ព័ត៌មាន

ព្រឹត្តិការណ៍ដ៏លេចធ្លោទាំង ១០ របស់ពិភពលោកក្នុងឆ្នាំ ២០២១ ដែលបានបោះឆ្នោតជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)

. ប្រទេសជាច្រើនកំពុងផ្លាស់ប្តូរទៅរកការរស់នៅប្រកបដោយសុវត្ថិភាពជាមួយ COVID-19
 
បំប្លែងថ្មីនៃវីរុស SARS-CoV-2 ជាពិសេសបំប្លែង​ Delta និង Omicron ធ្វើឱ្យការរាល​ដាល​នៃជំងឺរាតត្បាត COVID-19 មាន​ភាពស្មុញ​ស្មាញជាមួយនឹងករណីជាង ២៧០លានករណី និងការស្លាប់ជាង ៥.៣ លាននាក់នៅទូទាំងពិភពលោក។

 

បុគ្គលិកពេទ្យយកគំរូសម្រាប់ការធ្វើតេស្តរក​ឃើញ COVID-19 នៅ Yokosuka, Kanagawa ប្រទេសជប៉ុន។ (រូបថត៖ AFP/VNA)


អង្គការ​សុខភាព​ពិភពលោក​បាន​អនុម័ត​លើ​ការ​ប្រើ​ប្រាស់​ជា​បន្ទាន់​នូវ​វ៉ាក់សាំងបង្ការ​ជំងឺ COVID-19 ចំនួន ៨ ប្រភេទ។ ប្រទេសជាច្រើនបានកែសម្រួលពីគោលនយោបាយ "គ្មានករណី" ទៅ "រស់នៅជាមួយ COVID-19 ដោយសុវត្ថិភាព" ដើម្បីគ្រប់គ្រងជំងឺនេះ ជួយសេដ្ឋកិច្ចពិភពលោកបន្តិចម្តងៗ ចេញពីវិបត្តិសេដ្ឋកិច្ច និងស្តារឡើងវិញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ។
 
២. COP26 សម្រេចបាន​ប្តេជ្ញាចិត្តជាច្រើនលើការកាត់បន្ថយការបំភាយឧស្ម័ន

 
សន្និសីទលើកទី ២៦ នៃភាគីចូល​រួមក្នុងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលប្រព្រឹត្តទៅនៅទីក្រុង Glasgow (ចក្រភពអង់គ្លេស) បានអនុម័តជាឯកច្ឆ័ន្ទលើកិច្ចព្រមព្រៀង ប្រែប្រួលអាកាសធាតុ Glasgow ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរក្សាបាននូវគោលដៅនៃការកំណត់ការកើនឡើងនៃសីតុណ្ហភាពពិភពលោកឱ្យនៅខាងក្រោម។ ១.៥ អង្សាសេ។

ទិដ្ឋភាពនៃពិធីបើកសន្និសីទ COP26 នៅទីក្រុង Glasgow ប្រទេសស្កុតឡែន នៅថ្ងៃទី 31 ខែតុលា ឆ្នាំ 2021។ (រូបថត៖ AFP/VNA)

 
៣. អាស៊ានខិតខំស្វែងរកដំណោះស្រាយសម្រាប់ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់
 
អាស៊ានបានឈានដល់ការឯកភាព ៥ ចំណុច លើការដោះស្រាយស្ថានការណ៍មីយ៉ាន់ម៉ា ដោយយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការឆ្លើយតបទៅនឹងជំងឺ Covid -19 ការស្តារសេដ្ឋកិច្ចឡើងវិញ និងការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥។

ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៩ នៅរដ្ឋធានីហាណូយ។ (រូបថត៖ យឿង​យ៉ាង/VNA)

៤. ប្រទេសចិនប្រកាសថា ចិនសម្រេចបានគោលដៅនៃការកសាងសង្គមអភិវឌ្ឍ
 
ប្រទេសចិនបានប្រារព្ធខួបលើកទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្ត (ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩២១) និងបានអនុម័តសេចក្តី​សម្រេចចិត្ត​ជាប្រវត្តិសាស្ត្រលើកទី ៣ នៅ​សន្និសីទលើក​ទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្ស និតីកាល ១៩ ដោយបញ្ជាក់ពីការសម្រេចបាននូវគោលដៅនៃការកសាងសង្គមអភិវឌ្ឍនិងឈាន​ចូលដំណាក់កាលនៃការកសាងរដ្ឋសង្គម​និយមយ៉ាងទូលំទូលាយប្រកបដោយទំនើប ធូរធា ប្រជាធិបតេយ្យ អរិយធម៌ និងស្រស់ស្អាត នៃរដ្ឋសង្គមនិយមនៅឆ្នាំ ២០៤៩ ។

តូប​មួយក្នុង​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង Bijie ខេត្ត Guizhou ប្រទេស​ចិន។ (រូបថត៖ THX/VNA)

 

