ព័ត៌មាន

ព្រឹត្តិការណ៍លេចធ្លោរក្នុងប្រទេសចំនួន១០ដែលបានជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម

 ១. បក្សចេញផ្សាយ​សេចក្ដីសម្រេចចិត្ត​សំខាន់ៗស្ដីពី​ការអនុវត្ត​សេចក្ដី​សម្រេចចិត្ត​នៃ​មហា​សន្និបាត​បក្សលើក​ទី​១២​
       ក្នុងឆ្នាំ២០១៨ បក្សកុម្មុយនិស្ត​វៀតណាម បានចេញផ្សាយសេចក្ដីសម្រេច​ចិត្តជាច្រើន​សំដៅអនុវត្តន៍​ភារកិច្ច​ស្នូលៗដែល​មហាសន្និបាតបក្សលើកទី១២បានដាក់ចេញ។​ ជាពិសេសគឺ នៅសន្និបាតលើកទី៧ ​មជ្ឈឹម​បក្សបាន​អនុម័ត​លើសេចក្ដីសម្រេចចិត្តស្ដីពី “ការ​ផ្ដោតលើការកសា​ងជួរកម្មា ភិបាលគ្រប់ជាន់​ថ្នាក់ ជាពិសេស​គឺថ្នាក់យុទ្ធសាស្ត្រ អោយមានចរិយាសម្បត្តិ​ សមត្ថភាពនិងកិត្យានុភាពដ៏សក្តិ​សមទៅនឹងភារកិច្ច”។​ សន្និបាត​មជ្ឈឹមលើកទី៨បានចេញផ្សាយបទបញ្ញាត្តិ​ស្ដីពី “ការទទួលខុសត្រូវធ្វើ​ជាគំរូរបស់កម្មាភិបាល បក្ខជន ដំ​បូង​បង្អស់គឺ​សមាជិកការិយាល័យនយោបាយ​ សមាជិកគណៈ​លេខានិង​សមាជិក​គណៈកម្មាធិការ​មជ្ឈឹម​បក្ស”​។ ហើយសន្និបាតមជ្ឈឹមលើកទី៩បានរៀបចំ​ផែនការមេគណៈកម្មាធិការមជ្ឈឹម​បក្សអាណត្តិ២០២១-​២០២៦​ ព្រមទាំងដំណើរ​ការបោះឆ្នោត​ផ្ដល់ទំនុក​ទុកចិត្ត​ជាលើក​ដំបូង​ចំពោះសមាជិក​ការិយាល័យ​នយោបាយ​និង​សមាជិក​គណៈលេ​ខា។​


 ទិដ្ឋភាពនៃកិច្ចប្រជុំរបស់រដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម 

២. រដ្ឋសភានិងរដ្ឋាភិបាលផ្លាស់ប្ដូរថ្មីវិធីសាស្ត្រធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ហើយសម្រេចនិង​បញ្ជាណែនាំ​ប្រកប​ដោយ​ជោគ​ជ័យនូវបញ្ហាសំខាន់ជាច្រើនរប​ស់ប្រទេស​ជាតិ
​ដោយ​ទិសស្លោកកសាងរដ្ឋាភិបាលស្ថាបនា ធ្វើសកម្មភាពយ៉ាងស្មោះត្រង់និងបម្រើប្រជាជន ក្នុងឆ្នាំកន្លងទៅ នាយក​រដ្ឋមន្រ្តី​ រួមជាមួយឧបនាយករដ្ឋម​ន្រ្តីនិងសមាជិករដ្ឋាភិបាលនានា​ បាន​ជំរុញ​ខ្លាំង​ការ​ងារ​កសាង​និង​កែលម្អ​របៀប​របប ដោះស្រាយការលំបាក កា​រជំពាក់ជំពិន ជួយសម្រួល​ដល់បែ​បបទរដ្ឋបាល​ ទាក់​ទាញ​ទុន​វិនិយោគ​ពីក្នុងនិង​ក្រៅប្រទេស សំដៅជំរុញការអភិវ​ឌ្ឍសេដ្ឋកិច្ចសង្គ​ម​ផង ហើយ​ថែទាំលើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជា​ជន​ទៀតផង។


