនៅក្នុងវិស័យមួយចំនួនដូចជា៖ ការអភិវឌ្ឍសហគ្រាសខ្នាតតូចបំផុត តូចនិងមធ្យម លើកកម្ពស់ការច្នៃប្រឌិតថ្មី ការបន្សាំកសិកម្ម ទៅនឹងការប្រែប្រួលអាកាសធាតុប្រកបដោយនិរន្តាភាព ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព បង្កលក្ខណះវិជ្ជមានសំរាប់ពាណិជ្ជកម្មអេឡិចត្រូឆ្លងដែន។

២, ទទួលបាន កិច្ចព្រមព្រៀងទូលំទូលាយ និងជឿនលឿនទៅមុខនៃភាពជាដៃគូរឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដែលហៅកាត់ថា CPTPP ជំនួសអោយកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ។ កិច្ចព្រមព្រៀងនេះបានស្ដាឡើងវិញនូវនិន្នាការសហប្រតិបត្តិការនិងតភ្ជាប់សេដ្ឋកិច្ចតំបន់ប៉ាស៊ីហ្វីក ដែលគ្មានការចូលរួមរបស់អាមេរិកឡើយ។ ដោយមានតួនាទីតភ្ជាប់សំខាន់របស់ជប៉ុន រដ្ឋមន្ត្រីនៃបណ្ដាប្រទេសបានឯកភាពរក្សាខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀង TPP ហើយពិនិត្យឡើងវិញ ជំនះពុះពារលើឧបសគ្គនានា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនាពេលខាងមុខ។

៣, មហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី១៩និង”សុបិន្តចិន” នៅមហាសន្និបាតនេះ លោក Xí Jìnpíng បានជ្រើសតាំងឡើងវិញជាអគ្គលេខាបក្សកុម្មុយនីស្តចិន។ អង្គមហាសន្និបាតក៏បានឯកភាពអនុម័តលើសតិអារម្មណ៍ Xí Jìnpíng ស្ដីអំពីសង្គមនិយមក្នុងសម័យកាលថ្មី ដោយមានគោលដៅគឺជំរុញចិនក្លាយទៅជាប្រទេសមហាអំណាចសង្គមនិយមទំនើប មានការជះឥទ្ធិពលជាច្រើនលើពិភពលោក។

៤, អាមេរិកអនុវត្តពាក្យស្លោក”អាមេរិកឈានមុខគេ” ដោយមានគោលនយោបាយសេដ្ឋកិច្ចថ្មីជាច្រើន របស់រដ្ឋអំណាចប្រធានាធិបតី លោក Donald Trump ខឿនសេដ្ឋកិច្ចអាមេរិកបានស្ដារឡើងវិញ កំណើន GDP កើនជាងពីរដងបើប្រៀបនឹងរយៈពេលប្រព្រឹត្តទៅការរកសម្លេងគាំទ្របោះឆ្នោតប្រធានាធិបតី នាឆ្នាំ២០១៦ អាត្រាបាត់អាជិពទាបបំផុតក្នុងរយៈពេល១៧ឆ្នាំកន្លងទៅ (៤១%នាចុងខែតុលា)។

៥, ឧបទ្វីបកូរ៉េបន្តជាចំណុចក្តៅគោគុកជួរមុខលើពិភពលោក សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបានបង្កើនការបាញ់បង្ហោះកាំជ្រូចឆ្លងទ្វីបនិងអាវុធនុយក្លេអ៉ែរ ដោយមិនអើពើដល់ការប្រឆាំងពីសហគមន៍អន្តរជាតិ។ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានចេញផ្សាយបទដាក់ទណ្ឌកម្មជាច្រើនថែមទៀតចំពោះប្រទេសនេះ។ អាមេរិក ក៏បានបញ្ជូលឈ្មោះប្រទេសកូរែខាងជើងនេះចូលក្នុងបញ្ជីឈ្មោះប្រទេសគាំពារភេរវកម្មដែរ។
៦, អាស៊ាននិងចិនទទួលបានជំហានលោតផ្លោះជាច្រើនអំពីបញ្ហាសមុទ្រខាងកើតសេចក្តីព្រាងក្រមប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត(COC) ដែលបានអាស៊ាននិងចិនអនុម័ត ក្រោយរយៈពេលជិត៤ឆ្នាំចរចារមក។ សេចក្តីនេះមានលក្ខណះគតិយុត្តិ និងរបៀបប្រតិបត្តិសំរាប់ប្រទេសនានា ក្នុងតំបន់ចំពោះបញ្ហាសមុទ្រខាងកើត។