បច្ចុប្បន្នប្រទេសចិនគឺជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ទំហំពាណិជ្ជកម្មសរុបជាប់​ចំណាត់​ថ្នាក់​លេខ​មួយ លើពិភពលោក; គឺជាដៃគូពាណិជ្ជកម្មធំបំផុតក្នុង​ចំណោមសេដ្ឋកិច្ចទាំង ១៣០  រួមចំណែកប្រហែល ៣០% ដល់កំណើនសេដ្ឋកិច្ចពិភពលោក។

៦. ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានផ្លាស់ប្តូរគោលនយោបាយជាច្រើនរបស់អតីត​ប្រធានាធិបតី​អាមេរិក លោក Donald  Trump

ជាមួយនឹងគោលនយោបាយនៃ "មានទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយដៃគូ ការស៊ើបអង្កេតគូប្រជែង" ប្រធានាធិបតីអាមេរិក លោក Joe Biden បានផ្លាស់​ប្តូរ​ សូម្បីតែ​ផ្ទុយ​ទៅវិញនិងគោលនយោបាយ "អាមេរិចមុនគេ"របស់អតីតប្រធានាធិបតី លោក Donald  Trump ។ ប្រធានាធិបតីអាមេរិក លោក Joe Biden បាន​នាំសហរដ្ឋអាមេរិកចូលរួម​ក្នុង​សកម្មភាពនៃអង្គការពហុភាគីជាច្រើន និងកិច្ចព្រមព្រៀងអន្តរជាតិ ពង្រឹង ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធមិត្ត​ប្រពៃណី បង្កើត​សម្ព័ន្ធភាព​ដូច​ជា AUKUS ដើម្បី​បង្កើន​ផលប្រយោជន៍ និង​ស្ដារកិត្យា​នុភាពអន្តរជាតិ​របស់​អាមេរិក​ឡើងវិញ។

 

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​នៅ​សេតវិមាន​ក្នុង​ក្រុង Washington DC នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១។ (រូបថត៖ AFP/VNA)


ក្នុងស្រុក ប្រធានាធិបតី លោក Joe Biden បានចុះហត្ថលេខាលើកញ្ចប់ជំនួយសេដ្ឋកិច្ច "ផែនការជួយសង្គ្រោះអាមេរិក" ដែលមានតម្លៃ ១.៩ ពាន់ពាន់លានដុល្លារអាមេរិក បានស្នើផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃ ២.៣ ពាន់ពាន់លានដុល្លារអាមេរិក​។​

៦. ពួក Taliban ត្រឡប់មកកាន់អំណាចនៅប្រទេសអាហ្វហ្គានីស្ថាន

 

កងកម្លាំង​តាលីបង់​នៅ Mehtarlam ខេត្ត Laghman ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ (រូបថត៖ THX/VNA)

 
នៅថ្ងៃទី ១៥ ខែសីហា ពួកតាលីបង់បានកាន់កាប់រដ្ឋធានីកាប៊ុល ហើយបានវិលត្រឡប់មកកាន់អំណាចក្នុងប្រទេសអាហ្វហ្គានីស្ថានវិញ បន្ទាប់ពីរយៈពេល ២០ ឆ្នាំ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលតាលីបង់ថ្មីមិនបានទទួលស្គាល់ពីអន្តរជាតិទេ ហើយប្រទេសនេះកំពុងប្រឈមមុខនឹងជម្លោះហិង្សា ការបែកបាក់ជាតិសាសន៍ ការគំរាមកំហែងនៃអំពើភេរវកម្ម និងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។

៧. អធិការបតីអាល្លឺម៉ង់ Angela Merkel ចាកចេញពីនយោបាយ បន្ទាប់ពីរយៈពេល ១៦ ឆ្នាំ។

នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានប្រគល់ការសម្រេចចិត្តបញ្ចប់អាណត្តិ ជូនទៅអធិការបតី Angela Merkel ។
 
ជាមួយនឹងការកាន់តំណែងរយៈពេលបួនអាណត្តិជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០០៥ មក លោកស្រី Angela Merkel បានបន្សល់ទុកនូវចំណុច​សំខាន់ៗ ក្នុងនាមជាអ្នកនយោបាយស្ត្រីដ៏មានឥទ្ធពល ដែលដឹកនាំប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) ជំនះការលំបាកក្នុងពិភពលោក វិបត្តិហិរញ្ញវត្ថុ បំណុលសាធារណៈ និងជនចំណាកស្រុក ហើយបានបន្សល់ទុកនូវសមិទ្ធផលជាច្រើនទាំងក្នុងកិច្ចការផ្ទៃក្នុង​និង​កិច្ចការបរទេស។

ប្រធានាធិបតីអាឡឺម៉ង់ លោក Frank-Walter Steinmeier (ស្តាំ) បន្ទាប់ពីបានប្រគល់ការសម្រេចចិត្តបញ្ចប់អាណត្តិរបស់គាត់ជូនទៅអធិការបតី Angela Merkel (ឆ្វេង) នៅវិមាន Bellevue ក្នុងទីក្រុង Berlin នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១។ (រូបថត៖ AFP/VNA)