​ឆ្នាំកន្លងទៅក៏ជាលើកដំបូងដែលរដ្ឋសភាសំណូមពរអោយរដ្ឋាភិបាលរាយការណ៍អំពីលទ្ធផលក្នុងរយៈពេល៣ឆ្នាំ​នៃការ​អនុវត្ត​សេចក្ដី​សម្រេចចិត្តរបស់រដ្ឋសភាស្ដីពី​ការអភិវឌ្ឍសេដ្ឋកិច្ចស​ង្គម ការ​រៀបចំ​រចនា​សម្ព័ន្ធ​ខឿន​សេដ្ឋកិច្ច​ឡើង​វិញ ស្ថានភាពហិរញ្ញវត្ថុ​ជាតិ និងការវិនិយោគសាធារណៈក្នុងរយៈពេ​ល មធ្យម។ មុននេះ រ​ដ្ឋសភាត្រឹម​តែអនុវត្តន៍​ការវាយតម្លៃនេះក្រោយរយៈពេល៥​ឆ្នាំម្ដងតែប៉ុណ្ណោះ។​ សកម្មភាព​សួរ​ដេញ​ដោល​និង​ឆ្លើយ​សំណួ​រដេ​ញដោល ក៏ដូចជាសម័យ​ប្រជុំនានា​របស់​រដ្ឋសភា​និង​គណៈកម្មាធិការ​អចិន្ត្រៃ​រដ្ឋសភា​ក៏បាន​ប្រព្រឹត្ត​ទៅប្រកប​ដោយលក្ខណៈប្រជាធិបតេយ្យភាព តម្លាភា​ពនិងប្រសិទ្ធភាពផង​ដែរ។


សេដ្ឋកិច្ចមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា

៣. ការអនុវត្តប្រកប​ដោយជោគជ័យនូវគោលដៅទាំង​២៖ រក្សាម៉ាក្រូសេដ្ឋកិច្ចប្រកបដោយស្ថិរភាព​ផង ហើយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​អោយសម្រេចបានជាង៧%ទៀតផង
ក្រោម​ការ​ដឹក​នាំរបស់មជ្ឈឹមបក្សនិងការប្រតិបត្តិយ៉ាងប្ដូរផ្ដាច់របស់រដ្ឋាភិបាល ក្នុងឆ្នាំ២០១៨ វៀតណាមបាន​សម្រេច​និង​សម្រេចហួសគោលដៅនូវសន្ទស្សន៍អភិវ​ឌ្ឍសេដ្ឋកិច្ចសង្គមទាំង​១២។ កំណើន GDP សម្រេច​បាន​ចំនួន​៧,០៨% ដែលជាកម្រិតខ្ពស់បំផុតក្នុងអំឡុងពេលជិតមួយទសវត្សកន្លងទៅ។ ប្រការ​គួរ​អោយ​កត់​សម្គាល់​​នោះគឺ ​ទោះបីជាទទួលបានកំណើនសេ​ដ្ឋកិច្ចខ្ពស់​ក៏ដោយ ប៉ុន្តែ​វៀត​ណាម​នៅតែ​រក្សាបាន​នូវស្ថិរ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​។


 អគ្គលេខាបក្សលោក Nguyen Phu Trong ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងចូលកាន់តំណែងប្រធានរដ្

៤. អគ្គលេខាបក្សលោក Nguyen Phu Trong ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​ចូល​កាន់​តំណែង​ប្រធាន​រដ្ឋ​
ដោយទទួលបានសម្លេងគាំទ្រស្ទើរតែទាំងស្រុង នៅក្នុងសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៤ បាន​បោះឆ្នោត​ជ្រើស​តាំងអគ្គលេខាបក្សលោក Nguyen Phu Trong ចូលកាន់តំណែង​ប្រធាន​រដ្ឋនៃ​សាធារណៈ​រដ្ឋសង្គម​និយ​មវៀតណាម។ នេះជាព្រឹត្តិការណ៍នយោ​បាយដ៏សំខាន់ ដែលឆ្លើយ​តប​ទៅនឹង​បំណង​ប្រាថ្នារបស់​អ្នកបោះឆ្នោត​និង​ប្រជាជនទូទាំងប្រទេស។


  លទ្ធផលនៃការបោះឆ្នោតអនុម័តលើ CPTPP

៥. រដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)
​នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋ​សភាវៀត​ណាម បាន​អនុម័ត​ជាផ្លូវការ​លើកិច្ច​ព្រម​ព្រៀង​គ្រប់​ជ្រុង​ជ្រោយ​និង​ជឿន​លឿនសម្រាប់​ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក​ (CPTPP) និងឯកសារពាក់ព័ន្ធ​នានា​។ តាមក្រសួង​ផែនការ​និងវិនិយោគ​បានអោយដឹង​ថា CPTPP អាចជួយអោយ GDP និងទំហំនាំចេញរបស់វៀ​តណាមកើនឡើងចំនួន​១,៣២% និងជាង៤%នាឆ្នាំ២០៣៥។ ការ​អនុម័តលើ CPTPP បាន​បង្ហាញ​នូវការ​សន្យាដ៏ខ្លាំង​ក្លារ​បស់វៀត​ណាម​ដោយម្ចាស់​ការនិងសកម្មធ្វើសមាហរណកម្មអ​ន្តរជាតិ ដែលក្នុង​នោះសមាហរណកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​គឺជា​ស្នូល​។


