ព័ត៌មាន

ព្រឹត្តិការណ៍ឆ្នើមទាំង ១០ របស់វៀតណាមក្នុងឆ្នាំ ២០២២ បានបោះឆ្នោតជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)

កាសែតរូបភាពវៀតណាមសូមណែនាំព្រឹត្តិការណ៍លេចធ្លោចំនួន ១០ របស់វៀតណាមក្នុងឆ្នាំ ២០២២ ដែលបានបោះឆ្នោតជ្រើសរើសដោយ VNA៖

1. កំណើន GDP លើសពីផែនការក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកអាប់អួរ៖

ការរៀចំកុងតឺន័រទំនិញនៅកំពង់ផែ កាតឡាយ ( Cat Lai) (ទីក្រុងហូជីមិញ)។ រូបថត៖ ហុងដាត-VNA

2. ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ង្វៀន​ ភូត្រុង (Nguyen Phu Trong) ទៅកាន់ប្រទេសចិន ដែលជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៖

  លោកអគ្គលេខាបក្ស ង្វៀន​ ភូត្រុង (Nguyen Phu Trong) និងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping ក្នុងពិធីទទួល​ស្វាគមន៍​ជូនចំពោះ​លោកអគ្គលេខាបក្ស ង្វៀន​ ភូត្រុង (Nguyen Phu Trong)  ក្នុង​ឱកាស​ លោកអគ្គលេខាបក្ស ង្វៀន​ ភូត្រុង (Nguyen Phu Trong) អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​ នៅប្រទេស​ចិន។ រូបថត៖ ទ្រីយុង-VNA

3.ការបង្កើត​គណៈ​កម្មាធិការ​ដឹកនាំ​ខេត្ត-ក្រុង ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ និងភាព​អសកម្ម៖

   នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីការប្រឆាំងអំពើពុករលួយ និងភាពអសកម្មបានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិម។ រូបថត៖ ទ្រីយុង-VNA

4.ការអនុម័តសេចក្តីសម្រេចចំនួន ៦ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការធានាការពារជាតិ និងសន្តិសុខក្នុងតំបន់៖

  ការ​កាត់​ភ្នំ​និងកសាងផ្លូវល្បឿន​លឿន វីញ​ហាវ -ផាន​ធៀត (Vinh Hao -Phan Thiet) មានប្រវែង​ជិត ១០១ គីឡូម៉ែត្រ ដែលបាន​បើក​ការដ្ឋាន ​នៅ​ចុង​ខែ​កញ្ញា ឆ្នាំ ២០២០ ដោយ​មាន​ទុន​វិនិយោគ​សរុប​ជិត ១១.០០០ ពាន់​លាន​ដុង។ រូបថត៖ ហ៊ុយហុង-VNA

5.វៀតណាមបើកច្រក​ទ្វារព្រំដែន និងរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកលើកទី៣១ ប្រកបដោយជោគជ័យ

គណៈប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយមាសសរុបចំនួន ២០៥ មេដាយប្រាក់ ១២៥ និងមេដាយសំរឹទ្ធ ១១៦ ។ សមិទ្ធិផលដ៏គួរអោយចាប់អារម្មណ៍នេះបានជួយគណៈប្រតិភូកីឡាវៀតណាមបានវ៉ាដាច់ជាផ្លូវការនូវឯកទគ្គកម្មមេដាយមាសចំនួន ១៩៤ គ្រឿង ដែលគណៈប្រតិភូកីឡាឥណ្ឌូនេស៊ីបាន​បង្កើត​ឯកទគ្គកម្មក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ១៩៩៧ នៅទីក្រុងហ្សាកាតា។ រូបថត៖ កីឡាករ ក្វាង​ វ៉ាន់​កឿង ( Quang Van Cuong) (ជនជាតិថៃ កណ្តាល) ដណ្តើមបានមេដាយមាសលើកីឡាជិះកង់ ក្នុងវិញ្ញាសារការប្រកួត​ជិះកង ចម្ងាយឆ្ងាយគិត​ម៉ោង សម្រាប់បុរសនិងស្ត្រី។ រូបថត៖ VNA

6. ការប្រែប្រួលដ៏ធំនៅក្នុងទីផ្សារមូលបត្របំណុលអង្គការអាជីវកម្ម៖

 ទិដ្ឋភាពនៃសន្និសីទការសែតដែលណែនាំអនុក្រឹត្យលេខ ៦៥/២០២២/ND-CP វិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃអនុក្រឹត្យលេខ ១៥៣/២០២០​/ND-CP ស្តីពីការលក់ និងការជួញដូរមូលបត្របំណុលអង្គការអាជីវកម្មដែលផ្សាយចេញដោយឯកជននៅក្នុងទីផ្សារក្នុងស្រុក និងការលក់មូលបត្របំណុលអង្គការអាជីវកម្ម​ទៅកាន់ទីផ្សារអន្តរជាតិ។ រូបថត៖ ផាម​ហៅ  - VNA

7. វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងកំណើនសេដ្ឋកិច្ចឌីជីថល៖

   ក្រុមហ៊ុន GoStream ផ្តល់ផលិតផលជាមួយនឹងមុខងារលេចធ្លោជាច្រើន ដើម្បីបម្រើទម្រង់ដូចខាងក្រោម៖ ពាណិជ្ជកម្មអេឡិចត្រូនិក ការបណ្តុះបណ្តាល ការប្រជុំ ការកម្សាន្តតាមអ៊ីនធើណិត... ឥឡូវនេះមានដៃគូនៅក្នុងប្រទេសវៀតណាម កម្ពុជា ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និងក្នុងពេលតែមួយ។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុននេះកំពុងផ្តោតលើការអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក ជំរុញការអភិវឌ្ឍន៍ទីផ្សារ​បរទស ជាពិសេសអឺរ៉ុប និងអាមេរិក។ រូបថត៖ មីញ​ឌឺក -VNA

8.ស្ថានភាព​ខ្វះខាត​ប្រេងឥន្ធនៈ​ក្នុងតំបន់​​ជាច្រើន​​៖

   មនុស្ស​ម្នា​រង់​ចាំ​ទិញ​សាំង​នៅ​ស្ថានីយ​ប្រេងសាំង ថាយ​ធីញ (Thai Thinh) ខណ្ឌ ដុង​ដា (Dong Da) រដ្ឋធានី ហាណូយ (Ha Noi)  កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ រូបថត៖ តឹន​ឌឹក - VNA

9. ទឹកជំនន់មិនធម្មតានៅភាគកណ្តាល៖

   ទឹកជំនន់បានបណ្តាលឲ្យសាលារៀន និងផ្ទះរបស់គ្រូបង្រៀនជាច្រើនខ្នង នៅក្នុងស្រុក គីសើន (Ky Son) (ខេត្ត ងេអាន (Nghe An)) បាន​បំផ្លាញ​និងខូចខាត។ រូបថត៖ ប៊ិចហ្វេ - VNA

10. វៀតណាម​បាន​ចូល​រួមក្នុង​ប្រកួត​បាល់ទាត់​ពិភពលោក​នារី​ជា​លើក​ដំបូង៖

ភាពសប្បាយរីករាយរបស់កីឡាការិនីទាត់បាល់វៀតណាម ពេលការពារមេដាយមាសស៊ីហ្គេមលើក​ទី ៣១ ដែល​រៀបចំនៅប្រទេសវៀតណាម ប្រកដោយជោគជ័យ។ រូបថត៖ ហ័ងលីញ-VNA


top