 

៨. វិបត្តិថាមពល និងការបង្អាក់ខ្សែសង្វាក់ផ្គត់ផ្គង់សកល
 
កង្វះថាមពល និងការបង្អាក់សង្វាក់ផ្គត់ផ្គង់សកល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ និងការចែកចាយទំនិញជាច្រើន។ តម្លៃប្រេង ឧស្ម័ន និងធ្យូងថ្មបានឡើងថ្លៃយ៉ាងខ្លាំង ដែលជំរុញឱ្យតម្លៃអគ្គិសនីកើនឡើង ដែលនាំឱ្យមានការកើនឡើងនៃសន្ទស្សន៍តម្លៃប្រើប្រាស់ និងអតិផរណា។ អាជីវកម្ម និងរោងចក្រជាច្រើនត្រូវបិទទ្វារដោយសារតែកង្វះខាតអគ្គិសនី និងវត្ថុធាតុ​ដើម ដែលជះឥទ្ធិពលអវិជ្ជមានដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

 

កម្មករត្រួតពិនិត្យប្រព័ន្ធបំពង់បង្ហូរឧស្ម័នជាទៀងទាត់នៅមជ្ឈមណ្ឌលគ្រប់គ្រងឧស្ម័នធម្មជាតិ នៅ Hajduszoboszlo ចម្ងាយជាង ២០០ គីឡូម៉ែត្រ តាម​ទិសខាងកើតទីក្រុង Budapest (ហុងគ្រី)។ (រូបថត៖ AFP/VNA)

៩. ចំណាប់អារម្មណ៍នៃទេសចរណ៍ និងវប្បធម៌នៅក្នុងអវកាស
 
ដំណើរឆ្ពោះទៅស្វែងរក​អវកាស ដែល​​ទទួលបាន​​បានការរីកចម្រើនយ៉ាងខ្លាំងនៃឧស្សាហកម្មទេសចរណ៍អវកាសឯកជន។
 
នៅថ្ងៃទី ២០ ខែកក្កដា មហាសេដ្ឋីអាមេរិក លោក Jeff Bezos បានចូលរួមក្នុងការស្វែងរកអវកាសលើកដំបូងនៅលើយានអវកាស New Shepard ដែលស្រាវជ្រាវ និងសាកល្បងដោយក្រុមហ៊ុន Blue Origin របស់គាត់។ យាន​អវកាសនេះបាន​ដឹក​ជញ្ជូនអ្នក​ដំណើរ​ក្មេង​បំផុត​ដែលជនជាតិ​​ហូឡង់មាន​អាយុ ១៨ ឆ្នាំ​ដែរ។
 

យានអវកាស New Shepard របស់ Blue Origin ហោះចេញពីរដ្ឋ Texas ខាងលិចនៃសហរដ្ឋអាមេរិក ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១។ (រូបថត៖ AFP/VNA)

បីខែក្រោយមក ក្រុមហ៊ន Blue Origin បានរៀបចំជើងហោះហើរទីពីររបស់ខ្លួនដោយដឹកអ្នកដំណើរចាស់ជាងគេគឺតារាសម្តែងជនជាតិកាណាដាមានអាយុ ៩០ ឆ្នាំ William Shatner ។
 
កាលពីខែតុលា ក្រុមអ្នកផលិតខ្សែភាពយន្តរុស្ស៊ីបានចំណាយពេលវេលា ១២ ថ្ងៃនៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដើម្បីបង្កើតខ្សែភាពយន្តដំបូងគេដែលបានថតនៅក្នុងតំបន់​អវកាសដែលមានឈ្មោះថា "The Challenge" ។
 
១០. ព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗជាច្រើនតបានរៀបចំឡើងវិញ

 
បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការពន្យារពេលដោយសារជំងឺ Covid-19 ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២០ និងការប្រកួតកីឡាប៉ារ៉ាឡាំពិកឆ្នាំ ២០២០ បានរៀបចំឡើងក្នុងប្រទេសជប៉ុន ចាប់ពីចុងខែកក្កដាដល់ដើមខែកញ្ញាឆ្នាំ ២០២១ ។ ក្នុងខែមិថុនា និងកក្កដា ក៏បានរៀបចំការប្រកួតបាល់ទាត់ EURO ២០២០ នៅក្នុងទីក្រុងចំនួន ១៩ នៅទ្វីបអឺរ៉ុប និងពានរង្វាន់បាល់ទាត់ Copa America ២០២១ នៅប្រទេសប្រេស៊ីល...

ការឈ្នះពានរង្វាន់ជើងឯកនៃការប្រកួតបាល់ទាត់ EURO ២០២០ របស់ក្រុមបាល់ទាត់អ៊ីតាលី បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះអង់គ្លេស នៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១។ (រូបថត៖ AFP/VNA)




top