  បញ្ជីឈ្មោះសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សចំនួន៥នាក់ដែលត្រូវដាក់ពិន័យ

៦. វៀតណាមរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានឆ្នាំ២០១៨ប្រកបដោយជោគជ័យ
វេទិកា​សេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានឆ្នាំ២០១៨ (WEF ASEAN 2018) ជាមួយនឹងសារ “បដិវត្តន៍​ឧស្សាហកម្ម​៤.០គឺជាអនាគតរបស់អា​ស៊ាន” បាន​ទាក់ទាញ​ការយក​ចិត្តទុក​ដាក់យ៉ាង​ខ្លាំង​ក្លារ​បស់​សហគមន៍​អន្តរជាតិ​។ ក្នុងនាមជាប្រទេសម្ចា​ស់ផ្ទះនៃវេទិកា WEF ASEAN ឆ្នាំ២០​១៨ វៀតណាម បាន​លើកឡើង​គំនិតផ្ដួច​ផ្ដើមនានា ដើម្បីកសាងការតភ្ជាប់ក្នារវាងអាស៊ានជាមួ​យវេទិកាសេដ្ឋកិច្ចពិភ​ពលោក។ ស្ថាបនិក​និង​ជាប្រធាន​ WEF លោក Klaus Schwab បានវាយត​ម្លៃថា WEF ASEAN ២០១៨ ជាព្រឹត្តិការណ៍​ជោគជ័យ​បំផុត​ក្នុងអំឡុងពេល២៧ឆ្នាំនៃការរៀបចំវេ​ទិកានេះ។ មានព័ត៌មាននិងអត្ថបទ​ប្រមាណ៨ពាន់ មាន​មនុស្ស​ចូល​​រួម​ទាក់ទង​ លើបណ្ដាញសង្គមចំនួន៧លាននាក់​ អត្ថបទសរសេរនិងអត្ថាធិប្បាយ​លើ Facebook ចំនួន១៣ពាន់ និងមាន​មនុស្សចំនួន៩ម៉ឺននាក់ដែល​ចូលរួម​មើល​អនឡាញ​សម័យ​ប្រជុំនា​នានៃ​វេទិកា​នេះ។


បញ្ជីឈ្មោះសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សចំនួន៥នាក់ដែលត្រូវដាក់ពិន័យ

៧. ការងារបង្ការប្រឆាំងអំពើពុករលួយនិងអំពើអសកម្មត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លា។ កម្មាភិបាលជាន់​ខ្ពស់​ជាច្រើន​ត្រូវដាក់ពិន័យឬផ្ដន្ទាទោស
​“គ្មានតំបន់ហាមឃាត់” “គ្មានករណីលើកលែង” និង “គ្មានការចូលនិវត្តន៍ប្រកបដោយសុវត្ថិភាព” - ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ខ្លាំងក្លានិងច្បាស់លាស់របស់បក្សនិងរដ្ឋដឹកនាំដោយអ​គ្គលេខាបក្ស ប្រធានរដ្ឋលោក Nguye​n Phu Trong ត្រូវ​បានបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលគាំ​ទ្រនិងជួយជ្រោមជ្រែង។ មានកម្មាភិបាល​ជាន់ខ្ពស់​ជាច្រើននៅក្រសួង ស្ថាប័ន និងតំបន់នា​នា ទាំងអ្នក​ចូល​និវត្តន៍​ផងនិង​អ្នក​កំពុង​កាន់​តំណែង​ផង ត្រូវដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ ហើយរួមទាំងត្រូវកាត់ទោសព្រហ្មទ័ណ្ឌទៀតផ​ង។ ក្នុងរយៈពេល៣ឆ្នាំ​កន្លង​ទៅ មានកម្មាភិបាលក្រោមការគ្រប់គ្រងរបស់មជ្ឈឹមចំនួន៦០នាក់ត្រូវដាក់ពិន័យ ដែលក្នុង​នោះ​មាន​សមាជិក​គណៈកម្មាធិការមជ្ឈឹមបក្សកំពុងកាន់តំណែងចំនួន៤នាក់ (៣នាក់ត្រូវបាន​បណ្ដេញ​ចេញ​ពី​គណៈ​កម្មាធិការ​មជ្ឈឹមបក្ស)។


 

៨. ការលួចបន្លំក្នុងការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យជាតិឆ្នាំ២០១៨ និង​ការខ្វះ​សុវត្ថិភាព​នៅសាលារៀន​មួយ​ចំនួន
​ការដែល​កម្មាភិបាលផ្នែកអប់រំជាច្រើននៅខេត្ត Ha Giang Son La និង Hoa Binh ធ្វើអន្តរាគមន៍​និងកែ​ពិន្ទុក្នុង​ការប្រឡង​បញ្ចប់ថ្នាក់វិទ្យាល័យជាតិឆ្នាំ២០១៨ បានធ្វើអោ​យសាធារណៈមតិរញ្ជួយយ៉ាងខ្លាំង​។ មាន​លទ្ធផល​ប្រឡង​ជាច្រើនពី១​ពិន្ទុត្រូវ​បាន​កែអោ​យឡើងដល់ទៅ៨ឬ៩ពិន្ទុ។ ​ក្រៅពីការលួច​បន្លំក្នុង​ការ​ប្រឡង​នោះ គឺអំ​ពើហឹង្សាក្នុង​សាលាបន្តជាបញ្ហាដ៏ក្ដៅគគុកនៃផ្នែ​កអប់រំដែ​រ។​ ក្នុងនោះ ត្រូវនិយាយ​ដល់ករណី​ដែល​អ្នក​គ្រូម្នាក់​នៅខេត្ត Quang Binh បានចាប់បង្ខំអោយសិស្សទះកំផ្លៀងមិត្តរួមថ្នាក់ម្នាក់ជាង២០០លើកដែល​ធ្វើអោយ​ប្អូនម្នាក់​នេះត្រូវចូលពេទ្យ។ ឬក៏ករណីដែលនាយកសាលាជនជា​តិភាគតិច Thanh Son ខេត្ត ​Phu Tho បាន​រំលោភ​បំពានផ្លូវភេទលើសិស្សប្រុសរាប់សិ​បនាក់ ក្នុងសាលាក្នុងរយៈពេលដ៏យូរអ​ង្វែង ក៏ប៉ុន្តែ​មិនត្រូវបាន​រាំងស្កាត់​ដោយកម្មាភិបាល​និងគ្រូបង្រៀននោះឡើ​យ។​

៩. អាកាសធាតុអាក្រក់ជ្រុលខ្លាំងនិងគ្រោះមហន្តរាយធម្មជាតិមិនប្រក្រតីបង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរ
​ក្នុងឆ្នាំ២០១៨ គ្រោះមហន្តរាយធម្មជាតិបានបង្កឡើងការខូចខាតផ្នែកសេដ្ឋកិច្ចប្រមាណ ២០ទ្រីលានដុង​ ធ្វើអោយ​មនុស្សចំនួន២១៨នាក់​ស្លា​ប់និងបាត់ខ្លួន។​ ភ្លៀងធ្លាក់​ខ្លាំង​មិនត្រឹម​តែប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​ស្រែ​ចម្ការ​​នៅតំបន់ជនបទប៉ុណ្ណោះទេ ថែមទាំងធ្វើអោយខ្សែផ្លូវជាច្រើននៅក្នុងទីក្រុ​ងធំៗដូចជាហាណូយ​ ដាណាំង​ ទីក្រុងហូជីមិញ និងញ៉ាឆាង ត្រូវលិចលង់​ទឹកទៀតផង។


 

១០. បាល់ទាត់វៀតណាមបង្កើតឡើងស្នាដៃអស្ចារក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Park Hang Seo
​ឆ្នាំ២០១៨​ពិតជាឆ្នាំជោគជ័យយ៉ាងត្រចះត្រចង់របស់បា​ល់ទាត់វៀតណាម ដោយ​ដណ្ដើម​បានស្នាដៃ​អស្ចារ្យចំនួន​​៣នៅថ្នាក់ទ្វីបនិងតំបន់៖​ ក្រុមបាល់​ទាត់ជម្រើស​ជាតិវៀតណាម ដណ្ដើម​បាន​ពាន​ជើង​ឯកនៅ​ការប្រកួត​ជើងឯក​បាល់ទាត់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup) ក្រោយរយៈពេល១០ឆ្នាំទ​ន្ទឹងរង់ចាំ ក្រុ​មអូឡាំពិក​វៀត​ណាម ឈរលំដាប់ទី៤នៅមហោស្រ​ពកីឡា ASIAD ឆ្នាំ២០១៨ ហើយក្រុមបាល់ទា​ត់ ​U23 វៀត​ណាម ដណ្ដើម​បានពានលេខ២នៅក្នុងការប្រកួ​តបាល់ទាត់ U23 ទ្វីបអាស៊ី។ ជោគជ័យ​នៃបាល់​ទាត់វៀត​ណាម មាន​ការរួមចំណែកដ៏ធំធេងរបស់គ្រូប​ង្វឹកកូរ៉េខាងត្បូងលោក Park H​ang Seo៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម
 


top