៧, អឺរ៉ុបប្រឈមមុខនឹងបំរ៉ែបំរួលនយោបាយនិងសន្តិសុខស្មុគ្រស្មាញ ឆ្នាំ២០១៧ ការបោះឆ្នោតជាច្រើនបានប្រព្រឹត្តទៅនៅអឺរ៉ុប ក្នុងនោះមានការបោះឆ្នោតជះឥទ្ធិពលជាច្រើនចំពោះអនាគតរបស់ (EU)។ ថ្នាក់ដឹកនាំវ័យក្មេង Emmanuel Macron ជាប់ឆ្នោតជាប្រធានាធិបតីបារាំង លោកស្រី Angela Merkel ជាប់ឆ្នោតជាលើកទី៤ជាអធិកាបតីអាលឺម៉ង់ បានរួមចំណែករក្សាស្ថានភាពអឺរ៉ុបស្ថិរភាពជាបណ្ដុះអាសន្ន រួមចំណែកពង្រឹងចំណងសាមគ្គីភាពនៅក្នុង EU បន្ទាប់ពីព្រឹត្តិការណ៍ Brexit ឬដោះស្រាយវិបត្តិបំណុលសាធារណះ និងទំនាក់ទំនងជាមួយអាមេរិក។

៨, អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ត្រូវវាយប្រហារចេញពីស៊ីរីនិងអ៊ីរ៉ាក់ ដោយមានការជួយឧបត្ថម្ភពីរុស្ស៊ី ក្រោយរយៈពេល៦ឆ្នាំតស៊ូប្រឆាំងយ៉ាងសាហាវ កងទ័ពស៊ីរីបានវាយបរាជ័យស៊ីរី រំដោះនិងប្រគល់សិទ្ធិគ្រប់គ្រងទឹកដីទាំងមូលអោយរដ្ឋអំណាចស្របច្បាប់។ អ៊ីរ៉ាក់ក៏បានប្រកាសបញ្ចប់សង្គ្រាមជាមួយ ដែលបានអូសបន្លាយក្នុងរយៈពេល៣ឆ្នាំ។

៩, ឧបសគ្គនៃបំរែបំរួលអាកាសធាតុកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ ឆ្នាំកន្លងទៅ គ្រោះធម្មជាតិបានកើតមានឡើងជាបន្តបន្ទាប់ទូទាំងពិភពលោក៖ ខ្យលព្យុះខ្លាំងនៅតំបន់ការីបេនិងអាមេរិក ការបាក់ដីនៅប៉េរូ Siera Leone ស្រីឡង់កានិងរញ្ជួយដីនៅម៉ិចស៊ីកូ…លៗ គ្រោះធម្មជាតិ បានបណ្ដាលអោយពិភពលោកខូចខាតទឹកប្រាក់ចំនួនជាង៣០០ពាន់លានដុល្លារអាមេរិក។
១០,ប្រកាសសំណុំឯកសារ Paradise បន្ទាប់ពីរឿងសំណុំឯកសារ Panama ឆ្នាំ២០១៦នោះ បណ្ដាអ្នកកាសែតស៊ើបអង្កេតអន្តរជាតិបន្តប្រកាសសំណុំឯកសារ Paradise ដែលបានបង្ហាញការរត់ពន្ធរបស់អ្នកនយោបាយនិងអុកញ៉ាចំនួន១២០នាក់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម